រន្ទះ​ប្រ​ល័យ​ជី​វិត​អ្នក​ឃ្វាល​គោ​ម្នាក់ និង​ម្នាក់​ទៀត​សន្លប់

(ប្រុសកោះ)

ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:១៧
សពក្មេងឃ្វាលគោម្នាក់​
កោះសន្តិភាព
សពក្មេងឃ្វាលគោម្នាក់​

ខេត្ត​កំពង់​ចាម ៖ ក្មេងឃ្វាល​គោ​១​ក្រុម​​មាន​គ្នា​ជាង​១០​នាក់ ខណៈ​​កំពុង​លេង​បាល់​ទាត់​នៅ​​ទី​វាល​ខាង​ក្រោយ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ក្រោម​ផ្ទៃ​មេឃ​ខ្មៅ​​ងងឹតរក​កល់​ភ្លៀង​ កាល​ពី​វេលា​ម៉ោង​ប្រ​ហែល​ជា​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ កក្កដា ស្រាប់​តែ​បាតុ​ភូត​ធម្ម​ជាតិ​ដ៏សាហាវ​បាន​កើត​ឡើង​ គឺ​រន្ទះ​បាញ់​លាន់​ឮកក្រើក​​ភូមិ បណ្តាល​ឱ្យ​ក្មេង​ឃ្វាល​គោ​ម្នាក់​ស្លាប់ និង​ម្នាក់​សន្លប់​ត្រូវ​បាន​នាំ​​មក​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​មួយ​នា​​ ក្រុង​កំពង់​ចាម។

អ្នក​ស្រី​ឡាយ សុខា អាយុ​៤៣​ឆ្នាំ ត្រូវ​ជា​ម្តាយ​ក្មេង​ប្រុស​​ដែល​ស្លាប់​បាន​រៀប​រាប់​ថា គាត់​បាន​ប្រើ​កូន​ប្រុស​ឈ្មោះ វ៉ា សុខ​ដែត អាយុ​១៧ឆ្នាំ ឱ្យ​ទៅ​កៀង​គោ​១​ហ្វូង​ជិត​១០​ក្បាល ដែល​កំពុងស៊ីស្មៅ​នៅ​ខាង​​ក្រោយ​ផ្ទះ​​ប្រ​ហែល​ជា​២០០​ម៉ែត្រ។ នៅ​ទី​វាល​នោះពួក​គេ​ក៏បាន​នាំ​គ្នា​លេង​បាល់​ជា​មួយ​នឹង​ក្មេងៗ​ឯ​ទៀត ​នៅ​ក្នុង​ភូមិ​ជា​មួយ​គ្នា​ដែរ។ លុះមួយ​សន្ទុះ​ក្រោយ​មក ​ស្រាប់់​ែត​មេឃ​ខ្មៅ​ងងឹតរក​កល់​ភ្លៀង​ ហើយក៏​មានរន្ទះ​បាញ់​​លាន់​ឮ​យ៉ាង​កក្រើក​តែ​ម្តង។ បន្តិច​​​ក្រោយ​មក​ក្មេងឃ្វាល​គោ​ម្នាក់​ឈ្មោះ​ខ្មា រត់​មក​ប្រាប់​គាត់​ដល់​ផ្ទះ​ថា កូន​ប្រុស​របស់​គាត់​ឈ្មោះ​សុខ ដែត​ ត្រូវ​រន្ទះ​បាញ់​ស្លាប​់នៅ​ឯកន្លែង​ឃ្វាល​គោ។
គ្រាន់​តែ​ឮ​បែប​នេះ គាត់​និង​សមាជិក​ក្រុម​គ្រួសារ​បាន​តាម​ទៅមើល ​ឃើញ​កូន​ដេកនៅ​លើ​ដី​ក៏​​មិន​ឱ្យ​នរណា​ម្នាក់ប៉ះកូន​ប្រុសគាត់​ទេ​ ហើយ​​បាន​យក​កំណាត់​.ស ទៅ​គ្រប​​កូន​ជិត​១ម៉ោង​តាម​ជំនឿ​ ប៉ុន្តែ​នៅ​តែ​មិន​ដឹង​ខ្លួន​ ឯរាង​កាយ​កូន​ចេះ​តែ​ស្លេក​ស្លាំងទៅ​ទើប​​​ដឹង​ថា​ស្លាប់​ហើយ​ក៏​ប្រ​ញាប់​ នាំ​គ្នា​សែង​យក​មក​ផ្ទះ​​រៀប​ចំ​ធ្វើ​បុណ្យ​​ទៅ​តាម​ប្រ​ពៃ​ណី​ខ្មែរ។ ស្ត្រី​ជា​ម្តាយនិយាយទៀត​ថា កូន​ប្រុស​ដែលស្លាប់​នេះ ត្រូវ​រន្ទះបាញ់ ​ត្រូវ​១​កំណាត់​ខ្លួនចាប់​ពី ចង្កេះ​ចុះក្រោម ហើយ​នៅ​ត្រង់​​​កន្លែង​បាញ់​មាន​រណ្តៅ​ដី​តូចៗ​៥​កន្លែង​ទៀត​ផង។
ចំណែកក្មេង​ប្រុស​ឈ្មោះ​អួន មួយ​អ៊ាង​ អាយុ​១៣​ឆ្នាំ ដែល​គ្រាន់​តែសន្លប់​ បាន​រៀប​រាប់​​ថា ខ្លួន​ត្រូវ​បាន​ម្តាយ​ប្រើ​ឱ្យយក​គោ​១ហ្វូង​ មាន​ចំនួន​៧​ក្បាល ឱ្យទៅ​ស៊ី​ស្មៅ​នៅ​ខាង​ក្រោយ​ភូមិ​នា​រសៀល​ថ្ងៃ​ទី​១០ កក្កដា នោះ​ហើយដោយ​មាន​អ្នក​ឃ្វាល​គោ​ច្រើន​នាក់​ផង​នោះ ក៏​បបួល​គ្នា​លេង​បាល់​ទាត់​លុះ​បានប្រ​ហែល​​ជា​១​ម៉ោង​ស្រាប់​​តែ​មេឃ​ខ្មៅ ​​ងងឹត​។ បន្ទាប់​មក​មាន​ភ្លៀង​ស្រិចៗ តែមិន​បាន​ឈប់​លេង​ទេ ហើយក៏​ស្រាប់តែ​មាន​រន្ទះ​បាញ់​មក​ត្រង់​កន្លែង​លេង​បណ្តាល​ឱ្យ​ស្លាប់​ ម្នាក់ ឯ​ខ្លួនត្រូវ​របួស​ចង្កា​រយះ​ហូរ​ឈាម​ហើយ​បានម្តាយ​នាំ​មក​សង្គ្រោះ​នៅ​គ្លី ​និក​ឯក​ជន​មួយ​កន្លែងក្នុង​ក្រុង​កំពង់​ចាម។
លោក​ប៉ន ស៊ាង​ហ៊ី នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ ទន្លេ​បិទបាន​ប្រាប់​ថា ចាប់​តាំង​ពី​ដើម​រដូវ​វស្សា​រហូត​​មក​ដល់​ថ្ងៃ​ទី​១០ កក្កដា នេះ ​ទើប​តែ​មាន​​បាតុ​ភូត​រន្ទះ​បាញ់​១ករណីនេះ​ទេ ប៉ុន្តែបណ្តាល​ឱ្យ​ស្លាប់​ម្នាក់ និង​សន្លប់​ម្នាក់​ក្នុង​ពេល​ចេញ​ទៅ​ឃ្វាល​គោ​នៅ​ខាង​ក្រោយ​ភូមិ​ទន្លេ​បិទ​ លើ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น