​ការឈ្នះ​ឆ្នោត​​​​របស់​បក្ស​ភឿ​​ថៃ​​​នឹង​នាំ​មក​នូវ​​​ការ​​ផ្សះ​ផ្សា​​គ្នា​

ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៧:១៥
គេហទំព័របរទេស

​លោកថាក់ស៊ីន ​​ស៊ីណាវ៉ាត្រា អតីតនាយក​​រដ្ឋមន្ត្រី​​​ដែល​​មានប្រជាប្រិយភាព​​​​ថ្លែង​ថា ការ​បោះឆ្នោត​​​​ឱ្យគណបក្ស​​ភឿថៃ​​ ឆ្លុះបញ្ចាំងពីឆន្ទៈ​​​របស់ពលរដ្ឋ​​​ដែលគាំទ្រ​​​ការផ្សះ​ផ្សា​​​គ្នា។ លោក​ថាក់ស៊ីន ​ថ្លែង​បែបនេះ​​ក្នុងបទសម្ភាសន៍​​តាម​ទូរស័ព្ទ​​​​មួយ​ចាក់ផ្សាយ​​ដោយបណ្តា​ ញព័ត៌មា​ន​​ថៃ​រយៈ​ពេលមួយ​ម៉ោង​ក្រោយ​​​ពីការបោះឆ្នោត​ត្រូវ​បញ្ចប់​។​

លោកអតីតនាយករដ្ឋមន្ត្រី​​​ថ្លែង​ថា បក្ស​ភឿថៃ​​​គឺច្បាស់​​​ណាស់ក្នុង​​ការស្វះស្វែង​​​​រក​មធ្យោ​បាយ​​​ ផ្សះផ្សា​គ្នា​​​ ហើយ​លោកថ្លែង​​ថា លោក​នឹង​មិន​​វិលត្រឡប់​មក​ប្រទេស​វិញឡើយ ​ប្រសិ​ន​បើ​​ការ​វិលត្រឡប់​​​របស់លោកបង្ក​​ឱ្យមាន​បញ្ហា​ក្នុង​ប្រទេស​។ ​លោកថាក់ស៊ីន ​ថ្លែង​ថា «ខ្ញុំ​​​​មិន​ចាំ​​​​បាច់​វិលត្រឡប់​ចូល​ស្រុកឡើយ​ ពីព្រោះ​​ខ្ញុំ​មិន​​​ចង់​បង្ក​​បញ្ហា​​ក្នុង​​​​ប្រទេស​​​ទៀតទេ»​។​
ដោយឡែក​នៅ​​​ល្ងាច​ថ្ងៃទី​​​៣ កក្កដា ​​លោក​អាប់ភីស៊ីត ​ថ្លែង​​ទៅ​កាន់​អ្នកគាំទ្រ​​លោក​ដែល​​​​ប្រមូលផ្តុំ​គ្នា​នៅទីស្នាក់ការ​​ គណបក្សប្រជា​ធិប​តេយ្យ​ ដោយ​ថ្លែង​​​អំណរគុណ​ដល់​អ្នក​​​ដែលបាន​បោះ​ឆ្នោត​​គាំទ្រលោក​។​ លោកអាប់ភីស៊ីត ថ្លែង​​ថា ​ទោះបីជាបែប​ណា​​ពេលនេះលោកនៅ​​​រង់​​​ចាំ​លទ្ធ​ផល​​​បោះឆ្នោត​​​ជាផ្លូវការ​ ​​​ទៀត ៕​

ไม่มีความคิดเห็น:

แสดงความคิดเห็น