សុក្រ 08 កក្តដា 2011
វាជាសម្លេង រន្ថើនតៗគ្នា របស់ក្រុមមន្រ្តីនៅក្នុងប្រទេសនៃសហគមន៏ ស្ដីពីផែនការដាក់សម្ពាធលើទំនិញ នាំចូលពីក្រុមហ៊ុនដែលរកស៊ីមិនសុច្ចរិត នៅកម្ពុជាមកក្នុងទីផ្សារអឺរ៉ុប។ក្រុមហ៊ុនរកស៊ីមិនសុច្ចរិត ដែលបានសំដៅជាដំបូងទៅរកក្រុមហ៊ុន ស្ករសដែលគ្រប់គ្រងដោយ ព្រឹទ្ធសមាជិក បក្សប្រជាជន ឈ្មោះលី យ៉ុងផាត់។
លោក ស្រី មូ សុខហួរ អ្នកតំណាងរាស្រ្ដរបស់គណបក្សសមរង្ស៊ីដែលបានចំណាយពេល២ថ្ងៃកាលពី ថ្ងៃទី៤-៥កក្កដាទៅកាន់ប្រទេសហ្វាំងឡង់ ដែលជាប្រទេសមួយ ក្នុងសហគមន៍អឺរ៉ុប បានថ្លែងថានៅពេលនោះលោកស្រី បានជួបជាមួយមេដឹកនាំសំខាន់ៗ របស់រដ្ឋាភិបាលហ្វាំងឡង់ ហើយពួកគេ សន្យាថានឹងយកបញ្ហា របស់ក្រុមហ៊ុនស្ករស ដែលដីដាំអំពៅ រាប់ពាន់ហិកតា របស់ក្រុមហ៊ុននេះបានមកពីការរឹបអូសយកដីធ្លី របស់ប្រជាពលរដ្ឋ ទៅពិភាក្សាក្នុងក្របខណ្ឌរដ្ឋាភិបាល។
លោក ស្រី បានថ្លែងប្រាប់ ក្រុមអ្នកកាសែត កាលពីម្សិលមិញថា លោកស្រីបានជួប ជាមួយលោកហាណាហ្សេអ័រ(Hanna Gehor)ទីប្រឹក្សា ប្រធានាធិបតី ប្រទេសហ្វាំងឡង់ ,លោកស្រី ហៃឌី ហូតាឡា(Heidi Hotala)រដ្ឋមន្រ្ដីអភិវឌ្ឈន៏ អន្តរជាតិ និង លោកអ៊ែរគី ថូម្យូហ្សា (Erkki Tuomioja) រដ្ឋមន្រ្តីក្រសួងការបរទេស ហើយ លោកស្រីបានលើកឡើងពីបញ្ហាស្ករសលោកលី យ៉ុងផាត់ ហើយក្រុមមន្រ្ដីទាំងនោះ បានសន្យាថា នឹងយកបញ្ហានេះ ទៅពិភាក្សា។
កាលពីខែកន្លងទៅ ក្នុងដំណើមកបំពេញទស្សនៈកិច្ច នៅ កម្ពុជាលោកស្រី សេស៊ីល្យា វីស្រ្តូម(Cecilia Wistrom)សមាជិកសភាមួយរូប របស់សហគមន៏អឺរ៉ុប ដែលជាម្ចាស់ជំនួយធំរបស់កម្ពុជា បានធ្វើដំណើរ ទៅកាន់ភូមិជី.ខ ក្នុងស្រុកស្រែអំបិល ខេត្ត កោះកុង និង ឃុំអមលាំង ក្នុង ស្រុកថ្ពង ខេត្ត កំពុងស្ពឺ ទីដែលដីស្រែចំការ របស់អ្នកភូមិរាប់ពាន់ហិកតា ត្រូវបានរឹបអូសច្បាមយក ដោយក្រុមហ៊ុនស្ករស របស់ឧកញ៉ាលី យ៉ុងផាត់។លោកស្រី បានកត់សម្គាល់ថាវាជាទិដ្ឋភាព ដ៏ខ្លោចផ្សារ បង្កឡើង ដោយក្រុមហ៊ុន ដែលមិនអាចអត់ឱនឲ្យបានឡើយ ,ហើយថានឹងអំពាវនាវឲ្យសភាអឺរ៉ុប ប្រាប់ទៅប្រទេសរបស់ពួកគេឲ្យដាក់សម្ពាធខ្លាំងក្លាទៅលើលទ្ធផល ស្ករសពីក្រុមហ៊ុនដែលពុំមានភាពសុច្ចរិតនេះ។
នៅក្នុងសេចក្ដីថ្លែងការណ៏មួយរបស់សាខាគណបក្សសមរង្ស៊ី ប្រចាំប្រទេសហ្វាំងឡង់កាលពីម្សិលមិញ បានហៅស្ករសរបស់ លី យ៉ុងផាត់ ថា”ស្ករឈាម”។ពោលគឺស្ករដែលបានមក ពីផ្ទៃដីដែលជាឈាមនិងទឹកភ្នែក របស់ពលរដ្ឋខ្មែរ។ដោយបានលើកឡើង ថា”ស្ករឈាម ដែលនាំចេញមកលក់ លើទីផ្សារអឺរ៉ុបបានមកពីការចាប់ដី ជនរងគ្រោះដោយប្រើអំពើហិង្សា”៕
ไม่มีความคิดเห็น:
แสดงความคิดเห็น