Written by ភ្នំពេញដេលីញូវ
Saturday, 02 July 2011 07:16
លោកហ្វ្រង់ស្វ័រ ហ្វីយ៉ុងនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋបារាំងបានមកដល់ ភ្នំពេញនៅថ្ងៃ២កក្កដា ឆ្នាំ២០១១នេះ ហើយ។
ជាដំណើរទស្សនកិច្ចលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីបារាំង មកកាន់ ប្រទេសកម្ពុជា។ លោក ហ្វ្រង់ស័រ ហ្វីយ៉ុង កំពុងជួប ជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព នាម៉ោង ៣ រសៀលនេះ។ នាព្រឹកថ្ងៃទី៣កក្កដា ឆ្នាំ២០១១ លោកនាយករដ្ឋមន្ត្រីបារាំង នឹងចូលរួមពិធីសម្ពោធបិទការដ្ឋានជួសជុលប្រាសាទបាពូន ។ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីបារាំង នៅកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំបន្ថែមទៀត ព្រោះកម្ពុជា និងបារាំងមានទំនាក់ទំនងការទូតជាយូរឡុងណាស់មកហើយ។ លោក ហ្វ្រង់ស្វ័រ ហ្វីយ៉ុង មកកាន់ប្រទេសកម្ពុជា គឺជាដំណើរទស្សនកិច្ចលើកទី១ ក្នុងនាមជានាយករដ្ឋមន្ត្រីបារាំង មកកាន់កម្ពុជា។ កម្ពុជា បានទទួលដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់បារាំង តែប្រធានាធិបតី កាលពីឆ្នាំ១៩៦៦ និងម្តងទៀតនៅឆ្នាំ១៩៩៣។

ไม่มีความคิดเห็น:
แสดงความคิดเห็น