ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមាជិក​ក្លឹប​ដែល​ស្អាត​បំផុត​ក្នុង​ពិភព​លោក


(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:១២
សម្តេច​តេជោ​ និងលោក​ជំទាវ​ប្រគល់​ទង់​ដល់​អភិបាល​ខេត្ត​មាន​ឆ្នេរ​សមុទ្រ
កោះសន្តិភាព
សម្តេច​តេជោ​ និងលោក​ជំទាវ​ប្រគល់​ទង់​ដល់​អភិបាល​ខេត្ត​មាន​ឆ្នេរ​សមុទ្រ

ខេត្តព្រះសីហនុ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​មាន​​ប្រសាសន៍ថា ​ការ​ចូល​ជា​សមាស​ជិក​ក្លឹប​​​លំដាប់​ពិភព​លោក​​ គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត ​សម្រាប់​កម្ពុជា ​ដែល​នឹង​ផ្តល់​​កាលា​នុវត្ត​ដ៏ធំធេង​បន្ថែម​​ទៀត ក្នុងការ​ចូលរួម​​ចំណែក​​ជំរុញ​ការ​អភិវឌ្ឍ​​តំបន់​​ឆ្នេរ​​សមុទ្រ​​កម្ពុជា ​ឱ្យ​ស្ទុះ​​ងើប​ឡើង​ ស្រប​តាម​រហស្ស​នាម​ជាតំបន់​ក្បាល​នាគ​នៃ​កម្ពុជា ។

សម្តេចតេជោ​នាយក​​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​​មាន​ប្រសាសន៍​បែប​នេះ​នារសៀល​​ថ្ងៃទី​១១ កក្កដា ឆ្នាំ​២០១១​នៅសណ្ឋា​គារ​ឯក​រាជ្យ​​ (អតីត​សណ្ឋា​គារ​​៧​ជាន់) ក្នុង​ឱកាស​ដែល​​សម្តេ​ច និង​លោក​ជំទាវ​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​​ជាអធិបតី​​​ក្នុង​ពិធី​​អប​ អរ​សាទរ​ការ​​ដាក់​បញ្ចូល​​​​ឆ្នេរ​សមុទ្រ​​កម្ពុជា ​ជា​សមា​ជិក​​ក្លឹប​ឆ្នេរ​សមុទ្រ​​ដែល​ស្អាត​​បំផុត​ លើ​សាកល​លោក​ និង​ផ្សព្វផ្សាយ​​ផែន​ការ​​សកម្ម​ភាព​អនុ​វត្ត​បន្ត ។
សម្តេច​តេជោ​នាយក​រដ្ឋមន្ត្រី​​​មាន​ប្រសាសន៍​បន្ត​ថា ​សមា​ជិក​​ភាព​នេះ​បាន​ប្រសូត​​ឡើង​ស្រប​តាម​​សុច្ឆន្ទៈ​​របស់​ប្រជា​ជន​​ កម្ពុជា និង​ជា​លក្ខ​​ខណ្ឌ​ចាំ​បាច់​បំផុត សម្រាប់​​ធានា​បាន​នូវ​ប្រសិទ្ធ​ភាព​ និង​​ភាព​ស័ក្តិ​​សិទ្ធិ​​​លើ​ការ​ប្រើ​ប្រាស់​​សក្តានុ​ពល​​នៃ​ធន​​ធាន​ឱ្យ ​ប្រកប​ដោយ​​ចីរ​ភាពក្នុង​ការ​ទ្រទ្រង់​​ដល់កំណើន​​សេដ្ឋ​កិច្ច​​​ ​និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ​តាម​រយៈ​ការជំរុញ​​វិស័យ​ទេ​សចរណ៍ ​ដែល​នឹង​​អូស​ទាញ​​ដល់​ការ​រីក​​ចម្រើន​លូន​លាស់​ផ្នែក​​សណ្ឋា​គារ​​ ​ភោជនីយ​ដ្ឋាន​​ ការ​ដឹក​ជញ្ជូន​​ និង​សេវា​​ផ្សេងៗ​ទៀត ។
ការងារ​ចូល​ជា​សមាជិក​ក្លឹប​នេះ ពិត​ជា​បាន​ស្តែង​​​ឱ្យ​ឃើញ​​ពី​របត់​ថ្មី​នៃ​ការ​ប្រែ​​ប្រួល​មុខ​មាត់​​ជា ​បន្ត​បន្ទាប់​​របស់​​តំបន់​សមុទ្រ​កម្ពុជា ទាំងលើ​​ទិដ្ឋ​​ភាព​នៃ​ផ្នែក​​សង្គម​​ សេដ្ឋ​កិច្ច ​ទេស​ចរណ៍ នគរូប​នីយ​កម្ម និង​បរិ​ស្ថាន ដែល​ជា​កត្តា​កំណត់​លើ​ការ​ទទួល​ស្គាល់​ជា​អន្តរ​ជាតិ​នៃ​​ឆ្នេរ​សមុទ្រ​​ ទាំង​មូល​​ប្រវែង​៤៤០​​គីឡូ​​ម៉ែត្រ ​គ្រប​​ដណ្តប់​​លើ​ខេត្តទាំង​៤​រ​បស់​កម្ពុជា រួម​មាន​​ខេត្តព្រះ​សីហនុ ​ខេត្ត​កោះ​កុង ​ខេត្តកំពត និង​ខេត្តកែប ​ក្រោម​ឈ្មោះ​​រួម​មួយថា «ឆ្នេរ​សមុទ្រ​កម្ពុជា» ។

ដើម្បីជំរុញ​ដំណើរ​ការ​គ្រប់​គ្រង​​​​ទិស​​អភិ​ វឌ្ឍឆេ្នរ​សមុទ្រ​​កម្ពុជា ប្រកប​ដោយ​​ចីរភាព​ប្រសិទ្ធ​ភាព​​ ទទួល​ខុស​ត្រូវ​​ខ្ពស់​ឱ្យ​បាន​ល្អ​ស្អាត​ស័ក្តិ​សម​​ជា​​សមា​ជិក​នៃ​ក្លឹប​ ​ឆ្នេរ​សមុទ្រ​​ដែល​ស្អាត​បំផុត ​លើ​សាកល​លោក​នេះ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ដាក់​ចេញ​អនុ​សាសន៍​មួយ​ចំនួន​ដូច​តទៅ ៖
១-​​គណៈ​កម្ម​ការ​អន្តរ​ក្រសួង​​ត្រូវ​ជំរុញ​​រៀ​ប​ចំ ​បង្កើត​​គណៈ​កម្ម​ាធិការ​​ជាតិ​អភិវឌ្ឍន៍ និង​គ្រប់​គ្រង​​​ឆ្នេរ​សមុទ្រ​កម្ពុជា ឱ្យ​​បាន​​​ឆាប់​រហ័ស ដើម្បី​ជា​យន្ត​ការ​​រួម​មួយ​ក្នុងការ​គ្រប់​គ្រង​​ការ​អភិវឌ្ឍ​ និង​ការ​អភិ​រក្ស​​ឆ្នេរ​សមុទ្រ​​កម្ពុជា ដោយ​​គ្រប​ដណ្តប់​​លើ​ទិដ្ឋ​ភាព​ រួម​ទាំង​​ផ្នែក​​​នគរូប​នីយ​កម្ម​ បរិ​ស្ថាន ​និង​ទេស​ចរណ៍​​ សំដៅ​ធានា​​ឱ្យ​បាន​នូវ​ទស្សនាទាន «ការ​អភិ​រក្ស​បម្រើ​ដល់​​ការ​អភិ​វឌ្ឍ​ខ​ណៈ​ដែល​​​ការអភិវឌ្ឍ​ទ្រទ្រង់​​ដល ​កិច្ច​អភិ​រក្ស»។
២-​ត្រូវ​បន្ត​​​រៀបចំ​​ឱ្យ​​មាន​​ឆ្នេរគំរូមួយ​​ ដោយ​ជ្រើស​រើស​​យក​ឆ្នេរ​សមុទ្រ​​អូរ​ត្រេះ ​សម្រាប់​ការ​អនុ​​វត្ត​ជំហាន​ដំបូង​ធ្វើ​ជា​​​​គំរូ​ដល់​ការ​រៀបចំ​​នៅ​​ ឆ្នេរ​ដទៃ​ទៀត និងឈាន​​​ទៅដល់​ការ​កសាង​លិខិត​បទ​ដ្ឋាន​គតិ​យុត្តចាំ​បាច់​នានា ។
៣-​ក្រសួង​រៀបចំដែន​ដី​នគរូនីយ​កម្ម​ និង​សំណង់​​ត្រូវ​​សហ​ការ​ជា​មួយ​​ក្រសួង​ស្ថាប័ន និង​អាជ្ញា​ធរ​ពាក់​ព័ន្ធ​​រៀបចំ​ក្រប​ខណ្ឌ​​គតិ​យុត្ត និង​​ចំពោះ​មុខ​​ត្រូវ​រៀបចំ​នូវ​សារា​ចរ​របស់​​រាជ​រដ្ឋា​ភិបាល​​ស្តី​ពី​ គោលការណ៍​​​​​ណែនាំ​​អភិវឌ្ឍ​ឆ្នេរ​​សមុទ្រ​កម្ពុជា​​ជា​បន្ទាន់​​មួយ​ ច្បាស់​លាស់​​ ដោយ​រក្សា​ឱ្យ​បាន​ផ្ទៃ​​សមុទ្រ​​​ឆ្នេរ​ខ្សាច់​​ ចំណី​ឆ្នេរ ទាំង​នៅ​ជាប់​ដី​គោក ដី​កោះ​ និង​ផ្លូវ​ទឹក ។
៤-​ក្រសួង​ទេសច​រណ៍​​ត្រូវសហ​ការ​​ជា​មួយ​ក្រសួង​​ ស្ថាប័ន​ និង​អាជ្ញា​ធរ​​ពាក់ព័ន្ធ​​រៀបចំ ​ជា​បទ​ដ្ឋាន​​គតិ​​យុត្តចាំ​បាច់​​មួយ​ចំនួន​​ដូចជា​ផែន​ការ​​អភិវឌ្ឍ​ទេស​ ចរណ៍​តំបន់​​ អេក្ខ​ឡា​បែល​ឆ្នេរ​សមុទ្រ ​​ដើម្បី​ធានា​ឱ្យ​សកម្ម​ភាព​​ទេស​ចរណ៍​នៅតាម​បណ្តោយ​ឆ្នេរ​សមុទ្រ​គោរព​តាម ​បទ​ដ្ឋាន​​បរិស្ថាន ។
៥-​អាជ្ញា​ធរ​ខេត្ត​តំបន់​​ឆ្នេរ​ត្រូវ​យក​ចិត្ត​ទុក​ ដាក់​ជំរុញ​​អនុ​វត្ត​​សេចក្តី​សម្រេច​​របស់​​រាជរដ្ឋា​ភិបាល​​ស្តីពី​ការ​​ ​ប​ង្កើត​​​ក្រុម​ឆ្មាំ​​​ឆ្នេរ​សមុទ្រ​ឱ្យបាន​ឆាប់​ ព្រម​​ទាំងត្រូវ​បំពាក់​សម្ភារ​​ឧបករណ៍ចាំ​បាច់​​នានា​ និង​​​កូន​ឆ្មាំ​ឆ្នេរ​សមុទ្រ​​សំខាន់​ៗ​ និង​ឈាន​ទៅ​ការ​ដាក់​​ឱ្យ​​ជំនាញ​ការ​ងារ​របស់​ក្រុម​​​​ឆ្នាំ​​ឆ្នេរ​ សមុទ្រ ។
៦-ក្រសួង​ស្ថាប័ន​​ពាក់​ព័ន្ធ​​នឹង​ការ​​ងារ​​គ្រប់​ គ្រង​​តំបន់​​​ឆ្នេរ​ត្រូវ​​ពិនិតិ្យ​ឡើង​វិញ ​នូវ​រាល់​សកម្ម​ភាព​ទាំងឡាយ​ណា​ដែល​ពាក់​ព័ន្ធ ​នឹង​ធនធាន​​ក្រោម​​ទឹក​សមុទ្រ​ ដូចជា​ការ​បូម​ខ្សាច់​​មិន​គោរព​តាម​បទ​ដ្ឋាន​​ត្រឹ​មត្រូវ ។
៧-អាជ្ញា​ធរ​​ខេត្តត្រូវ​​បន្ត​ពង្រឹង​សមត្ថ​​ភាព​​ មន្ត្រីអាជ្ញា​ធរ​មូល​ដ្ឋាន និង​មន្ត្រី​ពាក់​ព័ន្ធ​ក្នុង​ការ​អភិវឌ្ឍ​ និង​អភិរក្ស​តំបន់​ឆ្នេរ។
៨-អាជ្ញា​ធរ​មូលដ្ឋាន​ត្រូវ​មាន​ស្មារតី​ប្រុង​ ប្រយ័ត្ន​ចំពោះ​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ឱ្យ​ប្រ​កប​​ដោយ​ចីរភាព និង​ការ​ទទួលខុសត្រូវ​ដោយ​ផ្សារ​​ភ្ជាប់នឹង​យុទ្ធ​នា​ការ​ផ្សព្វ​ ផ្សាយទេសចរណ៍​«កម្ពុជា​ព្រះ​រាជា​ណា​ចក្រ​អច្ឆ​រិយ» «ទី​ក្រុង​ស្អាត​រមណី​ដ្ឋាន​ស្អាត សេវាល្អ»។
លោក​អ៊ឹម ឈុន​លឹម ទេស​រដ្ឋ​មន្ត្រី​-រដ្ឋ​មន្ត្រី​ក្រសួង​រៀប​ចំ​ដែន​ដី នគរូប​នី​យកម្មសំណង់ និង​ជា​ប្រ​ធាន​គណៈ​កម្មាធិការ​​អន្តរ​ក្រសួង​បាន​មាន​ប្រ​សាសន៍​ថា ឆ្នេរ​សមុទ្រ​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជា​សមា​ជិក​​ពេញ​សិទ្ធិ​របស់​ ក្លឹប​ឆ្នេរ​សមុទ្រ​​ដែល​ស្អាត​បំ​ផុត​លើ​​សកល​លោក ក្នុង​ឱកាស​ម​ហា​សន្និ​បាត​លើក​ទី​៧​របស់​ក្លឹប​ កាល​ពី​ថ្ងៃ​ទី​២៥ ឧសភា ឆ្នាំ​២០១១ នៅ​សាធារណ​រដ្ឋ​សេ​ណេ​ហ្គាល់។
លោក​ទេស​រដ្ឋ​មន្ត្រី​មាន​ប្រ​សាសន៍ថា ការ​ទទួល​ស្គាល់​ និង​ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំង​មូល ដែល​លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ប្រ​​មាណ​​៤៤០​គី​ឡូ​ម៉ែត្រ​ ដោយ​គ្រប​ដណ្តប់​លើ​ខេត្ត​តំបន់​ឆ្នេរ​​ទាំង​៤ គឺ​ជា​ការ​គាំ​ទ្រ​ជា​ប្រ​វត្តិ​សាស្ត្រ​​សម្រាប់​ព្រះ​រាជា​ណា​ចក្រក​ ម្ពុជា។
ជា​ការ​ពិត​ ការ​ជាប់​ជា​សមាជិក​នេះ​បាន​ឆ្លុះ​បញ្ចាំង​យ៉ាង​ប្រ​ត្យក្ស​ពី​ការ​ទទួល​ ស្គាល​់​នូវ​លក្ខណៈពិសេស​​នៃ​ឆ្នេរ​សមុទ្រ​កម្ពុជា​ទាំង​កម្រិត​ថ្នាក់​ជាតិ និងកម្រិត​ថ្នាក់​អន្តរជាតិ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น