ការឈ្លានពានវប្បធម៌

ដោយ ikhmerhome

    






  ” វប្បធម៌រលត់ជាតិរលាយ វប្បធម៌ពណ្ណរាយជាតិថ្កើនថ្កាន” ពាក្យស្លោកមួយនេះមានន័យថាជាតិសាសន៍ណាក៏ត្រូវការវប្បធម៌សំរាប់ជាគ្រឿងលំអរដែរ ហើយសំរាប់បញ្ចាក់បរទេសអំពីជាតិសាសន៍របស់គេដែរ។ ជាក់ស្តែងនៅកម្ពុជាបច្ចុប្បន្ន វប្បធម៌ សិល្បៈជាតិត្រូវបានរងការឈ្លានពានពីបរទេសយ៉ាងធ្ងន់ធ្ងរដែលជាមូលហេតុដែលធ្វើកូនខ្មែរភាគច្រើនបំផ្លាចអ្វីដែលជារបស់ខ្លួនហើយទៅចាប់ អ្វីដែលជាអ្វីដែលជារបស់គេទៅវិញ។
ប្រព័ន្ឋផ្សព្វផ្សាយនៅកម្ពុជាមួយចំនួនពុំបានជួយផ្សព្វផ្សាយវប្បធម៌ខ្មែរឲ្យទូលំទូលាយប៉ុន្នោះទេ បែរជាយកហើយលើកដំកើនវប្បធម៌បរទេសទៅវិញ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាមានផលិតកម្មផលិតចម្រៀងជាច្រើន ប៉ុន្តែភាគច្រើននៃពួកគេនោះផលិតចម្រៀងដែលចម្លងពីបរទេសមិនថា សៀម, កូរ៉េ,អ៊ឺរ៉ុបនិងអាមេរិចកាំងជាដើម សូម្បីតែទំនុកច្រៀង ទំនុកភ្លេង និងការដឹកនាំក៏ចម្លងពីគេដែរ។​ ថ្ងៃមួយខ្ញុំបានបើកទូរទស្សន៏មើល ពេលនោះខ្ញុំបានមើលចម្រៀងរបស់ផលិតកម្មមួយ ក្នុងអាល់ប៉ុមនោះខ្ញុំបានឃើញនិងលឺបទជារ៉េបជាភាសាខ្មែរ ហើយបទទាំងនោះសុទ្ធតែជាបទអាមេរិកាំងដែលទើបនិងចេញ។ ពេលនោះខ្ញុំគិតថាហេតុខ្មែរយើងក៏ធ្វើដូចនេះ ចម្លងគេទាំងអស់តែម្តងគ្មានតែងខ្លួងឯងនោះទេ។ មួយទៀតខ្ញុំបានបើកមើលប៉ុស្តិ៍ទូរទស្សន៏មួយដែលជាប៉ុស្តិ៍កម្សាន្ត នៅក្នុងកម្មវិធីចម្រៀងរបស់ប៉ុស្តិ៍ទូរទស្សន៏នោះគេចាក់សុទ្ធតបទបរទេស ខ្ញុំសង្កេតឃើញថាមានតែបទខ្មែរតែពីរបីបទប៉ុន្នោះក្នុងរយៈពេលមួយម៉ោង។ នេះបង្ហាញថាយុវជនខ្មែរចូលចិត្តបរទេសជាងខ្មែរ។ យ៉ាងណាក៏ត្រូវចាក់បទខ្មែរឲ្យបានច្រើនដែរព្រោះយើងជាខ្មែរត្រូវគាំទ្រស្នាដៃកូនខ្មែរមិនមែននាំគ្នាទៅគាំទ្រស្នាដៃបរទេសទេ។ ខ្ញុំមានយោបល់ថាបើចង់យករបស់គេមកចម្លងក៏ត្រូវកែច្នៃខ្លះដែរមិនមែនចម្លងទាំងអស់នោះទេយ៉ាងហោចណាស់ក៏មានស្នាដៃខ្មែរក្នុងនោះដែរ ហើយប្រព័ន្ធផ្សព្វផ្សាយទាំងអស់ក៏ត្រូវប្រើប្រាស់អ្វីដែលជាស្នាដៃខ្មែរឲ្យច្រើនតាមតែអាចទៅរួចព្រោះយើងក៏មានវប្បធម៌ដ៏ត្រចះត្រចង់ដែរ ហេតុអ្វី មិនយកវាទៅកែច្នៃបង្កើតថ្មីសម្រាប់ខ្មែរទៅចំបាច់អីយករបស់បរទេសមកចម្លងនោះ។
ពីផ្ទះខ្មែរ​ជូនទៅដល់កូនខ្មែរទាំងអស់ដែលមានមនសិការស្នេហាវប្បធម៌ជាតិ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น