លោកអនុប្រធានភូមិដែលត្រូវគេវាយខ្វេះភ្នែក
ខេត្តកណ្តាល ៖
លោកអនុប្រធានភូមិម្នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ
ស្ទើរបែកគ្រាប់ភ្នែកក្លាយទៅជាមនុស្សពិការ
ដោយសារមនុស្ស១គ្រួសារដែលរស់នៅក្បែរខាងព្រួតគ្នា
វាយខ្វេះភ្នែកយ៉ាងសាហាវព្រៃផ្សៃ
ព្រោះតែខឹងនឹងលោកអនុប្រធានភូមិរូបនោះផ្តល់ព័ត៌មានឱ្យភ្នាក់
ងារធនាគារមួយរឿងប្លង់ដីរបស់គ្រួសារមួយនេះមិនប្រក្រតី
ហើយបើកុំតែបានអ្នកភូមិជួយទាន់ប្រហែលជាជនរងគ្រោះ
ត្រូវស្លាប់ទៀតផង ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦
និង៣០នាទីល្ងាចថ្ងៃទី២៩ មិថុនា ២០១១ នៅក្នុងភូមិងួលខ្លុង
ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះឈ្មោះឡុង
សាឡន អាយុ៣៦ឆ្នាំ
ជាអនុប្រធានភូមិខាងលើរងរបួសភ្នែកទាំងពីរយ៉ាងធ្ងន់ធ្ងរ
ព្រមទាំងដាច់រយះលើផ្ទៃមុខ និងខ្លួនប្រាណផងដែរ ។
ចំណែកក្រុមជនដៃដល់១គ្រួសារមានគ្នា៤នាក់
ដែលជាអ្នកនៅផ្ទះជិតគ្នា ហើយក្រោយពេលកើតហេតុ
ប៉ូលិសស្រុកអង្គស្នួល និងប៉ូលិសប៉ុស្តិ៍ទួលព្រិច
ចេញអន្តរាគមន៍ ឃាត់ខ្លួនបានម្នាក់ឈ្មោះឡាំ ឌឿន ភេទប្រុស
អាយុ៥៥ឆ្នាំ មុខរបរកសិករ ចំណែក៣នាក់ទៀតមានប្រពន្ធ
និងកូនក្រមុំ២នាក់ពុំត្រូវបានឃាត់ខ្លួនឡើយ ។
តាមប្រភពព័ត៌មានបានឱ្យដឹថា
ក្រុមគ្រួសារជនដៃដល់បានជំពាក់លុយធនាគារមួយ ប៉ុន្តែពុំដឹងថា
ជំពាក់ប៉ុន្មាននោះទេ
ដោយយកប្លង់ដីទៅដាក់បញ្ចាំឱ្យធនាគារនោះ
ហើយក្រោយមកអត់លុយបង់
ក៏សម្រេចចិត្តឱ្យខាងធនាគារយកប្លង់ដីរបស់ខ្លួនលក់ឡាយឡុង ។
ខណៈនោះ ខាងធនាគារទំនងមិនទុកចិត្តខ្លាចប្លង់នោះមិនប្រក្រតី
ក៏បានចុះស៊ើបសួរដល់អាជ្ញាធរភូមិ ហើយនៅវេលារសៀលថ្ងៃកើតហេតុ
ភ្នាក់ងារធនាគារបានទៅជួបលោកឡុង សាឡន
ដែលជាអនុប្រធានភូមិដើម្បីចង់ដឹងពីប្រវត្តិប្លង់ដីនោះ
ហើយលោកអនុប្រធានភូមិក៏ប្រាប់តាមត្រង់ពីភាពមិនប្រក្រតីនៃប្លង
នោះ បន្ទាប់មកខាងម្ចាស់ប្លង់ ក៏មកត្រួតវាយគាត់តែម្តង៕
ไม่มีความคิดเห็น:
แสดงความคิดเห็น