ប្រតិភូ​​​​វៀតណាម​​ចំនួន​​​១១​ក្រសួង​​​នឹង​មក​​​ទស្សន​កិច្ច​​សិក្សា​ពីសក្តានុ​ពល​នៅ​ខេត្តបន្ទាយមានជ័យ​

(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:១៣


ក្រុងប៉ោយប៉ែត​​ ៖ ​​ប្រតិភូ​វៀតណាម​​​ចំនួន​​១១​ក្រសួង​​បាន​​​ធ្វើ​​ទស្សនកិច្ច​​ស្តីពី​ សក្តានុ​ពល​​​លើ​​ទឹកដី​​​​ខេត្ត​បន្ទាយមានជ័យ ​នា​​ថ្ងៃ​​​​ទី​​១៦ កក្កដា ២០១១​នេះ ដើម្បី​ពិនិត្យ​មើល​ថា ​តើក្នុង​​​ខេត្ត​​នេះ មានការ​អភិវឌ្ឍ​លើ​វិស័យ​​អ្វីខ្លះ ​ដែល​អាច​​ឈាន​ទៅ​​ធ្វើ​ដៃ​គូ​ពាណិជ្ជកម្ម​​ជាមួយគ្នា​​បាន​។ ​ដំណើរ​​​ទស្ស​ន​កិច្ច​​​សិក្សា​នេះ​​ ប្រតិភូ​​វៀត​ណាម​នឹង​ប្រមើល​មើល​ផង​ដែរ អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ព្រមទាំង​​​ជួបសំណេះ​សំណាល​​ជាមួយ​មន្ត្រី​​ អ្នក​មុខអ្នកការ​ ​អាជ្ញាធរ​ខេត្ត​បន្ទាយ​​មាន​ជ័យ​ នៅ​អគារ​ច្រក​​ទ្វារ​អន្តរជាតិ​​​ប៉ោយ​ប៉ែត​​។

បើតាម​​ការ​ឱ្យ​ដឹង​​ពី​​​​លោក​អ៊ុង អឿន ​អភិ​បាល​ខេត្ត​បន្ទាយមានជ័យ បាន​ប្រាប់កោះសន្តិ​ភាព​តាមទូរស័ព្ទ​កាលពី​រសៀល​​ថ្ងៃ​ទី​​១៥ កក្កដា ២០១១ ថា ​​ការ​​មកដល់​របស់​​ប្រតិភូ​​​វៀតណាម​​​​តំណាង​​១១​ក្រសួង​នេះគឺ​​​គេ​ចង់​ ដឹង​ពីសក្តានុពល​នៃការ​រីកចម្រើន​របស់​ខេត្ត​បន្ទាយមានជ័យ​ ​និង​ចរន្ត​សេដ្ឋ​កិច្ច​​យ៉ាង​ណា​? ជាមួយគ្នា​នេះ ប្រតិ​ភូ​​នឹង​ពិនិត្យ​មើល​ច្រកទ្វារ​អន្តរជាតិ​​ប៉ោយ​ប៉ែត និង​ច្រក​​តំបន់ផងដែរ ។ ​លោកបន្ត​ថា ​ប្រតិភូ​វៀត​ណាម​​​​មក​នេះ​នឹង​ត្រឡប់​ទៅ​​​វិញនៅ​ល្ងាច​ថ្ងៃទី​​១៦ កក្កដា ​២០១១ ក្រោ​​យ​ជួប​សំណេះ​សំណាល​​ជាមួយ​​​មន្ត្រី​​​អ្នក​មុខ​អ្នកការ​៕

ไม่มีความคิดเห็น:

แสดงความคิดเห็น