ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:៥៤
ខេត្តកំពង់ចាម ៖
ឪពុកតិរច្ឆានឈ្មោះអ៊ុន ស៊ីថូ អាយុ៤៦ឆ្នាំ
រស់នៅភូមិប្រធាតុ ឃុំស្រឡប់ស្រុកត្បូងឃ្មុំ
ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រឡប់
ធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី១០ កក្កដា ២០១១
តាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ
ព្រោះតែបានប្រព្រឹត្តនូវអំពើដ៏ថោកទាបបំផុត
ចាប់កូនស្រីរបស់ខ្លួនបង្កើតរំលោភសេពសន្ថវៈបានសម្រេចជា
បន្តបន្ទាប់រហូតដល់ទៅ១០លើកឯណោះ
ព្រមទាំងគំរាមសម្លាប់កូនស្រីទៀតផង។
តាមសេចក្តីរាយការណ៍ពីលោកអនុសេនីយ៍ឯកឡុង
សារិន អធិការរងនគរបាលស្រុកត្បូងឃ្មុំ ប្រាប់ឱ្យដឹងថា
ក្នុងផ្ទះតៀមទំហំ៧ម៉ែត្រគុណ៨ម៉ែត្រ
សមាជិកក្រុមគ្រួសារទាំងអស់ដែលមានគ្នាចំនួន៦នាក់កំពុងតែ
ដេកលង់លក់នាយប់ថ្ងៃទី៩ កក្កដា
ស្រាប់តែនៅវេលាម៉ោង៣រំលងអធ្រាត្រឈានចូលព្រឹកថ្ងៃទី
១០ កក្កដា បុរសឈ្មោះស៊ីថូ
ដែលដេកនៅលើគ្រែជាមួយប្រពន្ធរបស់ខ្លួន
បែរជាលបចុះចេញទៅលួចឡើងលើគ្រែរបស់កូនស្រីឈ្មោះ
ថ.ស្រ.ស្រ យ៉ាងស្ងាត់ទៅវិញ ហើយបង្ខំចាប់រំលោភសេពសន្ថវៈ។
ពេលកំពុងតែចាប់រំលោភកូនស្រី
ស្រាប់តែកូនប្រុសតូចអាយុ៦ឆ្នាំ
បានឃើញក៏ប្រាប់ដល់ម្តាយឱ្យដឹង
និងធ្វើឱ្យមានការភ្ញាក់ផ្អើលឆោឡោពេញផ្ទះតែម្តង ។
រហូតមកដល់វេលាម៉ោង៩ ព្រឹកថ្ងៃទី១០ កក្កដា
ស្ត្រីជាប្រពន្ធបានទៅប្តឹងនគរបាលប៉ុស្តិ៍ឃុំស្រឡប់
ឱ្យជួយធ្វើអន្តរាគមន៍ចាប់ប្តីឈ្មោះស៊ីថូ ដាក់ទោសតាមច្បាប់។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងហើយនោះ
លោកនាយប៉ុស្តិ៍បានរាយការណ៍ជាបន្ទាន់ទៅលោកអធិការនគរបាលស្រុក
ត្បូងឃ្មុំ
ក៏បានបញ្ជាឱ្យហៅបុរសមកសួរនាំនៅប៉ុស្តិ៍រដ្ឋបាល
ព្រមទាំងបានឆ្លើយសារភាពថា
«គាត់ពិតជាបានចាប់បង្ខំកូនស្រីបង្កើតរំលោភសេពសន្ថវៈនា
យប់ថ្ងៃខាងលើនោះពិតប្រាកដមែន» ។
សមត្ថកិច្ចបានសម្រេចឃាត់ខ្លួន
និងកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកត្បូង
ឃ្មុំ និងបញ្ជូនបន្តទៅតុលាការ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น