ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:៣៩
ខេត្តកោះកុង ៖ ក្រុមបុរស
-ស្ត្រីដែលពេញកម្លាំងចំនួន៨នាក់ ក្នុងនោះប្រុស២នាក់
បានត្រូវសមត្ថកិច្ចប៉ូលិសព្រហ្មទណ្ឌខេត្តហៅមកធ្វើការសាកសួរ
បន្ទាប់ពីឃើញពួកគេបំបែកគ្នាដើរសុំទានតាមហាង
ឬតាមទីសាធារណៈនានាក្នុងទីរួមខេត្តកោះកុង
ដែលមើលទៅមិនស័ក្តិសម
និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈទៀតផង ។
មន្ត្រីប៉ូលិសព្រហ្មទណ្ឌបានឱ្យដឹងថា
បុរស-ស្ត្រីពេញកម្លាំងទាំង៨នាក់នោះគឺ ១-ឈ្មោះផាត់ សុខន
ភេទប្រុស អាយុ៤៤ឆ្នាំ ២-ឈ្មោះក្រាញ់ ចំរើន ភេទប្រុស អាយុ២៣ឆ្នាំ
៣-ឈ្មោះប៉េង ហឿន ភេទស្រី អាយុ៣០ឆ្នាំ ៤-ឈ្មោះជួន ស្រីម៉ាច
ភេទស្រី អាយុ២៣ឆ្នាំ ៥-ឈ្មោះជា ថាវី ភេទស្រី អាយុ២៣ឆ្នាំ
៦-ឈ្មោះពៅ សាមៀ ភេទស្រី អាយុ៣២ឆ្នាំ ៧-ឈ្មោះជា ចន្ធូ ភេទស្រី
អាយុ២០ឆ្នាំ ៨-ឈ្មោះផូយ សាវ៉ាន ភេទស្រី អាយុ៤០ឆ្នាំ
ពួកគេទាំងអស់ធ្វើដំណើរមកពីភូមិព្រៃក្រាំង ឃុំព្រៃពោន
ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។
តាមបុរសឈ្មោះផាត់ សុខន និយាយថា
ពួកគាត់ធ្វើដំណើរពីភូមិកំណើតមកដល់ខេត្តកោះកុង នៅថ្ងៃទី៥
កក្កដា ហើយបានបំបែកគ្នាដើរសុំទានតាមផ្សារតាមទីសាធារណៈ
និងតាមហាងនានាបានមួយល្ងាចត្រូវសមត្ថកិច្ចប៉ូលិសហៅមកធ្វើការ
សាកសួរ ។ ពួកគាត់គ្មានគម្រោងធ្វើដំណើរទៅណាទេ
គឺមានគោលបំណងមកសុំទាននៅក្នុងខេត្តកោះកុងតែម្តង ។
សមត្ថកិច្ចបញ្ជាក់ថា
ពេលនេះកំពុងរកដំណោះស្រាយបញ្ជូនឱ្យវិលត្រឡប់ទៅស្រុកវិញ
ព្រោះពួកគាត់គ្មានប្រាក់សម្រាប់វិលត្រឡប់ទៅវិញទេ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น