ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:០៤
ខេត្តកណ្តាល ៖
ផ្ទះជួលឱ្យកម្មករស្នាក់នៅមួយខ្នងមាន៦បន្ទប់
ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុងសង្ស័យផ្ទុះចង្ក្រាន
ហ្គាស ខណៈពេលដែលកម្មករហូបបាយថ្ងៃត្រង់
រួចត្រឡប់ចូលធ្វើការនៅរោងចក្រវិញបានបន្តិច
ហើយទ្រព្យសម្បត្តិនៅក្នុងនោះមានម៉ូតូ លុយ
ព្រមទាំងគ្រឿងអលង្ការមាស និងប្លាទីន និងសម្ភារ
ផ្សេងៗទៀត ក៏ត្រូវភ្លើងឆេះអស់គ្មានសល់ដែរ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ៤ កក្កដា ២០១១ នៅក្នុងភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ផ្សេងៗទៀត ក៏ត្រូវភ្លើងឆេះអស់គ្មានសល់ដែរ។ ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី ៤ កក្កដា ២០១១ នៅក្នុងភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ផ្ទះដែលឆេះនោះសាងសង់ពីឈើប្រក់ស័ង្កសី
ទំហំ៦ម៉ែត្រគុណនឹង៩ម៉ែត្រ
មានចំនួន៦បន្ទប់ជាផ្ទះជួលឱ្យកម្មកររោងចក្រស្នាក់នៅ
ដែលមានម្ចាស់ឈ្មោះអាន់ តុប ភេទស្រី អាយុ៦១ឆ្នាំ
ចំណែកឯទ្រព្យសម្បត្តិនៅក្នុងនោះមានម៉ូតូធុន C100
កូរ៉េ១គ្រឿង ទូរទស្សន៍២គ្រឿង លុយ គ្រឿងអលង្ការ មាស
ប្លាទីនមួយចំនួន ព្រមទាំងសម្លៀកបំពាក់
និងសម្ភារផ្សេងៗជាច្រើនទៀតជារបស់កម្មករ
ត្រូវភ្លើងឆេះអស់ទាំងស្រុង ក្លាយទៅជាផេះផង់ ។
អគ្គិភ័យនោះបានឆាបឆេះយ៉ាងឆាប់រហ័សបំផុត
មិនអាចពន្លត់ទាន់ពេលនោះឡើយ
ហើយតាមការសន្និដ្ឋានជំហានដំបូង
គេមានការសង្ស័យទៅលើចង្ក្រានហ្គាស និងទុស្សេខ្សែភ្លើង ។
តាមប្រភពព័ត៌មានបានឱ្យដឹងថា
នៅមុនពេលកើតហេតុ កម្មករ
កម្មការិនីត្រឡប់មកហូបបាយថ្ងៃត្រង់ពុំទាន់មានអគ្គិភ័យ
កើតឡើងនោះទេ។
លុះក្រោយពេលកម្មករហូបបាយរួចនាំគ្នាត្រឡប់ទៅធ្វើការវិញ
អស់ ស្រាប់តែភ្លើងបានចាប់ផ្តើមឆេះឡើងសន្ធោសន្ធៅតែម្តង
ខណៈនោះមានក្មេងតូចៗ២នាក់ ស្ថិតនៅក្នុងផ្ទះជួលនោះ
ហើយត្រូវបានប្រជាពលរដ្ឋនៅជិតនោះជួយទាញចេញទាន់
បើពុំដូច្នេះទេ នឹងមានគ្រោះថ្នាក់មិនខាន៕
ไม่มีความคิดเห็น:
แสดงความคิดเห็น