ថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:១២
រាជធានីភ្នំពេញ ៖
ស្ត្រីកើតជំងឺលើសឈាមម្នាក់បានវិលមុខដួលបោកក្បាលស្លាប់
ក្នុងបន្ទប់ទឹក
នៃផ្ទះគ្រូចាប់សរសៃមួយកន្លែងកាលពីវេលាម៉ោង៥និង៣០នាទី
ភ្លឺ ថ្ងៃទី៣ កក្កដា ២០១១
ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ
ហើយត្រូវបានគេប្រទះឃើញបង្កឱ្យមានការផ្អើលឆោឡោ
និងរាយការណ៍ជូនសមត្ថកិច្ច។
ប៉ូលិសខណ្ឌសែនសុខ បានឱ្យដឹងថា
ស្ត្រីដែលស្លាប់នេះឈ្មោះចាង ធីយ៉ាង អាយុ៥៤ឆ្នាំ
ជនជាតិវៀតណាម
បានមកសម្រាកព្យាបាលនៅផ្ទះគ្រូចាប់សរសៃឈ្មោះវៀង យ៉ុងយ៉ាង
អាយុ៥៤ឆ្នាំ ជនជាតិវៀតណាមដូចគ្នា មុខរបរគ្រូចាប់សរសៃ
មានទីលំនៅក្នុងភូមិដូង សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ ។
ស្ត្រីរងគ្រោះបានមកដេកសម្រាកព្យាបាលជំងឺនៅផ្ទះគ្រូ
ចាប់សរសៃនេះ៤-៥ថ្ងៃហើយ ដោយសារគាត់កើតជំងឺលើសឈាម
ស្លាប់សរសៃមួយចំហៀងខ្លួន ណាមួយផ្ទះគាត់នៅឆ្ងាយ
(នៅវៀតណាម) ទើបគាត់ខ្ជិលទៅ-មក ក៏ដេកព្យាបាលនៅទីនេះទៅ។
លោកគ្រូចាប់សរសៃបានបញ្ជាក់ផងដែរថា
កាលពីវេលាម៉ោង៧យប់ថ្ងៃទី២ កក្កដា ២០១១ ស្ត្រីឈ្មោះចាង
ធីយ៉ាង បានប្រាប់គាត់ថា «អាការខ្ញុំធូរស្បើយច្រើនណាស់
ហើយក៏ចង់ទៅផ្ទះវិញដែរ»។ និយាយរួច ស្ត្រីនោះក៏ចូលទៅសម្រាក
ស្រាប់តែម៉ោង៥និង៣០នាទីភ្លឺ
គាត់ក៏ប្រទះឃើញដេកស្លាប់ក្នុងបន្ទប់ទឹកដោយមានប្រឡាក់ឈាមពេញ
មុខ។
ភ្លាមៗនោះគាត់បានទូរស័ព្ទរាយការណ៍ទៅសមត្ថកិច្ចដើម្បីធ្វើ
ការពិនិត្យ។
សមត្ថកិច្ចបញ្ជាក់ថា
រឿងនេះបណ្តាលមកពីស្ត្រីចាង ធីយ៉ាង មានជំងឺលើសឈាម
ហើយវិលមុខដួលបោកក្បាលស្លាប់តែម្តងទៅ ។
សពត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅមន្ទីរពេទ្យកាល់ម៉ែត
រង់ចាំសាច់ញាតិមកយកទៅធ្វើបុណ្យ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น