ដោយ Robert Carmichael វីអូអេ
| ភ្នំពេញ
រូបថត៖ AP
«ខ្ញុំគិតថា
វាជាពេលវេលាដ៏មានសារៈសំខាន់មួយសម្រាប់ខ្ញុំ
និងប្រជាជាតិខ្មែររបស់ខ្ញុំដែលស្រែកឃ្លានការយល់ដឹងនូវអ្វីដែល
បានកើតឡើងក្នុងអំឡុងឆ្នាំ១៩៧៥ដល់១៩៧៩»។
អតីតប្រមុខរដ្ឋ ខៀវ សំផន
បានប្រាប់សវនាការបឋមនៅតុលាការដែលគាំទ្រដោយអង្គការសហប្រជាជាតិ
ថា
គាត់នឹងប្រាប់ការពិតពីអ្វីដែលបានកើតឡើងក្នុងអំឡុងពេលខ្មែរ
ក្រហមគ្រប់គ្រងប្រទេស។តុលាការកាត់ទោសមេដឹកនាំខ្មែរក្រហមនៅទីក្រុងភ្នំពេញបានប៉ាន់ ប្រមាណថា ប្រជាពលរដ្ឋជាង ២,២០០,០០០នាក់បានស្លាប់នៅពេលដែលខ្មែរក្រហមគ្រប់គ្រងនៅចន្លោះ ឆ្នាំ១៩៧៥ និង១៩៧៩។
ខៀវ សំផន បាននិយាយក្នុងតុលាការថា៖
«ខ្ញុំមិនដឹងគ្រប់រឿងទាំងអស់ទេ ក៏ប៉ុន្តែប្រសិនបើខ្ញុំអាច ខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីធានាប្រាប់ការពិត»។
ខៀវ សំផន បានទទួលស្គាល់ថា ប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវការដឹងយ៉ាងខ្លាំងនូវអ្វីដែលបានកើតឡើង។ គាត់ថ្លែងថា៖
«ខ្ញុំគិតថា វាជាពេលវេលាដ៏មានសារៈសំខាន់មួយសម្រាប់ខ្ញុំ និងប្រជាជាតិខ្មែររបស់ខ្ញុំដែលស្រែកឃ្លានការយល់ដឹងនូវអ្វីដែល បានកើតឡើងក្នុងអំឡុងឆ្នាំ១៩៧៥ដល់១៩៧៩»។
សវនាការនឹងចាប់ផ្តើមនៅចុងឆ្នាំនេះប្រហែលមិនហួសពីខែកញ្ញា នេះទេ។ សំណុំរឿងនេះគឺជាសំណុំរឿងទី២របស់សាលាក្តីនេះ ហើយទំនងជាសំណុំរឿងចុងក្រោយក្នុងការទទួលខុសត្រូវចំពោះអ្វីដែល បានកើតឡើងនៅក្នុងរបបខ្មែរក្រហម។
ឈរនៅក្នុងសវនាការជាមួយ ខៀវ សំផននោះផងដែរ រូមមាន នួន ជា ដែលត្រូវបានស្គាល់ថា បងធំទីពីរ និងមេខាងមនោគមន៍វិជ្ជាក្នុងចលនាតស៊ូបដិវត្តន៍ អៀង សារី អតីតរដ្ឋមន្រ្តីក្រសួងការបរទេស និងប្រពន្ធរបស់គាត់ អៀង ធីរិទ្ធ រដ្ឋមន្រ្តីសង្គមកិច្ច។
ជនជាប់ចោទទាំងអស់នេះបដិសេធរាល់បទចោទប្រកាន់នានាដូចជា អំពើប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ មេធាវីការពារក្តី នួន ជា លោក វិកទ័រ ខូប្ប (Victor Koppe) បានប្រាប់អង្គជំនុំជម្រះថា កូនក្តីរបស់គាត់ត្រូវការការកាត់ក្តីឆាប់រហ័ស ព្រោះគាត់មានវ័យកាន់តែចាស់ហើយ។ លោកខូប្បនិយាយថា៖
«ក៏ប៉ុន្តែ ការសំខាន់ជាងការកាត់ក្តីដែលមានលក្ខណៈឆាប់រហ័សនោះ គឺគាត់ចង់បានការកាត់ក្តីដែលធានាការពិត។ មិនមែនជារឿងដែលអាចអានបានតាមសៀវភៅប្រវត្តិសាស្រ្តអាមេរិក ឬវៀតណាមនោះទេ ក៏ប៉ុន្តែជាប្រវត្តិសាស្រ្តពិតៗ ដែលរួមទាំងទស្សនៈរបស់គាត់ក្នុងព្រឹត្តការណ៍ផ្សេងៗដែលបានកើតឡើង មុន និងក្នុងអំឡុងសម័យកម្ពុជាប្រជាធិបតេយ្យ ហើយការពិតដែលរួមទាំងតួនាទីរបស់វៀតណាម និងការទម្លាក់គ្រាប់បែក និងបញ្ហាសំខាន់ៗដែលទាក់ទងនឹងព្រឹត្តការណ៍នោះ»។
ជនជាប់ចោទទាំងបួននាក់សុទ្ធតែមានវ័យចាស់រវាង ៧៩ទៅ ៨៥ឆ្នាំ និងគ្មាននរណាម្នាក់មានសុខភាពរឹងមាំទេ។ ខៀវ សំផន គឺជាជនជាប់ចោទតែម្នាក់គត់ដែលមានមុខនៅក្នុងសវនាការរហូតចប់ ក្នុងសបា្តហ៍នេះ។
តុលាការមានយុត្តាធិការក្នុងការជម្រះក្តីឧក្រិដ្ឋកម្មដែលបានកើត ឡើងតែនៅក្នុងរវាងខែមេសា ឆ្នាំ១៩៧៥ ពេលដែលខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ ដល់ខែមករា ឆ្នាំ១៩៧៩ ពេលដែលពួកគេត្រូវបានបណ្តេញចេញ។
ក្នុងអំឡុងសវនាការបឋម តុលាការបានឮពីការដាក់សំណើពីមេធាវីការពារក្តី សហព្រះរាជាអាជ្ញា និងមេធាវីដើមបណ្តឹងរដ្ឋប្បវេណីទាក់ទងទៅនឹងសំណុំរឿងដូចជា យុត្តាធិការតុលាការ បញ្ជីរាយនាមសាក្សី និងការអនុវត្តច្បាប់ជាតិ និងអន្តរជាតិ។
ការកាត់ទោសនេះទំនងជានឹងបន្តជាច្រើនឆ្នាំ ហើយត្រូវបានបារម្ភថា ជនជាប់ចោទអាចស្លាប់មុនការកាត់ទោសចប់។
ប៉ុន្តែច្បាប់ថ្មីនេះ មានន័យថា តុលាការអាចកាត់ទោសថា មានទោស និងអាចឲ្យរួចទោសនៅពេលការកាត់ទោសកំពុងដំណើរការនានា។ នេះមានន័យថា ទោះជាជនជាប់ចោទស្លាប់ក្នុងពេលសវនាការ ពួកគេនឹងអាចទំនងជាត្រូវបានប្រកាសថា ជាប់ទោស ឬរួចទោសពីបទឧក្រិដ្ឋធ្ងន់ធ្ងរនានា។
ไม่มีความคิดเห็น:
แสดงความคิดเห็น