(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី៩ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:១០
ខេត្តក្រចេះ ៖ មន្ទីរសង្គមកិច្ច
អតីតយុទ្ធជននិងយុវនីតិសម្បទាខេត្តក្រចេះបានរៀបចំកិច្ច
ប្រជុំផ្សព្វផ្សាយជុំវិញអនុសាសន៍សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន
នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាស្តីពីការទិញលក់សៀវភៅ
របបគោលនយោបាយរបស់អតីតយុទ្ធជននិងគ្រួសារយោធិនពលី ។
កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំមន្ទីរសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី៤ កក្កដា ស្ថិតក្រោមអធិបតីភាពលោក អ៊ុន ស៊ីដេត ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ។
បន្ទាប់ពីលោក ជ មានអាន
អនុប្រធានមន្ទីរសង្គមកិច្ចបានអានសេចក្តីប្រកាសជូនដំណឹងលេខ ០៤១ស.អ.យ
ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ ២០១១ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន
និងយុវនីតិសម្បទាស្តីពីការអនុវត្តតាមអនុសាសន៍របស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រួចមក លោកប្រធានមន្ទីរមានប្រសាសន៍ថា
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអនុសាសន៍របស់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ដែលទាក់ទងដល់ផលប្រយោជន៍របស់អតីតយុទ្ធជននិងគ្រួសារគឺឱ្យបញ្ឈប់ការទិញ
លក់សៀវភៅរបបគោលនយោបាយជាសាធារណៈ ជូនដល់មន្ត្រី
របស់មន្ទីរសង្គមកិច្ចនិងបងប្អូនអតីត យុទ្ធជន និងគ្រួសារ។
លោកប្រធានមន្ទីរសង្កត់ធ្ងន់ថាដរាបណានៅមានសម្តេចតេជោហ៊ុន សែន
និងលោកជំទាវដរាបនោះបងប្អូនអតីតយុទ្ធជន
និងគ្រួសារទាំងអស់ត្រូវបានយកចិត្តទុកដាក់គ្រប់ ពេលវេលាទៅលើជីវភាពរស់នៅ
និងផ្តល់ជូនរបបគោលនយោបាយជានិច្ច។
លោកប្រធានមន្ទីរបានសំណូមពរនិងអំពាវ
នាវដល់អតីតយុទ្ធជននិងគ្រួសារទាំងអស់ឱ្យជួយផ្សព្វផ្សាយបន្តដល់អតីតយុទ្ធជន
និងគ្រួសារណា
ដែលជាប់ពាក់ពន្ធ័នឹងការទិញលក់សៀវភៅគោលរបបរបស់អតីតយុទ្ធជននិងគ្រួសារ
អតីតយុទ្ធជនគ្រប់ប្រភេទ ត្រូវប្រគល់ជូនទៅម្ចាស់ដើមវិញដោយឥតលក្ខខណ្ឌ
និងឥតសំណង
បើបុគ្គលណាមិនព្រមប្រគល់ជូនទេនោះត្រូវរាយការណ៍មកមន្ទីរជាបន្ទាន់ដើម្បី
មន្ទីរចាត់វិធានការដើម្បីឆ្លើយតបទៅតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនា
បតីតេជោ ហ៊ុន សែន និងគោលការណ៍ណែនាំផ្សេងៗរបស់ក្រសួង ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น