ខេត្ត​​កណ្តាល​​​ ៖ ចាប់​កូន​ស្រី​​​ចុង​រំលោភ​រហូតឆ្លង​ទន្លេ​​​៣ខែ ទើបធ្លាយ​រឿង​

ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៧:០៤
កោះសន្តិភាព
បុរសរំលោភកូនចុងដែលត្រូវឃាត់ខ្លួន
    បុរសរំលោភកូនចុងដែលត្រូវឃាត់ខ្លួន

ខេត្ត​​កណ្តាល​​​ ៖ ​​បុរស​អាយុ​​៥១​ឆ្នាំ ​ម្នាក់​ត្រូវ​​បាន​កម្លាំង​​សមត្ថកិច្ច​​​នគរបាលស្រុក​កៀន​ស្វាយ ​​ដឹកនាំ​​​ដោយលោក​ប៉ា សំអិត អធិ​ការ​​នគរ​បាល​​ស្រុក​ចាប់ខ្លួន​​​កាលពីរសៀល​ថ្ងៃ​ទី​​​៣០ មិថុនា ​២០១១ ​នៅចំណុចភូមិ​​​សំរោង​ក្អែ ​ឃុំ​សំរោងធំ ស្រុក​កៀន​ស្វាយ បន្ទាប់​​​ពីបែក​ធ្លាយ​​​​​​​​ថា បានធ្វើ​សកម្មភាព​ចាប់​កូនស្រី​​ចុង​រំលោភ​​​សេពសន្ថវៈ​រហូតមានផ្ទៃពោះឆ្លង​ ទន្លេ​​​បានទារក​ម្នាក់អាយុ​​​​៣​ខែ។

បុរស​​ដែល​​មាន​​ចរិត​តិរច្ឆាន​ពោរពេញទៅ​ដោយ​​​កាម​ តណ្ហាក្រាស់​ខាងលើ​​នេះ​ឈ្មោះ​​ផាន់ ផន អាយុ​​៥១​ឆ្នាំ ​មានទីលំនៅ​ចំណុច​​ចាប់ខ្លួន​​​​ខាង​លើ​​ជា​កសិករ ។​​ ដោយឡែក​​​នារី​ជា​កូន​ចុង​​​របស់ឈ្មោះ​​​ផាន់ ផន ​មានអាយុ​១៦​ឆ្នាំ ។​​ ​បើ​គិត​​​​ពីពេល​​​វេលា​ដែល​ឈ្មោះ​​ផាន់ ផន ចាប់​នាង​​​ជា​កូនចុង​​រំលោភ​​​នោះគឺ​​តាំងពីនាង​មានអាយុ​​១៥​ឆ្នាំ​​មក​ ម៉្លេះ ព្រោះ​ពេលនេះ​​នា​ង​ទើបតែ​​អាយុ​១៦​ឆ្នាំ ​តែ​មាន​​ទារក​​អាយុ​​​៣ខែ​ទៅហើយ ។ ​​ជាមួយ​នឹង​​បញ្ហានេះ ​តាម​ផ្លូវ​​ច្បាប់​ឈ្មោះ​​ផាន់ ផន ​​មាន​ទោស​​​ឧក្រិដ្ឋ​​កាន់តែធ្ងន់ធ្ងរ ដោយសារ​នារី​​​​កូន​ចុង​​​ជា​អនីតិ​ជន​។
តាមប្រភព​​​ព័ត៌មាន​ទាក់ទិន​​នឹង​សកម្មភាព​​ដូចលើកឡើង ​​​ខាងលើនេះ ​​បាន​​ឱ្យ​​ដឹង​ថា ​​កាលពី​​មួយឆ្នាំ​​​កន្លង​មក ឈ្មោះផាន់ ​ផន បាន​​នាំនាង​ជា​កូនចុង​​ទៅ​​កាប់អុស​ក្នុងព្រៃ​​​​ត្រែង​ជិត​​​លំនៅ​​ឋាន​​ ខាងលើជា​​ច្រើនលើក​​​ច្រើន​សា។​​​ លុះនៅវេលា​ថ្ងៃ​មួយ​​ឈ្មោះ​​​ផាន់ ផន ​មានអារម្មណ៍​នឹកឃើញ​​​ចង់​ចាប់​រំលោភ​កូន​ចុង​របស់ខ្លួន​​ ក៏ចាប់នាង​រំលោភ​​បាន​សម្រេច​ក្នុង​គ្រា​នោះ ហើយ​​ក្រោ​យ​មក​​គឺ​រំលោភ​​​​​ទាល់តែ​បាន​​សម្រេច​​ញឹកញាប់​​​ឆ្អែត​​ឆ្អន់​ តាម​​ភ្លើង​តណ្ហា​ ​និង​​គំរាម​​សម្លាប់​​​នារីជា​កូនចុង​ និង​​ស្ត្រី​​ជា​ប្រពន្ធ​​​​ក្រោយ​របស់​ខ្លួន​​ដែលជា​ម្តាយ​បង្កើត​​នារី​រង ​គ្រោះ ​​​គឺ​គំរាម​ទាំង​ម្តាយ​​​ ទាំង​កូន ​ជាហេតុធ្វើ​ឱ្យស្ត្រី​ជា​​ប្រពន្ធ​​​​ទ្រាំ​​​អត់ធ្មត់​អស់​រយៈ​​កាល​ជាង​ មួយ​​ឆ្នាំ​​កន្លង​មក ។
តាមប្រភព​​ព័ត៌មាន​បានបន្តទៀត​ថា ​​មូល​ហេតុ​​ដែលបែករឿង​​ធ្លាយ​​​ដល់​សមត្ថកិច្ច​​ចាប់ខ្លួន​ឈ្មោះ​​ផាន់ ផន ​យក​​មក​ផ្តន្ទាទោស​​​គឺ​ដោយសារ​បង​ប្រុស​រ​បស់​នារី​​រង​គ្រោះក្នុង​​ សាច់រឿង​​​ខាង​លើ​​នេះ​មក​លេង​ផ្ទះ​​ម្តាយ ហើយឃើញ​​​ប្អូនស្រី​​​បី​កូនខ្ចី​​ម្នាក់​ក៏​​សួរ​ថា «ឯង​​បីកូន​អ្នក​ណា​ហ្នឹង?​ ប្អូន​​ឯង​មាន​ប្តី​ពីកាលណា? ទើប​មាន​​កូន​តូច​បែប​នេះ?»។ ភ្លាមៗ​នេះ នារីរងគ្រោះ​​ឆ្លើយ​​​ប្រាប់​​បង​​ប្រុស​ទាំង​រអាក់រអួល​ ទឹកភ្នែក​​រលីងរលោង​​ថា ឪពុក​ចុង​​​ចាប់នាង​រំលោភ។ ​បន្ទាប់ពី​​​​ទទួល​បាន​​​ព័ត៌​មាន​​​ពី​ប្អូនស្រី​​​​ភ្លាម​ ​បង​ប្រុស​រូប​នោះ​ទៅប្តឹង​​​ប៉ូលិស​ចាប់ខ្លួន​ឈ្មោះ​​ផាន់ ផន ​តែម្តងទៅ​៕

ไม่มีความคิดเห็น:

แสดงความคิดเห็น