លោក​សូរ ឃុន នាំ​យក​ទៀន​វស្សា​​ និង​ទេយ្យ​វត្ថុ​​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ​ចំនួន​44​វត្ត ​ក្នុង​ស្រុក​បាទី

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៤:០៣
លោក​សូ ឃុន និងក្រុម​ការងារ​ប្រគេន​ទៀន​ព្រះ​វស្សា​
កោះសន្តិភាព
លោក​សូ ឃុន និងក្រុម​ការងារ​ប្រគេន​ទៀន​ព្រះ​វស្សា​

ខេត្តតាកែវ ៖ នៅព្រឹក​ថ្ងៃទី​១៣ កក្កដា ​កន្លង​មក​នេះ លោក​សូរ ឃុន ​រដ្ឋ​​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​​ និង​ទូរ​គមនាគមន៍​ និង​លោក​ជំទាវ​ ព្រម​ទាំ​ង​លោក​ លោក​ស្រី​ជា​ម​ន្ត្រី​អ្នក​មុខ​អ្នក​ការ​ក្រោម​ឱវាទ​​ក្រសួង​​​បាន​នាំ​យក​ ទៀន​វស្សា​ និង​ទេយ្យ​វត្ថុ​​ទៅប្រគេន​ព្រះ​ស​ង្ឃ​គង់​ចាំ​ព្រះ​វស្សា​​អស់​កាល​ត្រី​ មាស​ក្នុង​វត្ត​អារាម​ចំនួន​៤៤​វត្ត នៅ​ស្រុក​​បាទី ខេត្តតា​កែវ ។

លោក​សូរ ឃុន ​មាន​ប្រសាសន៍​ថា ​យើង​បាន​ជួប​ជុំ​គ្នា​​ប្រារព្ធ​ពិធី ​ប្រគេន​​ទៀន​វស្សា​​នា​ពេល​នេះ ​គឺ​អាស្រ័យ​​ដោយ​ប្រទេស​ជាតិ​យើង​មាន​​សុខ​សន្តិ​​ភាព​ ស្ថិរ​ភាព​នយោ​បាយ​ដ៏​ពេញ​លេញ​ និង​មាន​ការ​រីក​ចម្រើន​​លូត​លាស់​​លើ​គ្រប់​វិស័យ​​ក្រោម​ការ​ដឹក​នាំ​ដ៏​ ត្រឹម​ត្រូវ និង​ប្រកប​ដោយ​គតិ​បណ្ឌិត​​របស់រាជ​រដ្ឋា​ភិបាល​​ដែល​មាន​សម្តេចអគ្គ​មហា​ សេនា​បតីតេជោ ហ៊ុន សែន ​ជា​ប្រមុខ ។​ ជាក់​ស្តែង​​លើ​វិស័យ​ព្រះ​ពុទ្ធ​សាសនា​​មក​ដល់​បច្ចុ​ប្បន្ន​នេះ យើង​​មាន​វត្ត​អារាម​ជាង​៤​ពាន់​វត្ត និង​មាន​ព្រះសង្ឃ​​គង់​នៅ​ជិត​៦​ម៉ឺន​អង្គ នៅ​ទូទាំង​ប្រទេស​ ។
លោក​រដ្ឋ​មន្ត្រី​​ និង​លោក​ជំទាវ ​ក៏​បាន​ប្រគេន​​ទៀន​វស្សា និង​ទេយ្យ​វត្ថុ​​វេរ​ប្រគេន​ព្រះ​សង្ឃ​ចំនួន​៤៤​វត្ត ​ដោយ​វត្ត​មួយទទួល​​បាន​​ទៀន​វស្សា​១​គូ ប្រេង​ម៉ាស៊ូត​ចំនួន​២០​លីត្រ ​អង្ករ​ចំនួន​៥០​គីឡូ​ក្រាម ​មី​៥​កេស ​តែ​១​គីឡូ​ក្រាម​ ស្ករ​ស​៥​គីឡូ​ក្រាម ​ទឹក​​ត្រី​១​ឡូត៍ ទឹក​ស៊ីអ៊ីវ​១​ឡូត៍ ​សាដក​១​កញ្ចប់ និង​បច្ច័យ​ចំនួន​១០​ម៉ឺន​រៀល ។
នៅ​ក្នុង​ឱកាស​​នោះ​ដែរ លោក​សូរ ឃុន ​និង​លោក​ជំទាវ​ក៏ បាន​ឧបត្ថម្ភ​ថវិកា​​ចំនួន​១​លាន​​២​សែន​​រៀល ជូន​​គ្រួសារ​ប្រជា​ពល​រដ្ឋ​​រង​គ្រោះ​ដោយ​ខ្យល់​ព្យុះ​ចំនួន​៩គ្រួសារ​​ ឧបត្ថម្ភ​ថវិកា​​ចំនួន​៦០​ម៉ឺន​រៀល ​ដល់​អាស្រម​ចំនួន​៣ និង​ផ្តល់​ថវិកា​ជូន​តាអាចារ្យ ​តាជី​​ម្នាក់​ៗថវិកា​ចំនួន​១​ម៉ឺន​រៀល​ផង​ដែរ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น