សង្កាត់ព្រែកលៀប​នាំ​ទៀន​វស្សា និង​ទេយ្យវត្ថុ​​អភិបាល​​រាជធានី​ទៅ​ប្រគេន​​​ដល់​វត្ត​ចំនួន3

(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១០:០០
ក្រុមការងារសង្កាត់​ប្រគេន​ទៀន​ព្រះ​វស្សា
កោះសន្តិភាព
ក្រុមការងារសង្កាត់​ប្រគេន​ទៀន​ព្រះ​វស្សា

រាជធានីភ្នំពេញ​​ ៖ ​​ទៀនវស្សា និង​ទេយ្យ​វត្ថុ​​ដែលជា​អំណោយ​​​របស់​លោក​កែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញ ​​ត្រូវ​បាន​លោក​ព្រាប មុនី ​​​ចៅសង្កាត់​​ព្រែកលៀប និង​ជា​តំណាង​​​អភិ​បាល​រាជធានីភ្នំពេញ នាំយកទៅ​ប្រគេន​​ដល់​ព្រះ​សង្ឃ​​ចំនួន​​៣វត្ត ក្នុង​សង្កាត់​ព្រែកលៀប​គឺ​វត្ត​​ពោធិព្រឹក្ស ហៅវត្ត​ខ្ទរ ​វត្ត​​​វ៉ា​រិន ហៅវត្ត​​ព្រែក​លៀប ​​និង​វត្ត​​​បទុម​គង្គា ហៅ​វត្ត​​​​បាក់ខែង ​​ដែល​គង់ចាំ​ព្រះវស្សា​អស់​​​ត្រីមាស។

ពិធីប្រគេន​ទៀន​វស្សា ​​និង​ទេយ្យវត្ថុ​នេះ​​បានប្រារព្ធ​​​ធ្វើ​រួមគ្នា​នៅវត្ត​​​ពោធិ​ព្រឹក្ស ហៅ​វត្ត​ខ្ទរ ​កាលពី​​ព្រឹកថ្ងៃ​​​ទី​១៥ កក្កដា ​ដោយ​មានការ​ចូលរួម​​ពីព្រះសង្ឃ ​តាអាចារ្យ ​តាជី យាយជី​​ ​និង​ពុទ្ធ​​​​បរិស័ទចំណុះជើង​វត្ត​​យ៉ាង​ច្រើនកុះករ​។
ទៀន​វស្សា និង​ទេយ្យវត្ថុ​​​​ដែលប្រគេនព្រះ​សង្ឃ​​​ក្នុងវត្ត​​​​នីមួយ​​ ៗទទួលបានទៀនវស្សា​​​ចំនួន​១គូ ​​មី​​២កេស ​ទឹកក្រូច​​២កេស ស្ករស​ចំនួន​​៥០​គីឡូក្រាម ​​ប្រេង​ចំនួន​​៣០លីត្រ ទឹកដោះគោ​​​​​១​កេស ទឹកបរិសុទ្ធ​​​២កេស ​សាដក​​១ និង​​បច្ច័យ​​​ចំនួន​​១០ម៉ឺនរៀល ។
លោកព្រាប​ មុនី ចៅសង្កាត់​ព្រែកលៀប ​និង​ជា​តំណាង​លោកកែប ជុតិមា ​អភិបាលរាជធានី​​បាន​ឱ្យដឹងថា ទៀន​វស្សា​ និងទេយ្យវត្ថុ​ដែលនាំ យក​​​មក​ប្រគេន​ដល់​​ព្រះសង្ឃ​​​ដែលគង់​ចាំ​​​​វស្សា​​ក្នុងវត្ត​​​ចំនួន​៣ ក្នុងសង្កាត់ព្រែក​លៀប ​​នៅ​ពេល​នេះ ជាអំណោយ​​របស់​លោកកែប ជុតិមា ។ ​​ជា​រៀង​​រាល់​ឆ្នាំ លោក​​អភិបាល​​រាជ​ធានី​តែង​តែ​​​នាំ​ទៀន​​​វស្សា និង​​​ទេយ្យ​វត្ថុ​មក​ប្រគេន​​ដល់​ព្រះ​សង្ឃ​​ដែលគង់ចាំ​វស្សា​​មិន​ថា តែនៅវត្ត​ក្នុង​​សង្កាត់​ព្រែកលៀបនោះទេ គឺ​វត្ត​​នៅ​ទូទាំង​​​​រាជ​ធានីភ្នំពេញ ។
លោកព្រាប មុនី ​​ក៏​បាន​​លើក​ឡើង​​​ពីការ​រីក​ចម្រើន​​​ក្នុងវិស័យ​​​​ព្រះ​ពុទ្ធ​​​សាសនា ជាពិសេស​គឺ​វត្តពោធិព្រឹក្ស ក្នុង​សង្កាត់​​ព្រែក​​លៀប​នេះ​​សមិទ្ធ​ផល​​​ជាច្រើនត្រូវបាន​សម្ពោធ​ដាក់​​ ឱ្យ​ប្រើប្រាស់​​នៅពេល​កន្លង​មក​ថ្មីៗ​​នេះ ។
ក្នុងនាម​​ព្រះចៅអធិការ​​វត្ត​ ព្រះសង្ឃ និង​ពុទ្ធ​បរិស័ទទាំងអស់​​​​​ លោកព្រាប​ មុនី ​​ក៏បាន​ថ្លែង​អំណរគុណ​​យ៉ាងជ្រាលជ្រៅ​​ចំពោះ​លោកកែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញ ព្រមទាំង​​​លោក​ជំទាវ ដែលតែងតែប្រគេន​​​ទៀន​វស្សា និង​​​ទេយ្យ​​វត្ថុ​ដល់ព្រះសង្ឃក្នុង​​ទឹកចិត្តជ្រះថ្លាបំផុត ដើម្បី​ទុកជា​​​ស្រែ​​បុណ្យ​ក្នុងវិស័យព្រះពុទ្ធ​សាសនា ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น