អង្គការ​យូណេស្កូ​យក​ចិត្ត​ទុក​ដាក់​បញ្ជូន​មន្រ្តី​ជំនាញ​មក​កម្ពុជា

(ប្រុសកោះ)

ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:២៥
លោកឧបនាយករដ្ឋមន្រ្តី​សុខ អាន ធ្វើ​សន្និសីទ​កាសែត
កោះសន្តិភាព
លោកឧបនាយករដ្ឋមន្រ្តី​សុខ អាន ធ្វើ​សន្និសីទ​កាសែត

រាជ​ធានីភ្នំពេញ ៖ ​បន្ទាប់​ពី​បានអញ្ជើញ​​​ទៅ​ចូលរួម​ក្នុងកិច្ច​ប្រជុំ​​​​គណៈ​កម្មាធិការ​​ បេតិ​ក​ភណ្ឌ​ពិភពលោក​លើកទី​៣៥ ​នៅក្រុង​ប៉ារីស ​​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ​បាន​​​ធ្វើមាតុ​ភូមិ​​​​​និវត្ត​​ន៍ត្រឡប់​​មក​ដល់កម្ពុជា​វិញ កាលពី​ព្រឹក​ថ្ងៃទី​៦ កក្កដា ​បាន​មានប្រសាសន៍​​ប្រាប់​អ្នកកា​សែតថា ស្ថាន​ភាព​​បានប្រែប្រួល​​ទៅ​ហើយ​​​លោក​​មិន​ចាំបាច់​​និយាយ​ច្រើន​ត​ទៅ​ទៀត ​ទេ។ ​លោក​គ្រាន់​តែ​ឱ្យ​​ដឹង​​ត្រួសៗ​ថា កិច្ច​ប្រជុំនោះ​កម្ពុជា ទទួល​បានលទ្ធផល​​ល្អ​​​ណាស់ ​អ្វី​ដែល​​គូ​បក្សដិ​បក្ស​របស់​​កម្ពុជា​ចង់​បាន​នោះ គឺ​​គេ​អត់​បាន​សម្រេច​ទេ ហើយ​អ្វី​ដែល​​កម្ពុជា​ចង់​បាន​ គឺ​កម្ពុជាទទួល​បានហើយ​ដោយ​សារ​តែ​គណៈកម្មា ធិការ​​បេតិកភណ្ឌ​ពិភព​លោក​បាន​ដឹង​ការ​ពិត​​អស់ទៅ​ហើយ ។

គណៈ​​កម្មាធិការ​បេតិ​ក​ភណ្ឌ​​ពិភព​លោក​បាន​យកចិត្ត​ ទុកដាក់ក្នុង​ការ​បញ្ជូនអ្នកជំនាញ​​​ការមក​កាន់​​ព្រះ​រា​ជាណាចក្រ​​កម្ពុជា ​ ដើម្បី​​អភិរក្ស​​ប្រា​សាទ​​ព្រះវិហារ ​ហើយពេល​វេលាដែល​​អ្នក​ជំនាញ​​​ការ​ទាំងនោះ​​ត្រូវ​​អញ្ជើញ​​មក​កាន់​ កម្ពុជា​ គឺ​​ស្ថិត​នៅ​លើ​ការ​ពិភាក្សា​គ្នា​នៅពេល​ខាងមុខ​ទៀត​ ពីព្រោះ​​​នៅ​ក្នុងខែ​​វិច្ឆិកាខាង​មុខនេះ ​គណៈ​កម្មាធិការ​​បេតិ​ក​ភណ្ឌ​​ពិភព​លោក​​នឹង​​ប្រជុំ​ម្ត​ង​ទៀត​​​ដើម្បី​ និយាយ​​អំពី​ការ​អភិរក្ស ​​តែ​ការ​ប្រជុំ​នោះ​​ពុំ​មាន​​កម្ពុជា​ចូលរួមទេ ជា​ការប្រជុំ​មួយ​​ដែលគេ​តែង​តែ​​​ធ្វើឡើង​​ក្នុងមួយឆ្នាំ​៣​ដង ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น