ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១១:០០
រាជធានីភ្នំពេញ ៖ កាលពីថ្ងៃទី១៤ កក្កដា
ឆ្នាំ២០១១ លោកគួច ចំរើន អភិបាលខណ្ឌមានជ័យជំនួសមុខឱ្យលោកកែប
ជុតិមា អភិបាលរាជធានីភ្នំពេញ
បាននាំយកទៀនព្រះវស្សានិងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃតាម
បណ្តាវត្តទាំងអស់នៅទូទាំងខណ្ឌមានជ័យ ។
អមដំណើរជាមួយលោកអភិបាលខណ្ឌមានជ័យមាន
លោកហ៊ុយ សារុន អភិបាលរងខណ្ឌមានជ័យ និងលោកប្រាជ្ញ សីហា
សមាជិកក្រុមប្រឹក្សាខណ្ឌមានជ័យ ។
សម្ភារដែលបាននាំយកទៅប្រគេនព្រះសង្ឃតាមបណ្តាវត្ត
នានាទូទាំងខណ្ឌមានជ័យ
នាឱកាសនោះសម្រាប់មួយវត្តៗមានទៀនវស្សាមួយគូ សាដកមួយគូ
ប្រេងកាតមួយប៊ីដុង ស្មើនឹង៣០លីត្រ ស្ករស១បាវ
និងភេសជ្ជៈមួយចំនួនធំ ។
លោកគួច ចំរើន បានមានប្រសាសន៍ថា
សម្ភារនិងបច្ច័យសម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុងរដូវ
វស្សាក្នុងឱកាសនេះគឺជាអំណោយរបស់លោកកែប ជុតិមា
អភិបាលរាជធានីភ្នំពេញ តាមរយៈសាលាខណ្ឌមានជ័យ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น