ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១០:៥០
រាជធានីភ្នំពេញ ៖
ប៉ូលិសប៉ុស្តិ៍ផ្សារដើមគសហការជាមួយចៅសង្កាត់ និងមេភូមិ៩
បានចុះឆែកឆេរផ្ទះជួលលេខ៤៦ ផ្លូវ២២០Z ក្រុម៥២ ភូមិ៩
មណ្ឌល៧ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក
កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី១៣ កក្កដា
ព្រមទាំងចាប់ឃាត់ខ្លួនអ្នកចែកចាយ និងជក់គ្រឿងញៀនចំនួន៥នាក់
ក្នុងនោះស្រីម្នាក់ និងវត្ថុតាងពាក់ព័ន្ធមួយចំនួន
ព្រមទាំងម៉ូតូ២គ្រឿង។
ដោយអនុវត្តគោលការណ៍ភូមិ-ឃុំមានសុវត្ថិភាព
ប៉ូលិសប៉ុស្តិ៍ផ្សារដើមគបានជូនដំណឹងដល់ផ្ទះសំណាក់ និងផ្ទះជួល
បន្ទប់ជួលទាំងអស់ ឱ្យសហការជាមួយអាជ្ញាធរ
បើមានយុវជនអាយុក្រុម២៥ឆ្នាំ ស្នាក់នៅជាក្រុម
ត្រូវជូនដំណឹងដល់សមត្ថកិច្ច
ទើបនៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃកើតហេតុ
ម្ចាស់ផ្ទះជួលលេខ៤៦ បានរាយការណ៍មកលោកមេភូមិថា
មានយុវជនស្នាក់នៅជាក្រុម។
បន្ទាប់ពីទទួលបានព័ត៌មានលោកមេភូមិ សហការជាមួយចៅសង្កាត់
ព្រមទាំងប៉ូលិសប៉ុស្តិ៍ផ្សារដើមគ ចុះឆែកឆេរលំនៅឋានខាងលើ
ឃើញអ្នកស្នាក់នៅពុំប្រក្រតីចំនួន៥នាក់ ក្នុងនោះស្រីម្នាក់
រួមមាន ១-ឈ្មោះអ៊ុន រីហ្សា ភេទប្រុស អាយុ១៦ឆ្នាំ
ជាកម្មករលើកអីវ៉ាន់នៅផ្សារនាគមាស ២-ឈ្មោះគឹម រ័ត្ន
ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរធ្វើសំណង់ ៣-ឈ្មោះឡង សុរ៉ាវុធ
ភេទប្រុស អាយុ១៩ឆ្នាំ ជាកម្មករផ្លែឈើ ៤-ឈ្មោះអ៊ុំ ផល្លា
ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និង៥-ឈ្មោះអ៊ុយ
ស្រីល័ក្ខ ភេទស្រី អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ។
សមត្ថកិច្ចរឹបអូសបានម៉ូតូ២គ្រឿង
១គ្រឿងម៉ាកស៊ុយហ្ស៊ុយគីស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ
1Q-6075 និងមួយគ្រឿងទៀតម៉ាកអាយខុន ពណ៌ផ្កាឈូកលាយស អត់ស្លាកលេខ
និងគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន១កញ្ចប់តូច
ដបកែច្នៃសម្រាក់ជក់គ្រឿងញៀនចំនួន១
ទុយោសម្រាប់បឺតគ្រឿងញៀន១ ថង់តូចៗ សម្រាប់ដាក់គ្រឿងញៀនចំនួន៥
និងក្រដាសប្លាស្ទិកសម្រាប់ជក់មួយដុំ ៕
ไม่มีความคิดเห็น:
แสดงความคิดเห็น