ក្រុម​ការងារ​​​​ចុះជួយ​​​ឃុំ​កោង​កាង​​​ប្រគេន​​​ទៀន​វស្សា​​​និង​ការ​​ឧបត្ថម្ភ​នានា

(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៤:០០
ទិដ្ឋភាពក្នុងពិធីប្រគេន​ទៀន​ព្រះ​វស្សាដល់​ព្រះសង្ឃ
កោះសន្តិភាព
ទិដ្ឋភាពក្នុងពិធីប្រគេន​ទៀន​ព្រះ​វស្សាដល់​ព្រះសង្ឃ


ខេត្តកណ្តាល​​ ៖ កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ​២០១១ នៅវត្តកន្ទួត ក្រុមការងារ​ចុះជួយឃុំ​កោងកាងដឹកនាំដោយលោកសួង ម៉េង​ឡុង ប្រធានក្រុមការងារ និង​ អស់​លោកដែល​ជាក្រុម​ការងារតំណាងឱ្យលោក​​វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងជា​ប្រធានក្រុមការងារចុះជួយស្រុក​ពញាក្រែក បាន​ចុះ​ចំណេះសំណាលសួរសុខទុក្ខ​សមាជិកឃុំកោង​កាង​ ហើយបានធ្វើការផ្តាំផ្ញើ​សាក​សួរសុខទុក្ខ និង​​ក្តីនឹករលឹកពីសំណាក់​សម្តេចទាំងបី  គឺសម្តច​អគ្គ​​មហា​ពញា​ចក្រី​ហេង សំរិន សម្តេចអគ្គ​មហា​ធម្មពោធិសាល​ជា ស៊ីម និងសម្តេចអគ្គ​មហា​​សេនាបតីតេជោ​ហ៊ុន សែន។

នៅក្នុងឱកាសនោះ​ក្រុមការងារបាននាំយក​ទៀន​​វស្សា និងគ្រឿង​បរិក្ខារមួយចំនួនប្រគេន​ព្រះ​សង្ឃចំនួន៣វត្ត ក្នុងមួយវត្តទទួលបានទៀន​វស្សាចំនួនមួយគូ សាដកចំនួន១ មី ទឹកក្រូចទឹក​បរិសុទ្ធ និងថវិកា​ចំនួន១០០.០០០រៀល ហើយ​បានជូនដល់​តាជី​យាយជីចំនួន២០នាក់ ក្នុងម្នាក់​ទទួលបានថវិកា​ចំនួន១០.០០០​រៀល។  តំណាង​គណបក្សស្រុក​ម្នាក់​ចំនួន​៥០.០០០​រៀល តំណាងបក្សឃុំម្នាក់​ចំនួន​៥០.០០០រៀល និងសមាជិកឃុំ៤នាក់ ក្នុង​ម្នាក់​ទទួលបាន​២០.០០០រៀល សរុបថវិកា​​ក្នុង​​ពិធី​​នោះអស់​៣.០៨០.​០០០​​រៀល។
ក្នុង​ពិធី​​​សំណេះ​សំណាល​​នោះ​ ​​លោក​សួង ម៉េង​​ឡុង បាន​​លើក​ឡើង​​អំពី​ភាព​​រីក​ចម្រើន​​របស់​​ប្រទេស​​ជាតិ​ដែល​​​កសាង​​​ឡើង​ តាំងពី​​បាត​ដៃ​​ទទេ ​រហូត​​មកទល់​នឹង​បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ មាន​​ផ្លូវ​មាន​ស្ពាន​ មាន​ប្រឡាយខ្វាត់​ខ្វែង ​ប្រជា​ពលរដ្ឋ​​មាន​ជីវភាព​ធូរធារ​​ មានសន្តិ​ភាព​​​ និង​មាន​​កេរ្តិ៍​​ឈ្មោះ​នៅ​លើ​ឆាក​អន្តរជាតិ​​​ គឺដោយ​​សារ​​ស្នាដៃ​​​របស់​សម្តេច​​​ទាំង​៣​ គឺ​សម្តេច​អគ្គ​មហា​​ធម្ម​ពោធិសាល​ជា ស៊ីម ប្រធាន​​គណបក្ស​​ប្រជាជន​កម្ពុជា​ ​និង​ជា​ប្រធាន​​ព្រឹទ្ធ​​សភា​ សម្តេច​អគ្គ​មហា​​ពញា​​ចក្រី​​ហេង សំរិន ប្រធាន​រដ្ឋ​សភា​ និង​សម្តេច​​​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន  នាយករដ្ឋ​មន្ត្រី​​​នៃព្រះរាជា​ណា​ចក្រ​​​កម្ពុជា ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น