នារីម្នាក់​​យក​ម្ជុល​​​ដេរ​ស្បែកជើង​ចាក់​ទម្លុះ​​​​បេះ​ដូង

(ប្រុសកោះ)

ថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៣:០៨
ស្រ្តីដែលយកម្ជុលដេរស្បែក​ជើង​ចាក់​ខ្លួនឯង
កោះសន្តិភាព
ស្រ្តីដែលយកម្ជុលដេរស្បែក​ជើង​ចាក់​ខ្លួនឯង


រាជធានីភ្នំពេញ​​ ៖ ​​នារីម្នាក់ត្រូវ​បាន​ក្រុម​គ្រួសារ​​​​ដឹកតាម​​ម៉ូតូ​កង់​​បី​​មក​​ កាន់់មន្ទីរពេទ្យ​កាល់ម៉ែត ​កាលពីវេលាម៉ោង​៤​និង​​៣០នាទី​​​ល្ងាច​ថ្ងៃទី​​​៤ កក្កដា ​២០១១ ក្រោយ​ពីនារី​នោះ​ប៉ុន​ប៉ង​ធ្វើ​​​អត្ត​ឃាត​ដោយ​​​យកម្ជុល​​ដេរ​ស្បែក​​ជើង​ ​ចាក់ទម្លុះ​បេះ​ដូង​ភ្ជាប់​​​​នឹង​រូបថត​​ជាប់​ឆ្កឹង នៅ​ក្នុងបន្ទប់​​ផ្ទះលេខ​​​១៤៧២ ​ផ្លូវជាតិលេខ​​៥ ភូមិ​​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​​២ ខណ្ឌ​ឫស្សីកែវ ហើយ​​ត្រូវ​ក្រុម​​គ្រូពេទ្យ​​​ជួយសង្គ្រោះ​​ឱ្យ​រួច​ផុត​​ពីសេច​ក្តីស្លាប់ ​។

នារីដែលគិ​តខ្លី​​​ប៉ង​បញ្ចប់ជីវិត​ខ្លួន​ឯង​​​ ​ដោយ​ប្រើ​​​វិធី​យកម្ជុល​​ដេរ​ស្បែកជើង ​​​ច្នៃពី​​សរសៃ​តូច​ប្រវែង​​​ជាង​មួយតឹក​​ចាក់ទម្លុះ​​​បេះដូង ហើយ​មិនស្លាប់​នោះ​​​ ត្រូវគេស្គាល់​ឈ្មោះ​​ចាន់ មុនី អាយុ​​​២៦​ឆ្នាំ ​ជា​កម្មការិនីរោង​ចក្រ​​កាត់​​ដេ​រ​ស្បែ​ក​ជើង​ ស្នាក់​​​នៅ​ផ្ទះ​លេខ​១៤៧២ ផ្លូវ​ជាតិ​លេខ​​​៥ ភូមិ​​ខ​១ ​សង្កាត់ច្រាំង​ចំរេះទី​​​២ ​​ខណ្ឌ​ឫស្សី​កែវ ។ ​
ប្រភពព័ត៌​មាន​​​ពីមិត្ត​ភក្តិ​​​ជិ​តស្និទ្ធ​របស់នារី​​​​​​ចិត្ត​ខ្លាំង​​ ហួស​​ប៉ែត​​ខាងលើ​ បាន​​បង្ហើប​​ឱ្យ​​​ដឹង​ថា នៅ​រសៀលថ្ងៃទី​​៣ ​​កក្កដា ​​នារី​ចាន់ មុនី ​មិន​ទៅ​ធ្វើ​​​ការ​នោះ​​​ទេ ព្រោះ​​​​ត្រូវនឹង​ថ្ងៃ​​​អាទិត្យ​ហើយ​បាន​​សម្ងំ​​ដេកតែ​ក្នុង​បន្ទប់​ ទោះបី​ក្រុម​​​គ្រួសារ​ហៅ​មក​ហូបបាយ​​ក៏គេមិន​មកដែរ។ ​​លុះ​ដល់​ម៉ោង​​ជាង​​​៣​រសៀល​នា​ថ្ងៃ​ដដែល​​​ ទើប​មាន​ការ​ឆោ​ឡោ​​​ ខណៈ​ពេលបង​ប្អូន​​ចូលទៅក្នុង​​​បន្ទប់​​របស់នារី​ចាន់ មុនី​ ហើយ​ឮសំឡេង​​ថ្ងូរ​ថា​​ចុក​​ចាប់​​ណាស់ និង​​​មានដណ្តប់​​ភួយពីលើ ។ ពេល​នោះ​ដោយ​​មាន​​ការ​សង្ស័យ​ក៏ទាញ​​ភួ​យ​ចេញ​ ទើប​​ដឹង​ថា ​នារី​ចាន់ មុនី បាន​យក​ម្ជុល​​​ដេរ​ស្បែក​​ជើង​​ចាក់​ទម្លុះ​​​បេះដូង​​​ខាង​ឆ្វេង ​ដោយ​ភ្ជាប់​​​​នឹង​រូប​​ថត​មួយ​សន្លឹក ​​ដែលមាន​​រូបស្ត្រីម្នាក់​​​បីកូនខ្ចី​ទើប​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​​​ ផ្អើល ​ហើយ​នាំគ្នា​​លើក​ដាក់​លើម៉ូតូ​​​កង់​​បី​បញ្ជូន​ទៅ​​មន្ទីរពេទ្យ​​ កាល់ម៉ែត ដើម្បីសង្គ្រោះ​ជីវិត​។
ប្រភពព័ត៌មាន​​​​​បាន​​ឱ្យ​​ ដឹងទៀត​ថា ​នារី​ចាន់ មុនី បើ​ទោះ​​​បីខ្លួន​ជានារី​​ភេទក៏ពិត​មែន ​​តែ​​គេ​​តែង​តែ​មាន​​ការ​ទំនាក់ទំនង​​​ស្រឡាញ់នារី​​ដូចគ្នា ហើយ​​​កន្លង​ម​កឃើញស្រឡាញ់នារី​ម្នាក់ ដែល​ធ្វើ​ការ​​ជា​មួយ​គ្នា​ រួចក្រោយ​​មក​ក៏បែក​​បាក់គ្នា​​ទៅ​វិញ។  ​ការ​ធ្វើ​​អត្តឃាត​​​របស់នារី​ចាន់ មុនី ​ទំនង​​មាន​ការ​ទាក់ទង​នឹង​​រូប​ថត​ដែលមាន​រូប​ស្ត្រីម្នាក់​​​ និងកូន​ក្មេង ​ដែល​ចាន់ មុនី ​​ចាក់ជាប់បេះ​ដូង​​នោះតែម្តង​ ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น