គណបក្ស​ប្រឆាំង​កុំ​កាប់​ចាក់​គ្នា​ទម្លាក់​កំហុស​លើ​គណបក្ស​កាន់​អំណាច​... ​មាន​កូន​លួច​លាក់​៧ឆ្នាំ​ពិត​ជា​មិន​ធម្មតា​( សម្តេច​អគ្គមហាសេនាបតី​តេជោ​​ហ៊ុន សែន និយាយ)

(ប្រុសកោះ)
ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៧:១៤
សម្តេច​ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​តាខ្មៅ
កោះសន្តិភាព
សម្តេច​ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​តាខ្មៅ

ខេត្តកណ្តាល​​​ ៖ ​​សម្តេច​អគ្គមហាសេនាបតី​តេជោ​​ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​​​រិះគន់​​​​បក្ស​​ប្រឆាំង​ដែល​​បាន​ប្រើ​​​ពាក្យ​​​​សំដី​ដាក់​ ផ្លែផ្កា​​​ថា ​​សុំ​ឱ្យ​លោកហ៊ុន សែន ​ធ្វើ​តាម​​​​រដ្ឋាភិបាលថៃ​...​។ សម្តេច​​​បាន​ព្រលយ​ថា ខ្ញុំធ្វើ​​​តាម​ហើយ តែ​​​​ចាំ​ថ្ងៃ​​ទី​២៨ កក្កដា ឆ្នាំ​២០១៣ សម្រេច​ចិត្ត​​​នៅពេល​នោះ​ទៅ។

សម្តេច​តេជោ​​នាយករដ្ឋមន្ត្រី​​​ហ៊ុន សែន ​បាន​រិះគន់​​​បែបនេះ ​នាព្រឹកថ្ងៃទី​​​៦ កក្កដា ​​​ឆ្នាំ​២០១១ ​ក្នុង​ឱកាស​​​ដែល​សម្តេច និងលោកជំទាវ​​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​​​អញ្ជើញ​ជា​អធិបតី​​ដ៏ខ្ពង់ខ្ពស់​​ក្នុង​​​ពិធីបើក​​​ការដ្ឋាន​​សាង​សង់​ ស្ពានតាខ្មៅ ឆ្លង​កាត់​​​ទន្លេ​​​​បា​សាក់នៅព្រែក​សំរោង សង្កាត់​​​តា​ខ្មៅ ​ក្រុង​តាខ្មៅ ​​​​ក្រោម​​កម្ចី​​​​សម្បទាន​​​​របស់​សាធា​រណរដ្ឋ​​ប្រជា​មានិតចិន ​និង​ថវិកា​បដិភាគ​​​របស់​រាជ​រដ្ឋាភិបាល​​​កម្ពុជា ​​ដើម្បី​តភ្ជាប់​​​​ជាមួយ​ប្រទេស​ជិត​ខាង​​ ក្នុង​តំបន់​ និងក្នុង​​​ពិភពលោក​។
សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រី​​​មា​ន​ប្រសាសន៍​​បន្ត ​ថា ​​បើសិនជា​ខ្ញុំ​ចាញ់ គឺ​ខ្ញុំ​នឹង​​ប្រកាស​នូវ​​លទ្ធ​ផល​​បោះឆ្នោត​​​ ហើយ​​​ជំរុញ​​ឱ្យ​​ប្រជុំសភា​​​បាន​ឆាប់ បង្កើត​​រាជ​រដ្ឋាភិបាល​​​បានឆាប់។ ខ្ញុំ​​​នឹង​ផ្ទេរ​​តំណែង​​ និង​ឱ្យ​​​រដ្ឋមន្ត្រី​​​ទាំងអស់​ត្រៀម​ផ្ទេរ​​​តំណែង​តាម​​ក្រសួង ​ចុះ​ហត្ថលេខា​​​​ទ្រព្យ​សម្បត្តិ​​មានអ្វី​​​​ខ្លះ ​​លុយ​សល់ប៉ុន្មាន​​​ បុគ្គលិក​មានអ្វីខ្លះ ​​​​​សូម​​កុំ​បារម្ភ ។​ ក្រែង​លោ អត់​មានសន្លឹក​ឆ្នោត​​​ ដើរ​ចោទ​​គេ​​​ចោទ​ឯង​ទៅវិញ ។ ​​ឥឡូវ​​​កាន់តែ​ធ្លាក់​​​ចុះហើយ ។ ​បញ្ហាផ្ទៃ​ក្នុង​​របស់​បក្ស​​​ប្រឆាំង​​​ធ្ងន់ធ្ងរ​​​មែន​​ទែន​ហើយ​ បើ​​មា​ន​បញ្ហា​អ្វី​​សុំ​និយាយ​​គ្នា​​ដោយ​ស្រួល កុំ​កាប់​ចាក់គ្នា ​​ហើយ​ទម្លាក់​​កំហុស​​ឱ្យ​គណបក្ស​​​កាន់អំណាច ​​ព្រោះធ្ងន់​​​​មែន​ទែន​​ហើយ ​​មានអ្នក​​​ដើរ​ចេញ​ពីអង្គប្រជុំ​​ហើយ ។ ​​​ព្រោះមាន​​ដាក់​លក្ខ​ខណ្ឌ​...​ដូច្នេះ​​បើ​មាន​​កិច្ចការ​​​អ្វី និយាយគ្នា​​​ទៅ កុំ​កាប់​ចាក់​គ្នា ។ ​​កាប់​ចាក់​គ្នា​​ សង​​សឹក​គ្នា ​​បែរ​ជា​​​ទម្លាក់​​​កំហុស​​​ឱ្យរាជ​​រដ្ឋាភិ​បាល​។
មួយ​ចំនួន​​ផ្តាច់ខ្លួនពីបក្ស​​មួយទៅ​បក្សមួយ​​។ មួយទៀ​តគឺ​ធ្ងន់​​​មែនទែន​​​ហើយ​​មាន​​ញត្តិ​ផង​ ដាក់​​លក្ខខណ្ឌ​​ ក្បត់​បក្ស ​​ដកចេញ បើ​មិនដក​ គឺ​មាន​ដើរ​ចេញ​​ពី​អង្គប្រជុំ​...​។ ​​ឥឡូវ​មិន​​ទាន់​​​រក​ការ​ស្រុះស្រួល​គ្នា​​ទេ​។​ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​​​​មានប្រសាសន៍​ថា ​​សូម​កុំ​លេង​​ផ្លូវ​ងងឹត សូមដោះ​​ស្រាយ​ផ្លូវ​ភ្លឺ​ទៅ ប្រយ័ត្ន​​​ក្រែង​លោ​មានរឿង​​​គេ​ថា​​​នយោ​បាយ​​ធ្ងន់ធ្ងរ​មែនទែន​។ សុំ​ផ្តាំ​​...​ចំណែកបក្ស​​​មួយទៀត​​​​លាក់​រហូត​មាន​កូន​​អាយុ​​​៧​ឆ្នាំ ​​​កុំ​ស្មាន​ថា ​គេមិន​ដឹង​​​នោះ គ្រាន់តែ​​​គេ​មិន​និយាយ​តែ​ប៉ុណ្ណឹង​​​ទេ កូនចេះ​​​និយាយ​ហើយ...។ នេះ​លាក់​យូរ​​ពេក ពូកែ​​​ប៉ិន​​ថា​​​ឱ្យគេ ដល់​​គេ​ថា​ឱ្យវិញ​...​នៅ​​​​ឱ្យស្ងៀម មាន់​ណា​ខ្តត មាន់​​នោះ​ពងណា៎ និយាយ​នេះ​គ្មានអ្នក​ណា​ដឹង​ទេ នីតា​ជា​​​អ្នកណា​...​? ម្តាយ​នីតា​ជា​នរណា​? ឪពុក​​នីតា​ជា​អ្ន​កណា​? គ្រាន់តែ​​​ប្រាប់​ប៉ុណ្ណឹង​ទេ កុំ​មោទនភាព​​ជ្រុល ។ ​រូបថត​​សូម​ប្រយ័ត្ន​ នីតា​​ដើរ​កាន់​រូបថត​​​នោះទៅ ​គេឃើញ​​ហើយ ប៉ុន្តែ​​​ទុក​មួ​យ​កន្លែង​ គេមិន​ធ្វើ​​អ្វីទេ ​​​កុំ​ឱ្យ​​​តែ​​ប្រពន្ធ​វាយ​​​ទៅបានហើយ​។​ ​លាក់បាន​​​៧​ឆ្នាំ​​​​មិន​​​ធម្ម​តា​ទេ​...​។
សម្តេច​មាន​ប្រសាសន៍​​ថា ចុះ​បើ​ដូច្នេះ​ ដល់​ពេលមានរឿង​​ទម្លាក់​​​​មកតែ​រាជរដ្ឋាភិបាល​​ទំនាស់​​​​ផ្ទៃ​ក្នុង​ ជ្រាលជ្រៅ ​រត់ចេញ​ពីបក្ស​​​មួយ​​​​​ទៅ​បក្ស​មួយ ​​នៅ​ក្នុង​​បក្ស​​ក៏ទាស់​​គ្នា ។ ​ដល់មាន​រឿង​​​កាប់​ចាក់​គ្នា គេ​ថា ​នគរបាល​គ្រប់​គ្រង​​សភាពការណ៍​​មិនបាន ឃាត​កម្ម​នយោ​បាយ​។
ថ្ងៃនេះ​​​មានបក្ស​មួយ​​​គេធ្វើ​ខួប​​​រដ្ឋ​​ប្រហារ​​ ផង​។ ​សូម្បី​លោក​ញឹក ប៊ុនឆៃ ​មិនជឿ​ផង ថ្ងៃ​នេះ​​គឺ​ថ្ងៃ​វាយគ្នា​ ។ ​រថក្រោះ​​ចេញទៅ​​៣ឆេះ​អស់​ពីរ​​ទៅហើយ​។ ​​ពេល​នោះ​​​បើ​លោក​​ញឹក ប៊ុនឆៃ​ ​វាយទៀត​​​យក​សាកលវិទ្យាល័យ​បាន​​...​ចប់​។​ ​ខាង​ហ្វ៊ុនស៊ិនប៉ិច​​​គេអត់​​ធ្វើ​​ខួបទេ តែ​បក្សប្រឆាំង​​មួយ​​គេធ្វើ​​​​ខួប​រដ្ឋ​ប្រហារ​ អ្នក​​​ណា​ធ្វើ​​​ឱ្យអ្នក​ណា​​​និយាយ​​ឱ្យ​ច្បាស់​៕

ไม่มีความคิดเห็น:

แสดงความคิดเห็น