ស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ទុកឪ្យកូនប្រុសអាយុ 4 ឆ្នាំកំព្រា

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១១:១០
សព​ស្រ្តី​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់
កោះសន្តិភាព
សព​ស្រ្តី​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់

ខេត្តស្វាយរៀង ៖ ស្ត្រី​​ម្នាក់​​​បាន​ត្រូវ​ត្រូវ​រន្ទះ​បាញ់​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ និង​ស្ត្រី​ម្នាក់​ទៀត​ជា​ម្តាយ​​មីង​​សន្លប់​ស្តូក​ស្តឹង​ពេល​រត់​ទៅ​ដល់​ ផ្ទះ ធ្វើ​ឱ្យ​​អ្នក​ភូមិ​មាន​ការភ្ញាក់​ផ្អើល​ និង​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង ។ ​ករណី​រន្ទះ​បាញ់​នេះ​បាន​កើត​ឡើង​​កាល​ពី​​ថ្ងៃ​ទី​១៣ កក្កដា ​ឆ្នាំ​២០១១ វេលា​ម៉ោង​​២​និង​១៥​នាទី​​រសៀល នៅភូមិ​នារា​ទេន  ឃុំ​ឈើ​ទាល ស្រុក​ស្វាយ​ជ្រំ ។

ស្ត្រីដែល​ស្លាប់​ឈ្មោះ​​នាង សុភី អាយុ​២៩​ឆ្នាំ ​ឯ​ម្តាយ​​មីង​ដែល​សន្លប់​​ឈ្មោះ​​រស់ សារិន ​អាយុ​៥០​ឆ្នាំ ​រស់​នៅ​ក្នុង​ភូមិ​ខាង​លើ​ជា​មួយគ្នា ។ អ្នក​ស្រី​រស់ ផល្លា ​អាយុ​​៥៦​ឆ្នាំ ជា​ម្តាយ​ស្ត្រី​​ដែល​ស្លាប់​បាន​រៀបរាប់​ថា ​នៅ​មុន​ពេល​​កើត​ហេតុ​ កូន​ស្រី​រ​បស់​គាត់​​នាង ​សុភី ​បាន​ទៅ​ផ្លាស់​គោ​​ដែល​ចង​ឱ្យ​ស៊ី​ស្មៅ​នៅ​វាល​ស្រែ​​ខាង​​ត្បូង​ផ្ទះ​ ចម្ងាយ​ជាង​២០០​ម៉ែត្រ ​រួច​ក៏​ត្រឡប់​មក​វិញ មកឈរ​មើល​​ម្តាយ​មីង​ឈ្មោះ​រស់​ សារិន ដែល​កំពុង​ឈរ​មើល​ម៉ាស៊ីន​​បូម​ទឹក​ចេញ​ពី​ស្រែ​​ ដើម្បី​ព្រោះ​ស្រូវ​ និង​ចាំ​មើល​ពេល​ទឹក​ក្នុងស្រែរីង​នឹង​ចុះ​ចាប់​ត្រី​ ដើម្បី​យក​ម​ក​ធ្វើ​​ម្ហូបពេល​បាយ​ល្ងា​ច។ ពេល​នោះ​ស្រាប់តែ​មេឃ​មាន​ដុំ​ពពក​​ខ្មៅ​ពី​ទិស​ខាង​លិច និងមាន​ផ្លេក​បន្ទោរ​​ភ្លែត​ៗ​ ហើយ​រន្ទះ​​ក៏​បាញ់​លាន់​កក្រើក​​ចំ​កូន​ស្រីគាត់​​ដួល​ផ្កាប់​មុខ​​​ស​ ង្កត់​ទៅ​លើ​ម្តា​យមីង​រស់​ សារិន និង​​ដួល​ទាំងពីរ​នាក់​​ចូល​ទៅ​ក្នុងទឹក ។ ​បន្ទាប់​មក​ម្តាយ​មីង​ក៏​ក្រោក​ឡើង​រួច​លើក​ក្មួយ​ស្រី​ដាក់​លើ​ភ្លឺ​ស្រែ ពេល​នោះ​ក៏​មាន​ផ្លេក​បន្ទោរ​ទៀត ទើប​ទម្លាក់​ក្មួយ​ស្រី​ទៅ​លើ​ដី​រួច​ក្រោក​​រត់​ទាំងភ័យ​តក់​ស្លុត​ក្រោម​ ស្នូរ​រន្ទះ​​មួយ​គ្រាប់​ទៀត ធ្វើ​ឱ្យម្តាយ​មីង​រត់​ដួលៗ​ លុះ​ទៅ​ដល់​ផ្ទះ​ក៏​សន្លប់​តែ​ម្តង ។
ស្ត្រី​ជា​ម្តាយ​រៀប​រាប់​ទៀតថា ក្រោយ​​ពី​នាំគ្នា​ធ្វើ​​ចលនា​សង្គ្រោះ​មួយ​សន្ទុះ​ធំ​ ទើប​ម្តាយ​មីង​បាន​ដឹង​ខ្លួន​ក៏ប្រាប់​ថា ​កូនស្រីគាត់នាង​ សុភី ​ត្រូវ​រន្ទះ​បាញ់​នៅ​លើ​​ភ្លឺ​ស្រែ​ រួចក៏​និយាយ​​លែង​ដឹង​ខុស​​ត្រូវដោយ​សារ​​ការ​ភ័យ​ខ្លាច​​ រហូត​លូន​ចូល​ក្នុង​ភួយម​ិន​ហ៊ាន​មើល​​គេ​ឯង​សំងំ​ទាំង​ខ្លួន​ញ័រ​ចំប្រប់។ ចំណែក​អ្នក​ស្រុក​ពេល​បាន​ដឹង​ថា រន្ទះ​បាញ់​​កូន​ស្រីគាត់​នាង​ សុភី​ ក៏នាំគ្នា​រត់​ទៅ​មើល​ឃើញ​នាង​ឆេះ​មុខមួយ​ចំហៀង និង​ស្លាប់​បាត់​បង់​ជីវិត​​ទៅ​ហើយ ក៏​នាំគ្នា​សែង​មក​ផ្ទះ ខណៈភ្លៀង​​ចាប់​ផ្តើម​ធ្លាក់​​លាយ​ឡំ​​នឹង​ខ្យល់​​​ផ្គរ​រន្ទះ​លាន់​គ្រហឹម​ គួរ​ឱ្យ​ព្រឺ​ខ្លាច​​ក្រែលែង ។
អ្ន​ក​ស្រី​​​រស់​ ផល្លា ​បាន​និយាយ​រៀបរាប់​​ទាំង​​ទឹក​ភ្នែក​​​ថា គ្រួសារ​របស់​គាត់​អភ័ព្វ​ណាស់​ប្តីរបស់​គាត់​ឈ្មោះ​​គឹម សំអឿន ​ត្រូវ​រន្ទះ​បាញ់​ស្លាប់ ​កាល​ពី​ឆ្នាំ​១៩៨៧ បន្សល់​ទុក​កូន​ចំនួន​៦​នាក់ (ស្រី​២​​នាក់) ទុក​ឱ្យ​រូប​គាត់​ចិញ្ចឹម​​យ៉ាង​វេទនា​បំផុត ​ហើយ​ពេល​នេះ​កូន​ៗ​បាន​ចាក​ចេញ​ចោល​រូប​គាត់​អស់​ហើយ ។ ​សព្វថ្ងៃ​គាត់​រស់​នៅ​​តែ​ជា​មួយ​កូន​ស្រី និង​ចៅ​ប្រុស​អាយុ​​៤​ឆ្នាំ ដោយ​កូន​ប្រសា​ឈ្មោះ​ឡុង ​ធារ៉ាត់ អាយុ​៣០​ឆ្នាំ ទៅ​រក​សីុ​នៅ​ប្រទេស​ថៃ​បាត់​ជាង​មួយ​ឆ្នាំ​​ហើយ​មិន​ឃើញ​មក​វិញ​ទេ ​៕

ไม่มีความคิดเห็น:

แสดงความคิดเห็น