​​កម្មករខ្មែរផ្ទុះ​ចលាចល​រវាងសៀម​នៅ​មណ្ឌល​សត្តឃាត​មាន់​តំណាង​ស្ថាន​ទូត​កម្ពុជា​ទៅពិនិត្យ​ស្ថានការណ៍​ហើយ


(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:១១
ស្ថាន​ភាព​ក្រោយ​ពេល​ផ្ទុះ​ចលាចល​រវាង​កម្មករ​ខ្មែរ-សៀម
កោះសន្តិភាព
ស្ថាន​ភាព​ក្រោយ​ពេល​ផ្ទុះ​ចលាចល​រវាង​កម្មករ​ខ្មែរ-សៀម

ឈុន​បូរី ថៃ ៖ មន្ត្រី​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​បាន​ឱ្យ​ដឹង​ថា ​មាន​ការ​ផ្ទុះ​​ឡើង​នូវ​ជម្លោះ​រវាង​កម្ម​ករ​ខ្មែរ-សៀម​នៅ​មណ្ឌល​​សត្ត​ឃាត ​មាន់​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ឈុន​បូរី​ប្រទេស​សៀម កាល​ពី​យប់​ថ្ងៃ​ទី​១០ កក្កដា។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹងថា ចលាចលនោះ​បាន​កើត​ឡើង​​ពី​ជម្លោះ​​តូច​តាច​ទេ តែ​វា​បាន​រាល​ដាល​កាន់​តែ​ធំ។ តាម​ពិត​ទៅ​ពល​ករ​ខ្មែរ​ធ្វើ​ការ​នៅ​មណ្ឌល​សត្ត​ឃាត​មាន់​នោះ មិនមាន​កំហុស​ទេ តែបានទទួល​ការ​មាក់​ងាយ ហើយ​​បាន​ព្យា​យាម​ឱ្យ​ខាង​កម្ម​ករសៀម សុំ​ទោស​ក្រោយ​ពេល​ផឹក​ស៊ី​រួម​គ្នា​ ហើយ​រឿង​នេះ​ក៏​រាល​ដាល​ជា​ចលាចល​វេលា​កណ្តាល​អធ្រាត្រ​។ មន្ត្រី​កុង​ស៊ុល​ដដែល​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​លំអិត​ពី​មូល​ហេតុ​ទេ តែ​លោក​បាន​ដឹង​ថា ខាង​ស្ថាន​ទូត​កម្ពុជា​នៅ​ទីក្រុង​បាង​កក​បាន​ចាត់អ្នកតំណាង​ឱ្យ​ទៅ​ពិនិត្យ ​ស្ថាន​ការណ៍​នោះ​ហើយ។

យោង​តាម​​កាសែត​​​ថៃ​​ថៃរ៉ាត់​ចេញផ្សាយ​​កាលពីថ្ងៃទី​ ​​​១១ កក្កដា ​បានរាយការណ៍​​​ដោយ​​បាន​​ចោទប្រកាន់​លើ​​ពលករកម្ពុជា​​ជាង​​​៧០០​នាក់ថា បាន​បង្ក​​ចលាចល​នៅ​ក្នុង​​មណ្ឌល​​​​សត្តឃាត​មាន់​របស់​ក្រុមហ៊ុន ​«ជីអេហ្វ ធីភី​នីស៊ីរ៉េ» នៅ​ក្នុង​ស្រុក​​ណង​យ៉ៃ ​​ខេត្ត​ឈុនបុរី ​ដោយ​ហេតុ​ការណ៍​បានកើតឡើង​​​នៅល្ងាចថ្ងៃទី​​១០ កក្កដា ​។ ទោះ​បីជា​បែបណា ការ​ផ្សាយ​បែប​នោះមាន​ភាពលំអៀង​​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ ​តាមរបាយ​ការណ៍​ពីកាសែត​ថៃ​នេះ​​បាន​ឱ្យ​​ដឹង​ថា ​ពលករ​​ជនជាតិកម្ពុជា និង​ពលករ​ថៃ​មួយចំនួន​​បាន​ទាស់ទែង​​​​ និងមានការ​​​វាយ តប់គ្នា​​រហូត​មាន​​រងរបួស​ស្នាម​។
នៅក្នុង​​​ហេតុការណ៍​​ចលាចល​នេះ បើ​តាម​របាយការ​ណ៍​ព័ត៌មាន​ដដែល​ថា សមត្ថកិច្ច​​​ប៉ូលិស​ថៃ​​បាន​ចូលទៅ​​ទប់ស្កាត់​​​ ខណៈមាន​ការ​ឈ្លោះ​ប្រ​កែក​គ្នា​កណ្តាល​យប់ ហើយ​​រថយន្ត​ប៉ូលិស​​ចំនួន​​៤គ្រឿង ក៏ត្រូវ​​​បានបំផ្លាញ ។
របាយការណ៍​ព័ត៌មាន​ដដែល​ថា ​ចលាចល​នេះ​បានកើត​​ឡើងនៅ​វេលាល្ងាច​​ម្តង​​ហើយ​ លុះ​មក​ដល់​ម៉ោង​​២រំលង​អធ្រាត្រ​​ថ្ងៃទី​​​១១ កក្កដា ក៏​មាន​ផ្ទុះ​អំពើ​​ហិង្សា​​​ជាថ្មី​ម្តងទៀត​។
កាសែត​​ថៃ​​បានសរសេរ​ថា ​សមត្ថ​កិច្ច​​​ប៉ូលិស​​ប្រើ​វិធី​សាស្ត្រ​​បញ្ចុះ​បញ្ចូល​​ឱ្យអ្នក​ដែលមិន​ ពាក់​​ព័ន្ធ​​​ហេតុ​ការណ៍​​ដកខ្លួន​ចេញ​​ពី​ស្ថាន​ភាព​​ដែល កំពុង​តានតឹង​បែបនេះ ​និង​​បានធ្វើ​​ឱ្យ​​​ក្រុម​​​ពលករ​​បន្ត​ដក​​ថយ​​នៅ​សល់តែ​​អ្នក​​ទាក់ទិន​ ក្នុងជម្លោះ​​​​២០នាក់ ​​ទើប​ប៉ូលិស​​​បាន​ចាប់ខ្លួន​​ជន​ជាប់​ចោទ​​​សម្រាប់​ដំណើរការ​​រឿង​ក្តី​​ ​តែ​ទោះបីជា​​បែបណា ​កាសែត​ថៃ​នោះ​បាន​​ផ្សាយ​​​​ចោទ​តែ​​​ខាង​ពលករ​កម្ពុជា​​ប៉ុណ្ណោះ ដែល​ផ្ទុយ​ពី​​ការពិត ហើយ​សង្ឃឹម​​ថា តំណាង​ស្ថាន​​ទូតកម្ពុជា​​ នឹង​ជួយ​ពល​ករ​កម្ពុជា​តាម​ផ្លូវ​​ច្បាប់មិនខាន​។
ចំណែក​​រថយន្ត​​របស់ប៉ូលិស​ដែល​ខូចខាត​តាម​ព័ត៌​មាន​ថា ​ខាង​​​​​ក្រុមហ៊ុន​យល់ព្រម​​​​ចេញ​​​សង​លើ​​ថ្លៃ​ខូ​ច​ខាត​ទាំងស្រុង ៕

ไม่มีความคิดเห็น:

แสดงความคิดเห็น