អាមេរិក​ឲ្យ​ពិន្ទុ​កម្ពុជា​ល្អ​បង្គួរ​ក្នុង​ការ​បង្ក្រាប​ការ​ជួញដូរ​មនុស្ស

ដោយ សុខ សេរី

2011-06-30
សហរដ្ឋអាមេរិក​បាន​ចាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​បញ្ជី​ប្រចាំ​ឆ្នាំ លំដាប់​លេខ​២ គឺ​ល្អ​បង្គួរ​ក្នុង​ការ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ឆ្នាំ​២០១១។
RFA/Sok Serey
ម្ចាស់​សណ្ឋាគារ ឆាយ ហួរ II នៅ​ទីក្រុង​ភ្នំពេញ (រូប​ពាក់​មួក) ត្រូវ​បាន​ចាប់​ខ្លួន​ក្រោម​បទ​ជួញដូរ​មនុស្ស និង​ផ្លូវ​ភេទ​នៅ​ឆ្នាំ​២០០៥។
របាយការណ៍​បាន​ចេញ​ផ្សាយ​ដោយ​ក្រសួង​ការបរទេស​សហរដ្ឋអាមេរិក ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១ បាន​និយាយ​ថា ប្រទេស​កម្ពុជា ជា​ប្រភព​នៃ​អំពើ​ជួញដូរ​មនុស្ស ជា​កន្លែង​ឆ្លងកាត់ និង​ជា​ទិសដៅ​នៃ​ការ​ជួញដូរ​មនុស្ស​មាន​បុរស ស្រ្តី និង​កុមារ សម្រាប់​ការងារ​ពលកម្ម​ដោយ​បង្ខំ និង​ការ​ជួញដូរ​ផ្លូវ​ភេទ​ជាដើម។

ថៃ​អះអាង​ថា​គ្មាន​គម្រោង​វាយ​ប្រហារ​កម្ពុជា​ទេ

ដោយ យន់ សាមៀន និង ហាស់ សាន

2011-06-30
មន្ត្រី​យោធា​ថៃ កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា បាន​បដិសេធ​ការ​អះអាង​របស់​កម្ពុជា ដែល​បាន​លើក​ឡើង​ថា យោធា​ថៃ មាន​គម្រោង​វាយ​ប្រហារ​កម្ពុជា នៅ​ដើម​ខែ​កក្កដា​នេះ ប៉ុន្តែ​ទន្ទឹម​គ្នា​នោះ​ដែរ ថៃ​បាន​ព្រមាន​ថា ប្រសិន​បើ​មាន​ការ​វាយ​ប្រហារ​ពី​កម្ពុជា ថៃ​នឹង​វាយ​ប្រហារ​តប​វិញ។
២៦-មេសា-២០១១៖ ពលរដ្ឋ​ខ្មែរ​ជម្លៀស​ខ្លួន​ចេញ​ពី​លំនៅឋាន​ក្នុង​តំបន់​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ ដោយសារ​សង្គ្រាម​ព្រំដែន​រវាង​កម្ពុជា និង​ថៃ។

នួន ជា សុំ​ឱ្យ​តុលាការ​ស៊ើប​ពី​តួនាទី​របស់​វៀតណាម​ក្នុង​រឿង​ខ្មែរ​ក្រហម

ដោយ​ ឡេង ម៉ាលី

2011-06-30
សវនាការ​បឋម​របស់​សាលាក្ដី​ខ្មែរក្រហម​ថ្ងៃ​ទី​៤ នៅ​ថ្ងៃ​ទី​៣០ មិថុនា​នេះ មេធាវី​ការពារ​ក្ដី​ឱ្យ​ជន​ជាប់ចោទ នួន ជា បាន​ជម្រាប​ជូន​អង្គ​សវនាការ​បឋម​ថា កូន​ក្ដី​របស់​លោក​ស្នើសុំ​ឱ្យ​ចៅក្រម​ស៊ើបអង្កេត​លើ​តួនាទី​របស់​ប្រទេស​ វៀតណាម មុន និង​ក្នុង​អំឡុង​​របប​កម្ពុជា​ប្រជាធិបតេយ្យ គឺ​មិនមែន​ត្រឹមតែ​អំឡុង​ឆ្នាំ​១៩៧៥ ដល់ ១៩៧៩ ប៉ុណ្ណោះ​ទេ។

ខ្មែរ​​មិន​បាន​​ចល័ត​ទ័ព​ដូច​ការ​ចោទ​របស់​ថៃ​ទេ

2011-06-29
មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការពារ​ជាតិ​កម្ពុជា នៅ​ថ្ងៃ​ទី​២៩ ខែ​មិថុនា ឆ្នាំ​២០១១ បាន​បញ្ជាក់​ថា កងទ័ព​កម្ពុជា ពុំ​មាន​ការ​ចល័ត​ទ័ព និង​ហ្វឹកហាត់​យុទ្ធសាស្ត្រ​បោក​គ្រាប់បែក និង​បាញ់​កាំភ្លើង​ធំ ដូច​ការ​ចោទ​ប្រកាន់​របស់​មេបញ្ជាការ​យោធា​ថៃ​នោះ​ទេ។ RFA/Hang Savyouth ក្រុម​មន្ត្រី​នគរបាល​ជាន់​ខ្ពស់​ខ្មែរ​ពិនិត្យ​មើល​ថ្ម​ប្រាសាទ​ព្រះវិហារ ដែល​បាក់​បែក​ដោយសារ​តែ​គ្រាប់​កាំភ្លើង​ថៃ​បាញ់​ចំ កាល​ពី​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០១១។

អ្នក​បឹងកក់​សុំ​ឲ្យ EU ជួយ​ពួក​គាត់

អ្នក​និពន្ធ​ម្នាក់​​​ហៅ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ថា​អ្នក​លួច​ជាតិ

2011-06-29

បញ្ហា​មួយ​ចំនួន​កើត​ក្នុង​សង្គម​ជាតិ​នៅ​កម្ពុជា​បច្ចុប្បន្ន មិន​ត្រឹម​តែ​រាយការណ៍​ដោយ​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក និង​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ។
កាសែត​អាមេរិកាំង The New York Times កាល​ពី​ថ្ងៃ​អាទិត្យ ទី​២៦ ខែ​មិថុនា ផ្សាយ​សម្រង់​អត្ថបទ​វិភាគ​លើ​សៀវភៅ​មួយ​សរសេរ​ដោយ​អ្នក​និពន្ធ​ឈ្មោះ ចូល ប្រ៊ីងខ៍លី (Joel Brinkley) ដាក់​ចំណង​ជើង​ថា «ក្រោយ​ឆ្នាំ​សូន្យ» បាន​ពណ៌នា​ថា សហគមន៍​អន្តរជាតិ​ជា​ម្ចាស់​ជំនួយ ជា​ពិសេស​ស.រ.អា ជា​ញឹកញាប់​ច្រើន​តែ​អនុគ្រោះ​ជួយ​បន្ធូរបន្ថយ​ដល់​បិសាច​នៅ​ក្រៅ​ប្រទេស ហើយ​បន្ទាប់​មក​ស្នើ​ឲ្យ​មាន​ការ​កែប្រែ​គោលនយោបាយ ដើម្បី​បញ្ចៀស​រឿង​ខូច​មុខមាត់។

ការ​​បឋម​ឈាន​ចូល​ដល់ថ្ងៃទី​​៣ មេដឹកនាំ​ខ្មែរក្រហម​​​មានបញ្ហា​​​សុខ​ភាព​

ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៥:៣១

លោក​ អៀង​ សារីរាជធានីភ្នំពេញ​​ ៖ ​សវនាការ​បឋមលើ​​សំណុំរឿង​​០០២ បានឈានដល់ថ្ងៃទី​​​៣​ហើយ ​នៅ​ថ្ងៃទី​២៩ មិថុនា ​២០១១ ​នេះ ។ ​បន្ទាប់ពី​ផ្អាក​ដំណើរការ​​​កាលពីវេលាម៉ោង​​​១​២ថ្ងៃ​ត្រង់​​​​ថ្ងៃ​នេះ​​ រួចមក ​​សវនាការ​​​បានបន្តចាប់ផ្តើម​​​ទៀត​​​​នៅ​​វេលាម៉ោង​​១​និង​​​៣០នាទី​​រសៀល ​ថ្ងៃ​ដដែល​​នេះ​។
កាលពីព្រឹកមិញក្នុងសវនាការ​​​​ក្រុមមេធាវី​​​ការ​ ពារជនត្រូវចោទ​​​

ប្រារព្ធ​ទិវាអន្តរជាតិ​​ប្រយុទ្ធ​​ប្រឆាំង​គ្រឿង​ញៀន​​​​នៅតំបន់​​អ្នក​លឿង​

ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៦:៣០

    ការដើរ​ហែក្បួន​នៅ​តំបន់​អ្នក​លឿង​ត្រើយ​ខាងកើត

ក្បួន​​ត្រូវ​បាន​ដង្ហែ​​តាម​​ដង​ផ្លូវ​​ក្នុងតំបន់​​ ដោយ​សមាជិក​​នៃអង្គពិធី​​បាន​កាន់​​បដា​​​ពាក្យ​ស្លោក​​​​ព្រោង​ព្រាត​ និង​មានការ​​ចាក់​ផ្សាយ​តាម​មីក្រូ​​ នូវ​ខ្លឹម​សារ​​នៃពាក្យ​ស្លោក​ទាំង​នោះ​ផងដែរ ។  ​​ក្នុង​ពេល​​​ជួបជុំ​ ក្រោយ​ពេល​​ដង្ហែ​​​ក្បួន​ លោក​​​សៅ ប្រសិដ្ឋ​ ​អភិបាល​នៃគណៈអភិបាល​​ស្រុក បាន​អាន​ខ្លឹម​សារ​ដើមទាំង​ស្រុង​​នៃ​សារលិខិត​របស់​​​​សម្តេច​អគ្គ​មហា​ សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​​នៃព្រះរាជាណាចក្រ​កម្ពុជា​​ជូន​ដល់​​​អង្គ​ពិធី​​​​ ទាំងមូល​ស្តាប់ ។ 

ទូតគោ​ចរ​អាមេរិក​ចាត់​ទុក​សវនា​ការ​សំណុំ​រឿង​002មាន​សារ​សំខាន់​

ទូតគោចរអាមេរិក
ថ្ងៃពុធ ទី២៩ ខែមិថុនា ឆ្នាំ២០១១ ម៉ោង ១៧:២០
រាជធានី​ភ្នំពេញ​ ៖ ឯក​អគ្គ​រដ្ឋ​ទូត​គោ​ចរ​អាមេរិក​ទទួល​បន្ទុក​បញ្ហា​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ Stephen Rapp ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​សវនា​ការ​នៃ​សំណុំ​ រឿង​០០២​បាន​ចាត់​ទុក​សវនា​ការ​​នេះ​មាន​សារ​សំខាន់​បំផុត​ក្នុង​ពិភព​លោក​។ ដូច្នេះ​ហើយ​បាន​ជា​រដ្ឋា​ភិ​បាល​អាមេរិក​​នឹង​ពិចារណា​ជាមួយ​រដ្ឋសភា​របស់​ ខ្លួន​ដើម្បី​ផ្តល់​ជំនួយ​ដល់​សាលាក្តី​ខ្មែរ​ក្រហម​បន្ត​ទៀត។

ខ្មែរ​ទទួល​បាន​ផល​ប្រយោជន៍​តិចតួច​ពី​ភ្ញៀវ​ទេសចរ​កូរ៉េ

2011-06-19
សមាជិក​សភា​ពី​ខាង​គណ​បក្ស​កាន់​អំណាច បាន​ព្រមាន​ក្រសួង​ទេសចរណ៍​របស់​កម្ពុជា​ថា ការ​អនុញ្ញាត​ឲ្យ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាតិ​សាសន៍​ផ្សេង ក្រៅ​ពី​ពល​រដ្ឋ​ខ្មែរ អាច​ធ្វើ​ឲ្យ​ខាត​ផល​ប្រយោជន៍​របស់​ខ្មែរ​ដ៏​ធំ។
ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
តំណាង​រាស្ត្រ​ពី​ខាង​គណ​បក្ស​ប្រជា​ជន​កម្ពុជា លោក ជៀម យាប កាល​ពី​ថ្ងៃ​សុក្រ បាន​ព្រមាន​ថា ក្រសួង​ទេសចរណ៍​ត្រូវ​តែ​ទទួល​ខុស​ត្រូវ និង​កែ​ប្រែ​ជា​បន្ទាន់ ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍ ឬ​ហៅ​ថា Guide ជន​ជាតិ​កូរ៉េ​ជា​អ្នក​បក​ប្រែ​ប្រវត្តិសាស្ត្រ​របស់​ខ្មែរ។

ផឹកស្រវឹង​​មិនព្រម​នៅ​​ផ្ទះចេញ​ទៅ​​​​ផឹក​ខាង​ក្រៅ​បន្ត​ទៀត ជិះម៉ូតូ​​​បុកស្រី​​​ម្នាក់​​


 រាជធានីភ្នំពេញ​​ ៖ ​​​បុរស​​២នាក់​​ផឹកស្រវឹង​​​នៅ​​ផ្ទះ ​ហើយ​​​រឹង​ចចេស​​មិនព្រម​ដេក​ផ្ទះទេ​ ​បើក​​ម៉ូតូ​ចេញទៅ​​​​ផឹក​នៅ​​ក្រៅ​​បន្តទៀត ក៏​បុក​​ស្រីម្នាក់​ដែល​កំពុង​​​បើក​បរ​មិនអីសោះ​ ​​ឱ្យរបួស​ធ្ងន់គ្រាន់​​​បើ​​។ ហេតុការណ៍​នេះ​​​កើតឡើង​កាលពីវេលា​ម៉ោង​​​៤​និង​​១៥នាទី៤រ​សៀល​​ថ្ងៃទី​​​​ ២០ ​មិថុនា ​២០១១ ​នៅតាម​បណ្តោយ​ផ្លូវ​​​សហព័ន្ធ​រុស្ស៊ី ​ស្ថិត​​​​ក្នុងភូមិទឹកថ្លា​ សង្កាត់ទឹកថ្លា ​​ខណ្ឌសែនសុខ។ ​

សម្លាប់​​គ្រូសូត្រ​​​ស្តាំ​នៅ​វត្ត​​ទួល​​សាលា​​​គេចខ្លួន​​​ជិត​​៤​ឆ្នាំ​​ចូល​​ផ្ទះវិញ​​​ត្រូវ​ជាប់ខ្នោះ

ជនសង្ស័យជាប់​ចោទ​ពីបទ​ធ្វើគុតព្រះសង្ឃត្រូវឃាត់ខ្លួនខេត្ត​កណ្តាល​ ៖ បុរសម្នាក់ជាប់​ចោទ​ពីបទ​ធ្វើគុតព្រះសង្ឃដែលជាគ្រូសូត្រស្តាំនៅ​វត្តទួល​ សាលា ស្រុកកណ្តាលស្ទឹង កាលពីថ្ងៃទី២៨ ខែ​សីហា ឆ្នាំ២០០៧ រួច​បានរត់គេច​ខ្លួនអស់​រយៈ​ពេលជិត៤ឆ្នាំមកហើយ​នោះត្រូវបានសមត្ថកិច្ច​ ប៉ូលិសស្រុកកណ្តាលស្ទឹងធ្វើការឃាត់ខ្លួនរួច​បញ្ជូនទៅ​ កាន់សាលាដំបូងខេត្តកាលពី​ព្រឹក​ថ្ងៃទី​២០ មិថុនា ។
លោកស៊ឹម ប៊ុតបណ្ឌិត អធិការនគរបាល​ស្រុកកណ្តាលស្ទឹងបានឱ្យដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួននោះឈ្មោះសាន ប៊ុនសឿង ភេទ​ប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិ​អន្លុង​រមៀត​​ខាងត្បូង ឃុំអន្លង់រមៀត ស្រុកកណ្តាល​ស្ទឹង ត្រូវ​បានចាប់ខ្លួនតាមដីការបស់សាលា​ដំបូងខេត្ត កាលពី​​ថ្ងៃទី១៩ មិថុនា ចោទប្រកាន់ពីបទ​មនុស្ស​​ឃាតដោយ​ចេតនា ប្រព្រឹត្តឡើងក្នុងវត្ត​ទួល​សាលា ភូមិដើមត្រាំង ឃុំអន្លង់រមៀត ស្រុក​​កណ្តាលស្ទឹង កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ ២០០៧ ។ រីឯព្រះសង្ឃជាគ្រូសូត្រ​ស្តាំដែល​ជន​សង្ស័យវាយសម្លាប់​នាមយួន សន ព្រះជន្ម​៧៨ឆ្នាំ គង់នៅវត្តទួលសាលា ។

សាសង​តាម​ទូរស័ព្ទ​​​១​ខែ​​ណាត់​​ឡើង​​ផ្ទះសំណាក់​​​​១​យប់​ជាប់​​ចោទ​ចាប់​​រំលោភ​​ទារ​៧.០០០​ដុល្លារ

ជនជាប់​ចោទរាជធានីភ្នំពេញ​ ៖ យុវជន​​ម្នាក់​​បាន​​ក្លាយ​ជា​​អ្នក​ទោស​ស្នេហា​បន្ទាប់​ពីរូបគេ​មាន​ទំនាក់​ទំនង​​នឹង​ស្ត្រី​ម្នាក់​​ដែល​ស្គាល់​គ្នា​តាម​រយៈ​​​ទូរស័ព្ទ​អស់​រយៈពេល​​១ខែ​ ទីបំផុត​បាន​ណាត់​​ជួបគ្នា​​​និងនាំគ្នា​​​ដើរ​លេង​​រហូត​ឈាន​ដល់​​​ដឹកដៃ​គ្នា​​ចូល​ផ្ទះសំណាក់​រួម​មេត្រី​​​ជាមួយគ្នា​ពេញ​១យប់​​ ។ លុះ​ព្រឹក​ឡើង​​នាងប្តឹង​ប៉ូលិស​ឱ្យ​ចាប់​ខ្លួន​​ដោយ​ចោទ​ប្រកាន់​​ពីបទ​លួង​លោម​​​​​នាំនាង​ទៅ​​រំលោភ​ និង​បាន​ទាមទារឱ្យ​សង​ថ្លៃ​​ខូចខាតព្រហ្ម​ចារី​គិត​ជា​​ប្រាក់​ចំនួន​៧.០០០​​ដុល្លារ​អាមេរិក​ទៀតផង ។​ ​

កសិករ​ដែល​រងរបួស​រឿង​ដីធ្លី

អំពើ​ពុករលួយ​ក្នុង​ពេល​ប្រឡង​ឆមាស​ទី​២​សម្រាប់​សិស្ស​ថ្នាក់​ទី​១២

2011-06-15


អាណាព្យាបាល​សិស្ស​អំពាវនាវ​ដល់​ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ​យុវជន និង​កីឡា ឲ្យ​បើក​ការ​ស៊ើប​អង្កេត និង​ទប់​ស្កាត់​​ចំពោះ​​ភាព​មិន​ប្រក្រតី​បាន​កើត​មាន​នៅ​ក្នុង​សម័យ​ប្រឡង​ឆមាស​ទី​២ នៅ​តាម​វិទ្យាល័យ​ដែល​​កើត​មាន​​អំពើ​ពុករលួយ ដោយ​គ្រូ​ប្រចាំ​ថ្នាក់ និង​ថ្នាក់​ដឹកនាំ​តាម​វិទ្យាល័យ​មួយ​ចំនួន តម្រូវ​ឲ្យ​សិស្ស​បង់​លុយ​ជា​ថ្នូរ​បាន​ប្រឡង​ជាប់ ឬ​ទទួល​បាន​ពិន្ទុ​ល្អ។

តុលាការភូមាកាត់ទោសលោកស្រីស៊ូជីឃុំខ្លួនក្នុងផ្ទះ បន្ថែម១៨ខែទៀត


    មេដឹកនាំ​ប្រជាធិបតេយ្យ​របស់​ប្រទេស​ភូមា​លោកស្រី​អ៊ូង​សាន ស៊ូ​ជី​ត្រូវ បាន​តុលាការ​កាត់ទោស​បន្ថែម១៨ខែ​ទៀត​ឱ្យ​ជាប់​ការឃុំខ្លួន​នៅក្នុង​ផ្ទះ។ លោកស្រី​ស៊ូ​ជី ជ័យលាភី​ពានរង្វាន់​ណូបែល​សន្តិភាព​ត្រូវបាន​តុលាការយោធា​ភូមា​កាត់ទោស​ពីបទ​រំលោភ​លើ​ច្បាប់​សន្តិសុខ​ដោយ​អនុញ្ញាតិ​ឱ្យ​ជនជាតិ​អាមេរិក​ហែល​ឆ្លង​ទឹក​បឹង​ទៅលេង​ផ្ទះ​របស់​លោកស្រី។ លោកស្រី​ត្រូវបាន​តុលាការ​កាត់ទោស​ឱ្យ​ជាប់គុក៣ឆ្នាំ​ដោយ​ធ្វើ​ពលកម្មធ្ងន់ៗថែមទៀត ប៉ុន្តែ​ទោស​នោះបាន​បន្ថយ​មក​ឃុំខ្លួន​ក្នុងផ្ទះ​រយៈ ពេល១៨ខែ​វិញ។ លោកស្រី​ស៊ូ​ជី​ដែល​ត្រូវបាន​របប​យោធា​ឃុំខ្លួន​អស់​រយៈ ពេល១៤ឆ្នាំ​នៃ​រយៈពេល២០ឆ្នាំ​ក្នុង​ពន្ធនាគារ​បាន​ច្រានចោល​បទ​ចោទ ប្រកាន់​នោះ។

ធម្មយាត្រា​នៅ​កម្ពុជា​ដើម្បី​សន្តិភាព

កម្ពុជា​រក្សា​ជំហរ​ដោះស្រាយ​វិបត្តិ​ព្រំដែន​ដោយ​សន្តិវិធី

2011-06-10
ឯកអគ្គរាជទូត​ថ្មី​របស់​ថៃ​ប្រចាំ​នៅ​កម្ពុជា បាន​ជួប​សម្ដែង​ការ​គួរសម​ជាមួយ​ប្រមុខ​ការទូត​ខ្មែរ ដោយ​បាន​ពិភាក្សា​ពី​បញ្ហា​មួយ​ចំនួន​ទាក់ទង​នឹង​បញ្ហា​ព្រំដែន​រវាង​ប្រទេស ​ទាំង​ពីរ។
១០-មិថុនា-២០១១៖ ឯកអគ្គរាជទូត​ថៃ​ប្រចាំ​នៅ​កម្ពុជា លោក សំផុង សាងួនប៊ុន (Sompong Sanguanbun) [ឆ្វេង] និង​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ជួប​ពិភាក្សា​នៅ​ក្រសួង​ការបរទេស​កម្ពុជា រាជធានី​ភ្នំពេញ។
ប្រមុខ​ការទូត​ប្រទេស​កម្ពុជា លោក ហោ ណាំហុង នៅ​ថ្ងៃ​ទី​១០ ខែ​មិថុនា ឆ្នាំ​២០១១ បាន​បញ្ជាក់​ជា​ថ្មី​ទៅ​ភាគី​ថៃ ថា ប្រទេស​កម្ពុជា នៅ​តែ​រក្សា​ការ​ដោះស្រាយ​បញ្ហា​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដោយ​ សន្តិវិធី។ ចំណែក​ឯ​ការ​ប្ដឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ក្រុង​ទ្បាអេ ប្រទេស​ហុល្លង់ កន្លង​មក គឺ​ជា​ជម្រើស​ល្អ​មួយ​របស់​កម្ពុជា ក្នុង​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នោះ។

​ថ្ងៃ​បាត់បង់​ទឹក​ដី​ ខ្មែរ​ក្រោម​ប្រារព្ធ​ខួប​ទី​៦២​

2011-06-10
ខ្មែរ​កម្ពុជា​ក្រោម​នៅ​ទីក្រុង​ភ្នំពេញ បាន​ប្រារព្ធ​ទិវា​ខួប​គម្រប់ ៦២​ឆ្នាំ ថ្ងៃ​បារាំង កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម កាន់កាប់ នៅ​វត្ត​សិរីសោភា ហៅ​​អង្គតាម៉ិញ។

១០-មិថុនា-២០១១៖ ខ្មែរ​ក្រោម​ប្រារព្ធ​ទិវា​ខួប​គម្រប់ ៦២​ឆ្នាំ ថ្ងៃ​បារាំង កាត់​ទឹក​ដី​ខ្មែរ​ឲ្យ​វៀតណាម កាន់កាប់ នៅ​វត្ត​សិរីសោភា នា​រាជធានី​ភ្នំពេញ។
ខ្មែរ​កម្ពុជា​ក្រោម​ដែល​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​មិថុនា ឆ្នាំ​២០១១ បាន​និមន្ត​ព្រះសង្ឃ​ប្រមាណ ១.០០០​អង្គ ដើម្បី​រាប់​បាត្រ រំឭក​ខួប​ឆ្នាំ​ទី​៦២ នៃ​ការ​បាត់បង់​ទឹក​ដី​របស់​ខ្លួន​ដែល​បារាំង បាន​ធ្វើ​អាណានិគម​លើ​ប្រទេស​កម្ពុជា កាត់​យក​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម បែង​ចែក​ឲ្យ​វៀតណាម គ្រប់គ្រង។

ជិះ​ម៉ូតូ​​​បំពាក់​​ស៊ីរ៉ែន​​​​បើក​​តាម​ផ្លូវ​​​ប​ង្ក​ការ​​ភ្ញាក់​​ផ្អើល​

​យុវ​ជន​​​​ពីរនាក់​​ដែលជិះ​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន​​ ត្រូវ​​ប៉ូលិស​ចាប់​ខ្លួនខេត្តកណ្តាល ៖ យុវ​ជន​​​ពីរនាក់​​ជិះ​ម៉ូតូ​​បំពាក់​ស៊ីរ៉ែន​បើក​បន្លឺ​​សំឡេង​​កង​រំពង​​ តាម​ដង​ផ្លូវ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​ពេល​យប់​បានត្រូវ​​ប្រជា​ ពលរដ្ឋ​​​ទូរស័ព្ទ​ប្តឹង​ប៉ូលិស​​ស្រុក​អង្គ​ស្នួល ចេញ​អន្តរាគមន៍​​ដេញតាម​ស្ទាក់​​ចាប់​បាន​​រួចនាំ​យក​ទៅកាន់​អធិ​ការ​ដ្ឋាន​ ស្រុក​​ដើម្បី​ធ្វើការ​អប់រំ និង​ឱ្យ​អាណា​ព្យា​បាល​​ទៅ​ធានា​​យក​ទៅ​ផ្ទះវិញ ។ ​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​កាល​ពីវេលា​​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​៩ មិថុនា ​ឆ្នាំ​២០១១ នៅ​លើ​កំណាត់​ផ្លូវ​លំ​ភូមិ​ខ្លា​កូន ឃុំ​ពើក ស្រុក​អង្គ​ស្នួល ។

សុវណ្ណវតី: សិប្បកម្ម​កែ​ច្នៃ​​ប្រេង​ខ្មៅ​របស់​​ជនជាតិ​ចិន​​នៅ...

សុវណ្ណវតី: សិប្បកម្ម​កែ​ច្នៃ​​ប្រេង​ខ្មៅ​របស់​​ជនជាតិ​ចិន​​នៅ...: "ខេត្តកណ្តាល ៖ ​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​របស់​ជន​ជាតិ​​ចិន​មួយ​កន្លែង​​មានទីតាំង​ នៅក្នុង​ភូមិព្..."

សុវណ្ណវតី: ប៉ូលិស​ប៉ះ​និង​អ្នក​ភូមិទង្គិច​គ្នា​​រឿង​ទំនាស់​ដី...

សុវណ្ណវតី: ប៉ូលិស​ប៉ះ​និង​អ្នក​ភូមិទង្គិច​គ្នា​​រឿង​ទំនាស់​ដី...: "ប្រជាពលរដ្ឋ​ប្រហែល ២០០​នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រហែល ៣០០​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​ទាក់ទិន​នឹង​ទំនាស់​ដីធ្លី​..."

ប៉ូលិស​ប៉ះ​និង​អ្នក​ភូមិទង្គិច​គ្នា​​រឿង​ទំនាស់​ដី






ប្រជាពលរដ្ឋ​ប្រហែល ២០០​នាក់ និង​កង​កម្លាំង​ប្រដាប់​អាវុធ​ប្រហែល ៣០០​នាក់ បាន​ប៉ះ​ទង្គិច​គ្នា​ទាក់ទិន​នឹង​ទំនាស់​ដីធ្លី​មួយ​កន្លែង​នៅ​ឃុំ​ភ្នំតូច ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។
ប្រជាពលរដ្ឋ​និង​កង​កម្លាំង​ប្រដាប់​អាវុធ​ ប៉ះ​ទង្គិច​គ្នា ក្នុង​ពេល​សមត្ថកិច្ច​ចុះ​អនុវត្ត​សាលដីកា ទាក់​ទិន​នឹង​ជម្លោះ​ដី​មួយ​កន្លែង​នៅ​ស្រុក​ឧត្តុង្គ ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​៩ ខែ​មិថុនា ឆ្នាំ​២០១១។
ការ​ប៉ះទង្គិច​គ្នា​បាន​កើត​ឡើង​នៅ​ម៉ោង ១​រសៀល ខណៈ​ដែល​ក្រុម​ប្រជាពលរដ្ឋ​ព្យាយាម​ការពារ​ដី​ស្រែ​ប្រឆាំង​នឹង​ការ​ចុះ​ អនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដើម្បី​ប្រគល់​ដី​ទៅ​ឲ្យ​ភាគី​ឈ្នះ​ក្ដី គឺ​ក្រុមហ៊ុន​តៃវ៉ាន់ ម៉េង កេត។

សិប្បកម្ម​កែ​ច្នៃ​​ប្រេង​ខ្មៅ​របស់​​ជនជាតិ​ចិន​​នៅ​ស្រុកស្អាង​​កំពុង​​បំពុល​​បរិ​ស្ថាន

​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​របស់​ជន​ជាតិ​​ចិន​មួយ​កន្លែង​​បានធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​អ្នកស្រុក​យ៉ាង​​ធ្ងន់​ធ្ងរខេត្តកណ្តាល ៖ ​សិប្បកម្ម​កែ​ច្នៃ​ប្រេង​ខ្មៅ​របស់​ជន​ជាតិ​​ចិន​មួយ​កន្លែង​​មានទីតាំង​ នៅក្នុង​ភូមិព្រែក​តាតិន​ ឃុំ​​ស្វាយ​ប្រទាល ​ស្រុកស្អាង​កំពុង​ដំណើរការ​​ចំហុយ​ចម្រាញ់ ​ប្រេង​ខ្មៅ​យ៉ាង​សកម្ម ​ហើយ​បានធ្វើ​ឱ្យ​មានផល​ប៉ះពាល់​ដល់​បរិស្ថាន​អ្នកស្រុក​យ៉ាង​​ធ្ងន់​ធ្ងរ ដែល​​មានក្លិន​ស្អុយ​អសោចិ៍ ​ស្ទើរតែ​​ដកដង្ហើម​​មិនរួច ។

លោក ហ៊ុន សែន៖ មាន​ឯកសារ​សម្ងាត់​ច្រើន​ទៀត​ទាក់ទង​នឹង​បក្ស​ប្រឆាំង

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​ទម្លាយ​ថា លោក​មាន​ឯកសារ​សម្ងាត់​ជា​ច្រើន​ទៀត​ទាក់ទង​រវាង​លោក និង​លោក កឹម សុខា ហើយ​លោក​ក៏​បាន​ប្រកាស​ដែរ​ថា លោក​ក៏​មាន​ឯកសារ​សម្ងាត់​ទាក់ទង​​នឹង​​លោក សម រង្ស៊ី ប្រធាន​បក្ស​ប្រឆាំង ក្នុង​រយៈ​ពេល​កន្លង​មក​​ដែរ។
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ជម្លោះ​ព្រំដែន​ជាមួយ​ថៃ នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១១។

លុយ​បាន​មក​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរវត្ត​មិន​ចូល​ថវិកា​រដ្ឋ

ពល​រដ្ឋ​ខ្មែរ​សឹង​ពេញ​នគរ​រហូត​មក​ទល់​ពេល​នេះ​គ្មាន​នរណា​ដឹង​ច្បាស់​ ទេ​ថា តើ​លុយ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត​ក្នុង​មួយ​ឆ្នាំ​ៗ បាន​ចំនួន​ប៉ុន្មាន​នោះ​ទេ។
ទេសចរ​បរទេស​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរវត្ត នៅ​ខេត្ត​សៀមរាប កាល​ពី​អំឡុង​ខែ​មេសា ឆ្នាំ​២០១០
ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​ចំនួន​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន បង្ហាញ​ថា ថវិកា​រាប់​សិប​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក ដែល​ក្រុមហ៊ុន​សណ្ឋាគារ​សុខា​របស់​លោក​ឧកញ៉ា សុខ គង់ ប្រមូល​បាន​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្គរ​ក្នុង ១​ឆ្នាំ​ៗ មិន​បាន​លាត​ត្រដាង​ឲ្យ​មាន​តម្លាភាព​ដល់​សាធារណជន ឬ មិន​បាន​ឃើញ​ចុះ​ក្នុង​បញ្ជី​គណនេយ្យ​ថវិកា​របស់​ជាតិ​នោះ​ឡើយ។

តម្លៃ​​​ភ្លើង​នៅ​​ត្រើយ​ខាង​​​កើត​​ទន្លេ​​​បាសាក់ ​ថ្លៃ​​ជាង​​​ត្រើយ​​ខាង​លិច​

 ខេត្តកណ្តាល​​​ ៖ ​​ប្រជាពលរដ្ឋ​​​រាប់ពាន់​គ្រួសារ នៅត្រើយ​ខាង​កើតទន្លេ​​បាសាក់ ក្នុង​​​ស្រុក​​​ស្អាង និង​ស្រុកកោះធំ ​បាន​ត្អូញត្អែរថា ​សព្វ​ថ្ងៃ​ពួក​​គាត់​កំពុង​ជួ​បបញ្ហា​​​​ពិបាក​​​ច្រើនណាស់​​ក្នុងការ​ប្រើ ​ប្រាស់​​ថាមពល​អគ្គិសនី​​ ​បើទោះ​បី​បណ្តាញ​ភ្លើង​បាន​​​តភ្ជាប់ពី​ប្រទេស​វៀតណាម​​​ក៏ដោយ​ ​គឺថៅកែ​​​ដែលមាន​​អាជ្ញាប័ណ្ណ​​​ផ្តាច់​មុខ​​បាន​ទារ​តម្លៃ​​​ខ្ពស់បំផុត ​ដែលគេ​​ហៅ​ថា ថ្លៃ​​ទឹក​តែ ដើម្បី​​តចូលផ្ទះប្រើប្រាស់​​ ។ ​​ជាង​នេះ​ទៀត ​​តម្លៃ​​​ភ្លើង​ថ្លៃ​​រហូតដល់​​​១.២០០រៀល ​​ក្នុង​មួយ​គីឡូវ៉ាត់​​ម៉ោង​ ដែល​តម្លៃ​នេះ​ប្រហែល​​​ភ្លើង​​ឯក​ជន​​​ក្នុងស្រុក​កាលពីមុន​ដែរ ។

ជិះ​ម៉ូតូ​​ឌុប​គ្នា​​បោះ​​ពួយ​​លឿន​​​ទៅ​​បុក​រ៉ឺម៉ក​​ពី​ក្រោយ​​សន្លប់​​ធំ​ពីរ​​នាក់​



 ខេត្ត​កណ្តាល​ ៖ យុវ​ជន​ពីរ​នាក់​ដែល​បើក​ម៉ូតូ​ឌុប​គ្នា​ក្នុង​ល្បឿន​លឿន​​បានជ្រុល​​ទៅ​បុក​​ម៉ូតូ​សណ្តោង​រ៉ឺម៉ក​ចំ​ពី​ក្រោយ​បណ្តាល​ឱ្យ​ដួល​បោក​លើ​ផ្លូវ​ជាតិ​របួស​ធ្ងន់​ទាំង​២​នាក់​​ត្រូវ​​គេ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ជ័យ​ជំនះ​ក្រុង​តា​ខ្មៅ​។​ ហេតុ​ការណ៍​​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២ ខែ​មិថុនា នៅ​​លើ​ផ្លូវ​ជាតិ​លេខ​២១​A ក្នុង​​ភូមិ​ព្រែក​សំរោង​ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ​។ មន្ត្រី​ប៉ូលិស​ចរា​ចរណ៍​ក្រុង​តា​ខ្មៅ​​ឱ្យ​ដឹង​ថា