កម្ពុជា​ដក​ទ័ព​ពី​សមរភូមិ​ក្បែរ​ប្រាសាទ​ព្រះវិហារ

2011-08-21

សេចក្ដី​រាយ​ការណ៍​ចុង​ក្រោយ​នៅ​ថ្ងៃ​សៅរ៍ បាន​ឲ្យ​ដឹង​ថា កង​ទ័ព​កម្ពុជា​បាន​ដក​ចេញ​ពី​សមរភូមិ​នៅ​ក្បែរ​តំបន់​ជម្លោះ​ព្រំដែន​ជា​ លើក​ទី​ប្រាំ​ហើយ ក្រោយ​ពេល​ដែល​ភាព​តាន​តឹង​ផ្នែក​យោធា​បាន​ធូរ​ស្រាល។
កង​ពល​តូច​ឈរ​ជើង​នៅ​ផ្នែក​ខាង​ឆ្វេង​ប្រាសាទ​ព្រះវិហារ ប្រមាណ​ជិត​១​ពាន់​នាក់ បាន​ដក​ចេញ​ពី​តំបន់​នោះ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ តាម​បញ្ជា​របស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន។
កង​ទ័ព​កម្ពុជា​បាន​ចាប់​ផ្ដើម​កែ​សម្រួល​ខ្លួន​តាំង​ពី​ចុង​ខែ​កក្កដា ក្រោយ​ពេល​ថៃ​បាន​បង្កើត​រដ្ឋាភិបាល​ថ្មី​រួច​មក។ មន្រ្តី​ជាន់​ខ្ពស់​កង​ទ័ព​ខ្មែរ​បញ្ជាក់​ថា ការ​ដក​កង​ទ័ព​នេះ ធ្វើ​ឡើង​តែ​ចំពោះ​កង​ទ័ព​ដែល​ឈរ​ជើង​នៅ​ក្រៅ​តំបន់​គ្មាន​យោធា ដែល​កំណត់​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​តែ​ប៉ុណ្ណោះ។
ទោះ​បី​ជា​កម្ពុជា​បង្ហាញ​ភាព​ទន់ភ្លន់​ក្នុង​ការ​ដក​កង​ទ័ព​ខ្លួន​ពី​ តំបន់​ជម្លោះ​ក្បែរ​ប្រាសាទ​ព្រះវិហារ​ក៏​ដោយ ភាគី​យោធា​ថៃ​នៅ​មិន​ទាន់​ដក​កង​ទ័ព​ខ្លួន​នៅ​ឡើយ​ទេ។

បក្ស​កុម្មុយនិស្ត​ចិន និង​បក្ស​ប្រជា​ជន​កម្ពុជា​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ថ្មី

ដោយ ជុន ច័ន្ទបុត្រ

2011-08-21
មន្ត្រី​គណ​បក្ស​កុម្មុយនិស្ត​ចិន និង​មេ​គណ​បក្ស​ប្រជា​ជន​កម្ពុជា បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រមព្រៀង​សហការ​មួយ​ចំនួន កាល​ពី​ថ្ងៃ​សៅរ៍ នៅ​ក្រុង​ភ្នំពេញ។
ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីន​ហួរ បាន​ឲ្យ​ដឹង​ថា លោក ជា ស៊ីម ប្រធាន​គណ​បក្ស​ប្រជា​ជន​កម្ពុជា និង​លោក ហ្សូ យ៉ុង​កាង តំណាង​គណ​បក្ស​កុម្មុយនិស្ត​ចិន ដែល​កំពុង​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា បាន​ជួប​គ្នា​កាល​ពី​ថ្ងៃ​សៅរ៍ ហើយ​បាន​សន្យា​ថា​នឹង​ជំរុញ​ឲ្យ​មាន​កិច្ច​សហ​ប្រតិបត្តិការ​កាន់​តែ​ល្អ​ រវាង​គណ​បក្ស​ទាំង​ពីរ។

អាជ្ញាធរ​ឃាត់​ខ្លួន​សកម្មជន​ការ​ពារ​ព្រៃ​ឡង់ ៣​នាក់

ដោយ ទីន ហ្សាការីយ៉ា

2011-08-21
ការ​កាប់​ព្រៃ​ឡង់​នៅ​ក្នុង​ស្រុក​សណ្ដាន់ ខែត្រ​កំពង់ធំ ក្រៅ​ពី​ក្រុមហ៊ុន​ដែល​ទទួល​បាន​អាជ្ញាប័ណ្ណ​ពី​រដ្ឋាភិបាល​នោះ គឺ​សកម្មជន​ការពារ​ព្រៃ​ឈើ​បាន​ចោទ​ប្រកាន់​ថា នៅ​មាន​ឈ្មួញ​ចូល​កាប់​ព្រៃ​ឈើ​នៅ​តំបន់​ព្រៃ​ឡង់​យ៉ាង​អនាធិបតេយ្យ។
សកម្មជន​ការពារ​ព្រៃ​ឈើ​ចំនួន​បី​នាក់ ត្រូវ​បាន​អាជ្ញាធរ​ស្រុក​សណ្ដាន់​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​សណ្ដាន់ អស់​រយៈ​ជាង ៣​ម៉ោង កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ សីហា បន្ទាន់​ពី​ពួក​គាត់​បាន​សួរ​នាំ​រថ​យន្ត​ដឹក​ឈើ​ឲ្យ​ឈ្មួញ​ឈ្មោះ​អ្នក​ស្រី លី គឹម​ហុង ចំនួន ៧​គ្រឿង។

ក្រសួង​ការ​បរទេស​កម្ពុជា បដិសេធ​ការ​ផ្សាយ​របស់​កាសែត​បាងកក​ប៉ុស្តិ៍

http://kampucheathmey.com/images/stories/kampucheathmey/2011/08/21/21-08-a-full.jpg

យី​ង​ឡាក់​និង​ណុប​ផា​ដុន បដិសេធ​របាយការណ៍​របស់​កាសែត​ភ្នំពេញ​ប៉ុស្ត៍​

ថ្ងៃទី 21 សីហា 2011, 10:48:AM
​ ការអះអាង​របស់​ណុប​ផា​ដុន​បាន​កើតឡើង​បន្ទាប់ពី​លោក​បាន​បដិសេធ​ព័ត៌មាន​ដែល ​ភ្ជាប់​ថាក់ស៊ីន​ទៅនឹង​កិច្ចព្រមព្រៀង​ប្រេង​នៅ​ឈូង​សមុទ្រ​ថៃ​ជាមួយ​ កម្ពុជា​
Ntk4ndlhog
​ទីកន្លែង​ស្នាក់នៅ​របស់​អតីត​ នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​មិនដឹង​ជា​នៅទីណា​ទេ​កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ នៅ​ពេល​នាយក​រដ្ឋមន្ត្រី​យី​ង​ឡាក់​ស៊ីណាវ៉ាត្រា​និង​ជំនួយការ​ជិតដិត​របស់​ ថាក់ស៊ីន​បាន​បដិសេធ​របាយការណ៍​របស់​កម្ពុជា​មួយ​ដែល​ថា​លោក​បាន​ស្ថិត​ នៅក្នុង​ប្រទេស​កម្ពុជា​។​
​កាសែត​ភ្នំពេញ​ប៉ុស្ត៍​ជា​ភាសា​ខ្មែរ កាលពី​ថ្ងៃ​ម្សិលមិញ​បាន​រាយការណ៍​ថា​ថាក់ស៊ីន​បាន​ស្ថិត​នៅ​កម្ពុជា​ យ៉ាងហោច​ណាស់​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក​។​តែ​ទីប្រឹក្សា​មួយ​រូប​របស់​ នាយករដ្ឋមន្ត្រី​កម្ពុជា​និង​ក្រសួងការបរទេស​កម្ពុ​ជា​បាន​បដិសេធ​មិន​ បញ្ជាក់​អះអាង​ថា​របាយការណ៍​នេះ​ពិត​ឬ​មិន​ពិត ដោយ​គ្រាន់តែ​និយាយ​ថា​ថាក់ស៊ីន​អាច​ចេញ​ចូល​កម្ពុជា​ដោយ​សេរី​តាមចិត្ត​លោក ​ចង់​។​

ទំនាក់ទំនង​​ចិន​-​កម្ពុជា​​​លើ​វិស័យ​​​សេដ្ឋកិច្ច​​​មានទឹកប្រាក់​​​​1.000លាន​ដុល្លារ​

ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០១
ទិដ្ឋភាពក្នុងជំនួប
កោះសន្តិភាព
ទិដ្ឋភាពក្នុងជំនួប

រាជធានីភ្នំពេញ​​ ៖ ​​កាលពីវេលាម៉ោង​​​​​៤​រសៀលថ្ងៃទី​​​២០ សីហា ​នៅវិមាន​​រដ្ឋសភា សម្តេច​​អគ្គ​មហាពញា​ចក្រីហេង​ សំរិន ​​ប្រធាន​រដ្ឋ​សភា បានទទួល​ជួបសវនាការ​ជាមួយ​លោកចូវ ​យ៉ុង​ខាង ​​សមា​ជិក​​​គណៈអចិន្ត្រៃយ៍​នៃការិ​យា​ល័យ​​​នយោ​បាយ និងជា​​​លេខា​គណៈ​កម្មាធិការ​​​​​កិច្ច​ការ​នយោបាយ​​​និង​ច្បាប់នៃគណៈ​​ កម្មា​ធិការ​មជ្ឈិម​​​បក្ស​កុម្មុយ​នីស្ត​​ចិន​​។

ពង្រឹង​សមាជិក​ សមាជិកា​គណ​បក្ស​សម្រាប់​​ការ​បោះ​ឆ្នោត​​​ឃុំ​-សង្កាត់

ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០៧
ទិដ្ឋភាពនៃពិធី
កោះសន្តិភាព
ទិដ្ឋភាពនៃពិធី

ខេត្តព្រះ​វិហារ​ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ សីហា កន្លង​ទៅ​​នេះ នៅ​ស្នាក់​ការ​​គណៈ​កម្មាធិ​ការ​គណ​បក្ស​ស្រុក​ជ័យ​សែន មាន​រៀបចំ​ពិធី​ផ្សព្វផ្សាយ​សេចក្ដី​សម្រេចចិត្ដ​សន្និបាត​គណៈ​កម្មា​ធិ​ការ ​កណ្ដាលគណ​បក្ស​ប្រជាជន​កម្ពុជា លើក​ទី​៣៦ អាណត្ដិ​​ទី​៥ និង​មានការ​តែងតាំង​លោក​លឹ​ម ម៉ៅ អនុប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះ​វិហារ ជា​អនុប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ដ ចុះ​ជួយ​ស្រុក​ជ័យ​សែន។ ពិធី​នេះ​ប្រព្រឹត្ដ​ធ្វើ​ឡើង​ក្រោម​អធិ​បតីភាព​លោក​អ៊ុំ ម៉ា​រ៉ាអភិ​បាល​​ខេត្ដ​ និង​ជា​ប្រធាន​គណៈ​កម្មាធិ​ការ​គណ​បក្ស​ប្រជាជន​ខេត្ដ និង​​មានការ​ចូលរួម​ពី​សមាជិក សមាជិកា គណ​បក្ស​ប្រជាជន​មក​ពី​បណ្ដា​ឃុំ​នៅ​ទូ​ទាំង​ស្រុក​ជ័យ​សែន សរុប​ប្រមាណ​​៥៥០​នាក់​។

អតីត​​កងទ័ព​​​​ស្ម័គ្រចិត្ត​​វៀត​ណាម​​​​បាន​បូជា​​​ជីវិត​​​ក្នុង​ការ​ជួយ​កម្ពុជា​


ដោយ​ ៖ ប្រុសកោះ
ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:០៤
ក្នុងជំនួបសម្តែងការគួរសម
កោះសន្តិភាព
ក្នុងជំនួបសម្តែងការគួរសម

រាជធានីភ្នំពេញ​ ៖ ​ក្នុងជំនួប​សម្តែងការ​គួរសម​​​ជាមួយ​សម្តេច​​អគ្គ​មហា​សេនាបតី​​​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​​នៃព្រះរាជាណាចក្រ​កម្ពុជា​​​​ នា​រសៀវ​​​ថ្ងៃទី​​១៩ ខែសីហា ​​ឆ្នាំ​​២០១១ នៅ​​វិមាន​សន្តិភាព ​​​លោកឧត្តម​​​សេនីយ៍​ទោ ដូ បាទី​ (DO Baty) ​អនុរដ្ឋ​មន្ត្រី​​​ក្រសួងការពារ​​​ប្រទេស​និង​ជា​ប្រធាន​​អគ្គ​​សេនាធិការ​ កងទ័ព​ប្រជាជន​​វៀត​​ណាម​​ មាន​ប្រសាសន៍​​ថា ក្នុង​ដំណើរ​​​ទស្សនកិច្ច​​មក​កាន់​​ប្រទេស​កម្ពុជា​​​​នៅ​ពេល​នេះ លោក​​បាន​​ជួបពិភាក្សា​​ជាមួយ​​​លោក​​ឧបនាយក​រដ្ឋមន្ត្រី​​ទៀ បាញ់ ​និង​លោក​នាយ​ឧត្តម​សេនីយ៍​​ប៉ុល សារឿន ​​ក្នុង​ក្របខណ្ឌ​​​​​ពង្រឹង​ពង្រីក​​កិច្ច​​សហប្រតិ​បត្ត​ិ​ការ​​​​រវាង​ កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​វៀត​ណាម​-កម្ពុជា ។

ប្រេងសាំងលើទីផ្សារ​​អន្តរជាតិ​មាន​តម្លៃ​​ជាង​៨២​ដុល្លារ​ ក្នុង​​​១ធុង ​​កម្ពុជា​​បែរ​ជា​​​ដំឡើង​ថ្លៃ​

ថ្ងៃអាទិត្យ ទី២១ ខែសីហា ឆ្នាំ២០១១ ម៉ោង ១៦:១៤
ដោយ​ ៖ ប្រុសកោះ


ប្រេងសាំង​នៅ​លើទីផ្សារ​​​អន្តរជាតិ​​ កំពុងធ្លាក់​ចុះ​​​ជា​បន្ត​ទៀត​​​​ បន្ទាប់ពី​​ក្រុម​​​​អ្នក​ឧស្សាហ​​​កម្ម ​និង​សេដ្ឋកិច្ច​​ពិភពលោក​​បានបង្ហាញ​​ប្រតិ​កម្ម​​​​ខ្លាំងៗ​​ពីការធ្លាក់​ ចុះ​​សេដ្ឋកិច្ច​​នៅ​​​សហរដ្ឋអាមេរិក ​​និង​​​តម្លៃ​ប្រាក់ដុល្លារ​​​​កើនឡើង ​​ប៉ុន្តែ​​​តម្លៃ​ប្រេង​សាំង​នៅតាមស្ថានីយ​ក្នុងប្រទេសកម្ពុជា​​​បែរ​ជា​​​ ហក់​ឡើង​​ខ្ពស់ទៅវិញ ដែលជា​ការ​បង្ហាញ​ពីការ​ក្រឡុក​តម្លៃ​ស្រេច​តែ​​ចិត្តរបស់ឈ្មួញ ហើយ​​រដ្ឋា​ភិ​បាល​​នៅ​ឡើយ​​រក​វិធី​​បន្ធូរ​បន្ថយ​​តម្លៃ​​មិន​ទាន់​បាន​។

The Thirty-Six

The Thirty-Six  are divided into a preface, six chapters containing six stratagems each, and an afterword that was incomplete with missing text. The first three chapters generally describe tactics for use in advantageous situations, whereas the last three chapters contain stratagems that are more suitable for disadvantageous situations. They are in the form of four-character idioms. Each proverb is accompanied by a short comment, no longer than a sentence or two, that explains how said proverb is applicable to military tactics. These 36 Chinese proverbs are related to 36 battle scenarios in Chinese history and folklore, predominantly of the Warring States Period and the Three Kingdoms Period.Chapter 1: Winning Stratagems (勝戰計)

ល្បើក​ក្រើន​ជាតិ


ក - កប​កើត​មក​ជា​កូន​ខ្មែរ         ខ - ខំ​គិត​បែរ​ប្រែ​គំនិត
គ - គួរ​សេព​គប់​លោក​បណ្ឌិត    ឃ - ឃើញ​ត្រូវ​ពិត​រួច​សឹម​ថា ។
ង - ងើប​មើល​ជាតិ​ខ្មែរ​ដូច​គ្នា     ច - ចូរ​សមគ្គា​ជួយ​រដ្ឋា
ឆ - ឆប​ប្រកប​ដោយ​បញ្ញា         ជ - ជួយ​ស្តី​ថា​តឿន​កូន​ចៅ ។

អ៊ិត​សំហេង​​គ្រវី​ក្បាល​ពេល​ចោទ​សួរ​រឿង​លុយ​ពុក​រលួយ​ជាង​៥រយ​លាន​ដុល្លារ



រដ្ឋ​មន្ត្រី​ក្រសួង​សង្គម​កិច្ច​ដែល​ពោ​ពេញ​ដោយ​ភាព​ភ្ញាក់​ផ្អើល ពី​រឿង​ពុក​រលួយ​ធ្វើ​ឲ្យ​បាត់​លុយ​ជាតិ​ជាង​​៥លាន​ដុល្លារ​នោះ​ ​បាន​បដិសេធ​​ពុំ​ឆ្លើយ​ចំពោះ​សំនួរ​អ្នកកាសែត​ទេ បន្ទាប់​ចេញ​​ពី​សិក្ខា​សាលា​​មួយ​នៅ​ព្រឹក​អង្គារ​​ទី​២​សីហា​នេះ ឯ​សណ្ឋាគារ​សាន់វ៉េ។
លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច

ទណ្ឌិត​បរទេស​ម្នាក់​សរសេរ​ blog ពី​ទារុណ​កម្ម និង​អំពើ​ពុករលួយ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស




អង្គារ 02 សីហា 2011 8:51 AM Blog ដែល​គេ​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ឺនធឺណិត​ដែល​មាន​ឈ្មោះ​ថា «ការ​រស់​នៅ​ក្នុង​ទីធ្លា​មួយ​ម៉ែត្រ​ការ៉េ» ដែល​ត្រូវ​បាន​អះអាង​ថា បាន​សរសេរ​ដោយ​ទណ្ឌិត​បរទេស​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃស​ក្នុង​ ទីក្រុង​ភ្នំពេញ បាន​លាត​ត្រដាង​អំពី​ស្ថានភាព​រស់​នៅ​ដ៏​សែន​វេទនា និង​អំពើ​ពុក​រលួយ​ដ៏​រីក​រាល​ដាល​នៅ​ខាង​ក្នុង​ពន្ធនាគារ​នោះ។
ពន្ធនាគារព្រៃស
ទណ្ឌិត​បរទេស​ដែល​ប្រាប់​អត្តសញ្ញាណ​របស់​ខ្លួន​ត្រឹម «Cookie» បាន​ពិពណ៌នា​នៅ​ក្នុង​ blog កាល​ពី​ថ្ងៃ​ពុធ មុន​នឹង blog នេះ​ត្រូវ​បាន​គេ​បិទ​កាល​ពី​ថ្ងៃ​អាទិត្យ អំពី​ភាព​ចង្អៀត​ណែន​ណាន់​តាន់​តាប់ ការ​ប្រើ​ប្រាស់​គ្រឿង​ញៀន​ជា​ទូទៅ និង​អំពើ​ពុក​រលួយ​ដែល​រាល​ដាល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពន្ធនាគារ​ព្រៃស។ ហើយ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ខ្លួន​​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​ធ្ងន់​ធ្ងរ​ចំពោះ​ការ​លាត​ត្រដាង​ពី​ ស្ថានភាព​រស់​នៅ​ដ៏​សែន​វេទនា​នេះ។

សួន​សត្វ​ភ្នំ​តាម៉ៅ​ ចាត់​វិធាន ការ​ទប់​ស្កាត់​ជំងឺ​ផ្តាសាយ​បក្សី


(RFA/Ouk Savborey)
Monday, 02 August 2011 15:05
ឆាយ ច័ន្ទ​នី​ដា និង ស៊ាងលី

តាកែវៈ សួន​សត្វ​ភ្នំ​តាម៉ៅ​ បង្កើត​ឲ្យ​មាន​ការ​ដាក់​នៅ​ដាច់​ដោយ​ឡែក​ពី​គ្នា​មួយ​​ ចម្ងាយ ​១ ​គីឡូម៉ែត្រ ​ទៅ​លើ​​បណ្តា​សត្វ​បក្សី ខណៈ​កំពុង​កើត​មាន​ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​ផ្តាសាយ​បក្សី​។
១៤-មេសា-២០១០: ទេសចរ​ឈរ​មើល​សត្វ​ខ្លា នៅ​សួន​សត្វ​ភ្នំ​តាម៉ៅ ក្នុង​ខែត្រ​តាកែវ។ (RFA/Ouk Savborey)លោក​ញឹក រតនពេជ្រ ប្រធាន​សួន​សត្វ​ភ្នំ​តាម៉ៅ បាន​ថ្លែង​ថា​មាន​តែ​បុគ្គលិក​សួន​សត្វ​ប៉ុណ្ណោះ​​ ដែល​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​តំបន់​នោះ​ ហើយ​ពួក​គេ​ ត្រូវ​តែ​​ពាក់​ម៉ាស់​ និង​សម្លៀក​បំពាក់​ការ​ពារ​​ជា​មុន​​។​ បក្សី​ដែល​ងាប់​ និង​បក្សី​ដែល​ត្រូវ​បាន​សម្លាប់​ដទៃ​ទៀត​ ត្រូវ​បាន​​កប់​ ​ហើយ​​តំបន់​នោះ​ទាំង​មូល​​ត្រូវ​បាន​បាញ់​ថ្នាំ​​ការ​ពារ​ជំងឺ។ គំរូ​​បក្សី​ងាប់​មួយ​ចំនួន ​ត្រូវ​បាន​បញ្ជូន​ទៅ​វិទ្យាស្ថាន​​ពេទ្យ​សត្វ​ជាតិ​ ដើម្បី​ធ្វើ​កោសល្យ​វិច័យ​។

ពលរដ្ឋ​បឹងកក់​បាក់​បែក​គ្នា​ព្រោះ​ខ្វែង​គំនិត​រឿង​សំណង

Monday, 01 August 2011 17:26

 ឃុត សុភចរិយា


ភ្នំពេញៈ ក្រុម​អ្នក​ភូមិ​បឹងកក់​ ដែល​មាន​ជម្លោះ​ដី​ធ្លី​រ៉ាំ​រ៉ៃ​ជា​មួយ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ប្រកាស​ជ្រើស​តាំង​តំណាង​ថ្មី​របស់​ពួកគេ​ចំនួន ២៣​នាក់ ឲ្យ​បន្ត​ការ​តវ៉ា​ទាម​ទារ​ដើម្បី​ផល​ប្រយោជន៍​រួម គឺ​ការ​អភិវឌ្ឍ​នៅ​នឹង​កន្លែង​ទំហំ ៤ ម៉ែត្រ​គុណ​១៦​ម៉ែត្រ។
ការ​ជ្រើស​តាំង​នេះ បាន​ធ្វើ​ឡើង បន្ទាប់​ពី​តំណាង​មួយ​ចំនួន​របស់​ពួក​គាត់​កាល​ពី​មុន​បាន​ងាក​ទៅ​រក​ការ​ ស្នើ​សុំ​កាត់​ដី​របស់​ពួក​គាត់​ចេញ​ពី​តំបន់​អភិវឌ្ឍន៍​បឹងកក់ និង​ការ​ទូទាត់​សំណង​តាម​តម្លៃ​ទីផ្សារ​សេរី ដែល​ពួក​គាត់​យល់​ថា៖ «ជា​ក្តី​ស្រម៉ៃ​ដែល​មិន​អាច​ទៅ​រួច ហើយ​ផ្ទុយ​ពី​ឆន្ទៈ​រួម​របស់​ពួក​គាត់»។

ពលករ​ត្រូវ​គេ​លក់​ឲ្យ​ទូក​នេសាទ​ថៃ​ព្រមាន​កុំ​ឲ្យ​ជឿ​មេ​ខ្យល់ លក់​មនុស្ស

Monday, 01 August 2011 15:06 

សែន ដាវីត - David Boyle

ភ្នំពេញៈ បន្ទាប់​ពី​វិល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ កាល​ពី​ថ្ងៃ​សុក្រ​ លោក ទិត្យ សុភ័ក្រ្ត ជន​រង​គ្រោះ ​នៃ​អំពើ​ជួញ​ដូរ​មនុស្ស​បាន​ព្រមាន​ទៅ​ដល់​ប្រជា​ជន​កុំ​ឲ្យ​ជឿ​លើ​ការ ​សន្យា​របស់​ពួក​មេ​ខ្យល់។

លោក​បាន​ថ្លែង​ថា៖ «​ខ្ញុំ​ស្រក់​ទឹក​ភ្នែក ពេល​ឃើញ​ពលករ​រង​គ្រោះ​ឯ​ទៀត។ វា​មាន​ស្ថាន​ភាព​ដូច​នៅ​ឋាន​​នរក​។ មាន​​ជន​កម្ពុជា​​ជា​ច្រើន​នាក់ ​​មិន​មែន​ត្រឹម​តែ​១០០​នាក់​នោះ​ទេ គឺ​ប្រមាណ​ជា​​១០០០​នាក់​កំពុង​នៅ​លើ​ទូក​»​។
លោក​អះអាងថា បុរស​កម្ពុជា​ដែល​រង​គ្រោះ​ដូច​ជា​​រូប​លោក ត្រូវ​ឈ្មួញ​លក់​ឲ្យ​ទៅ​ទូក​នេសាទ​ថៃ​និង​ម៉ាឡេស៊ី​ដើម្បី​ធ្វើ​ជា​ទាសករ  និង​ស្ថិត​ក្រោម​ការ​រំលោភ​បំពាន​ដ៏​គួរ​តក់​ស្លុត​បំផុត​។

សង្គម​ស៊ីវិល​គំរាម​អំពាវ​នាវ​ឲ្យ​ពលរដ្ឋ​​ឈប់​ពិសារ​ស្រា​បៀរ​អង្គរ

Monday, 01 August 2011 18:28
ម៉ៃ ទិត្យថារ៉ា
ភ្នំពេញៈ អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ១២ នឹង​ដាក់​សម្ពាធ​លើ​ក្រុម​ហ៊ុន​ស្រាបៀរ​អង្គរ ដោយ​បាន​អំពាវ​នាវ​ឲ្យ​សាធារណជន​ទូទៅ ឈប់​ប្រើ​ប្រាស់​ផលិត​ផល​របស់​ក្រុម​ហ៊ុន​​នេះ ខណៈ​ពេល​ក្រុម​ហ៊ុន​នៅ​តែ​មិន​ព្រម​ដោះ​ស្រាយ​ទៅ​តាម​ការ​ទាម​ទារ​របស់​នារី ​ផ្សព្វ​ផ្សាយ​ស្រាបៀរ ដែល​បាន​ស្នើ​ឲ្យ​ក្រុម​ហ៊ុន​នេះ​គោរព​ទៅ​តាម​សេចក្តី​សម្រេច​ចិត្ត​របស់​ ក្រុម​ប្រឹក្សា​អាជ្ញា​កណ្តាល។

ជប៉ុនៈ រញ្ជួយដី​ ៦,១ វ៉ិចទ័រ ធ្វើឲ្យរង្គើរ​កោះ Honshu

ស្ថាបន័ឧត្តុនិយម​ជង៉ុន បានឲ្យដឹង​ថា យប់ថ្ងៃទី​១ សីហា បាន​កើត​ឡើង​នូវការ​រញ្ជួយ​ដី​ក្នុងកំរិត​ ៦,១ វ៉ិចទ័រ​ ធ្វើឲ្យ​រង្គើរ​ខេត្ត Shizuoka ចំណុះ​កោះ Honshu និង​តំបន់​ជិត​ខាង​។

តាម​ស្ថាប័ន​ខាងលើ​ ការ​រញ្ជួយ​ដី​បាន​កើត​ឡើង​នៅវេលា​ម៉ោង​ ២៣ និង ៥៨នាទី (ម៉ោង​នៅតំបន់) ម៉ោង ១៤ និង ៥៨នាទី GMT ស្ថិត​ក្នុងជម្រៅ​ ២០គីឡូម៉ែត្រ ខាងក្រោម​ឈូងសមុទ្រ​ Suruga។ សំណល់​រញ្ជួយ​ អ្នករស់នៅ​តូក្យូ​ អាច​ទទួលអារម្មណ៍​ដឹងបាន។

នគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួនបុរសទំនើង3នាក់ពីបទប្រើអំពើហិង្សា

(ប្រុសកោះ)
ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០១:៣០
ជនជាប់ចោទទាំង៣នាក់
កោះសន្តិភាព
ជនជាប់ចោទទាំង៣នាក់

រាជធានីភ្នំពេញ ៖ នគរបាលប៉ុស្តិ៍រដ្ឋ​បាល​ចតុមុខបានឃាត់ខ្លួនបុរសបីនាក់​កាលពីវេលា​ ម៉ោង៨និង៤០នាទីយប់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ​២០១១ នៅមុខអតីតរដ្ឋសភា​តាម​ដង​វិថី​ព្រះ​សុធារស​ស្ថិត​ ក្នុងសង្កាត់ចតុមុខខណ្ឌដូនពេញ ខណៈយកដបស្រាបៀរ​វាយ​បុរសម្នាក់បណ្តាល​ឲ្យ​របួសធ្ងន់ ។

​ហៅ​គេ​ផឹក​ស៊ី​ជា​មួយ​មិន​ព្រម​​ទាញ​រណារ​អារ​ទឹក​កក​កាប់​

(ប្រុសកោះ)
ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៥:០០
ជនជាប់ចោទ
ជនជាប់ចោទ

រាជធានីភ្នំពេញ ៖ ​ជន​អន្ធ​ពាល​ម្នាក់​ចិត្ត​សាហាវ​ដូច​ខ្លា​​​ពេល​កំពុង​អង្គុយ​​ផឹក​ស៊ីឃើញ​ ​យុវ​ជន​ម្នាក់​ជិះ​ម៉ូតូ​ទៅ​ឈប់​ជិត​ហៅ​ឱ្យ​ចូល​ផឹក​ស៊ីជា​មួយ​មិន​ព្រម ​​​ក៏​ទាញ​រណារ​អារ​ទឹក​កក​កាប់​ប្រហារ​កញ្ចឹង.ក​ពី​ក្រោយ​​ទាំង​​កំរោល​ បណ្តាល​ឱ្យ​​រង​របួសធ្ងន់​ធ្ងរ ហើយភ្លាមៗ​នោះ​កម្លាំង​​ប៉ូលិស​​ប៉ុស្តិ៍​​ត្រពាំង​​ក្រសាំងបាន​ចុះ​ទៅ​ អន្តរា​គមន៍​​ចាប់​ខ្លួនជន​អន្ធ​ពាល​ និង​អ្នក​​ផឹក​ស៊ី​ជា​មួយ​​ម្នាក់​ទៀត​​បញ្ជូន​ទៅ​កាន់​ផ្នែក​ព្រហ្ម​ទណ្ឌ​​ ប៉ូលិស​​ខណ្ឌ​ដង្កោ ​ដើម្បីចាត់​ការ​បន្ត ។ ​ហេតុ​ការណ៍​នោះ​បាន​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ទី​៣១ កក្កដា ​ឆ្នាំ​២០១១ នៅចំណុច​ផ្ទះ​ជួល​ភូមិ​ជង្រុក សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោ រាជ​ធានី​ភ្នំពេញ ។

បើក​ការ​ដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​បេតុង​ប្រវែង​

(ប្រុសកោះ)
ថ្ងៃអង្គារ ទី២ ខែសីហា ឆ្នាំ២០១១ ម៉ោង ០៨:១៧
គណៈអធិបតី
គណៈអធិបតី

រាជធានី​ភ្នំពេញ ៖ ផ្លូវ​ក្រាល​បេតុង​ប្រវែង​៣៣៩​ម៉ែត្រ​ និង​ប្រព័ន្ធ​លូ​ប្រវែង​២៦៤​ម៉ែត្រ​ នៅ​ក្នុង​សង្កាត់​ឫស្សី​កែវ​បានធ្វើ​ពិធី​បើក​ការដ្ឋា​ន​ស្ថាបនា​កាល​ពី​ វេលា​ព្រឹក​ថ្ងៃ​ទី​១ ខែ​សីហា ក្រោម​អធិបតី​ភាព​លោក​នុត ពុធ​ដារ៉ា អភិ​បាល​រង​ខណ្ឌ​ និង​ជា​តំណាង​លោក​ឃ្លាំង​ ហួត អភិ​បាល​ខណ្ឌ​។
លោក​ស្រី​ច័ន្ទ​ សំណាង ចៅ​សង្កាត់​ឫស្សី​កែវ​ឱ្យ​ដឹង​ថា ផ្លូវ​ដែល​​ធ្វើ​ពិធី​បើក​ការ​ដ្ឋាន​នេះ​មាន​ប្រវែង​៣៣៩​ម៉ែត្រ​ និង​ទទឹង​៣​ម៉ែត្រ​ រួម​ទាំង​ប្រព័ន្ធ​លូ​មួយ​ខ្សែ​ប្រវែង​​២៦៤​ម៉ែត្រ​ ទំហំ​​០,៦០​ម៉ែត្រ​​ដែល​ជា​គំរោងអភិវឌ្ឍ​សង្កាត់​ឆ្នាំ​២០១១​ដែល​ដេញ​ថ្លៃ​ បាន​និង​ស្ថាបនា​ដោយ​ក្រុម​ហ៊ុន​គីន គីណាន់ ក្នុង​តំលៃ​៦៩.៦៣០.០០០​រៀល​ លើ​ទឹក​ប្រាក់​ចំនួន​១២២.៨៥៧.៣៥២​រៀល​។ ចំណែក​ទឹក​ប្រាក់​នៅ​សល់​សង្កាត់​នឹង​ធ្វើ​ការ​អភិវឌ្ឍ​បន្ត​ទៀត។

រថយន្តកូរ៉េ​ដឹក​​កម្មករ​រោងចក្រ​​កាត់ដេរ​​​បែក​កង់​ក្រឡាប់​របួស​ធ្ងន់ និងស្រាល​ជាង​​​១០​នាក់​

ខេត្តកណ្តាល​​​ ៖ ​​រថយន្ត​កូរ៉េ​ចំណុះ​​​​១តោន​កន្លះមួយគ្រឿង​ដឹក​កម្មករ​​ កម្មការិនី​រោង​ចក្រ​កាត់ដេរ​​​យ៉ុង​​វ៉ា ​ប្រមាណជាង​​៣០​នាក់ ​​ដើម្បី​យក​​ទៅដាក់​នៅ​តាមផ្ទះ​ក្នុងស្រុក​​កណ្តាលស្ទឹង​​​បានបែក​​កង់​ក្រោយ​ខាង​ស្តាំ​​ក្រឡាប់​​ជះមនុស្ស​​​​ចេញពី​រថយន្ត​​ បណ្តាល​ឱ្យ​កម្មករ​​ កម្មការិនី​​ប្រមាណ​ជាង​១០​នាក់​​ របួសធ្ងន់​​​ និងស្រាល​ ​កាលពីវេលាម៉ោង​​​​​៨​និង​​​៣០នាទី​​​យប់ថ្ងៃទី​​​១ សីហា នៅតាមបណ្តោយផ្លូវ​​​ជាតិលេខ​​​២ ស្ថិត​ក្នុង​​​ភូមិ​​​ស្រុក​ធំ ឃុំជើង​​កើប ​ស្រុក​​កណ្តាលស្ទឹង​។ សាក្សីដែល​ឃើញហេតុកាណ៍​នេះបាន​​ឱ្យ​ដឹង​ថា នៅមុនពេលកើតហេតុ ​រថយន្ត​​កូ​រ៉េ​ចំណុះ​​​១​តោនកន្លះ ពណ៌ខៀវ​​មួយគ្រឿង ពាក់ស្លាកលេខ ​​

អ្នក​ភូមិ​បឹង​កក់​ព្រមាន​លើក​គ្នា​ធ្វើការ​តវ៉ា​នៅ​មុខ​សាលា​ក្រុង​​ដើម​សប្ដាហ៏​ក្រោយ

ក្រុម​អ្នក​ភូមិ​បឹង​កក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៦​កក្កដា​នេះ បាន​បរា​ជ័យ​ក្នុង​ការ​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​សាលា​ខណ្ឌ​ដូន​ពេញ ដើម្បី​ឲ្យ​ជួយ​ទប់​ស្កាត់​កុំ​ឲ្យ​ក្រុម​ហ៊ុន​ស៊ូកាគូអ៊ីន​របស់​ ព្រឹទ្ធសមាជិក​ពី​បក្ស​ប្រជាជន​ឡាវ​ ម៉េង​ឃីន បូម​ដី​ចាក់​លប់​ផ្ទះ​របស់​ពួក​គេ។ប៉ុន្តែ​បាន​ព្រមាន​ថា នៅ​ថ្ងៃ​ចន្ទ​ដើម សប្ដាហ៏​ក្រោយ​ពួក​គាត់​នឹង លើក​គ្នា​ទៅ​ធ្វើ​ការ​តវ៉ា​នៅ​​មុខ​សាលា​ក្រុង តែ​ម្ដង។
សកម្មភាពបូមខ្សាច់ចាក់ពន្លិចផ្ទះអ្នកភូមិបឹងកក់
អ្នក​ស្រី ទេព វន្នី តំណាង​មួយ​រូប របស់​អ្នក​ភូមិ​បាន​និយាយ​ថា គាត់​បាន​ព្យា​យាម​ទូរស័ព្ទ​ជា​ច្រើន​លើក ទៅ​កាន់​លោក​ សុខ ពេញវុធ ចៅ​ហ្វាយ​រង​ខណ្ឌ ដូន​ពេញ។ប៉ុន្តែ​ទូរស័ព្ទ​ចូល​ច្រើន​ដង​ពុំ​ព្រម​ទទួល​សោះ។

អាមេរិក​ផ្ដល់​ជំនួយ​ដល់​កង​ទ័ព​មូលដ្ឋាន​សមុទ្ទ​នៅ​ខេត្ត​ព្រះសីហនុ

ដោយ ខែ សុណង

2011-07-16
កង​ទ័ព​មូលដ្ឋាន​សមុទ្ទ​កម្ពុជា និង​កងទ័ព​សហរដ្ឋ​អាមេរិក បាន​ពង្រឹង​សហ​ប្រតិបត្តិការ​គ្នា​បន្ថែម​ទៀត​តាម​រយៈ​ការ​ផ្ដល់​ជំនួយ​ ផ្នែក​សុខាភិបាល និង​ទឹក​ស្អាត​ដល់​កងទ័ព​មូលដ្ឋាន​សមុទ្ទ​នៅ​ខេត្ត​ព្រះសីហនុ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។
RFA/Khe Sonorng
១៥-កក្កដា-២០១១៖ វារៈ​នាវី​​ទោ គី យ៉ាដេត នាយ​គិលានដ្ឋាន​មូលដ្ឋាន​សមុទ្ទ ណែនាំ​ប្រាប់​ក្រុម​ទាហាន​សហរដ្ឋ​អាមេរិក អំពី​សម្ភារៈ​ដែល​ត្រូវ​បាន​បំពាក់​នៅ​ក្នុង​អគារ​សុខាភិបាល ក្រោយ​ពេល​ជួសជុល​រួច។

ចំនួន​កុមារ​រក​ស៊ី​លក់​ឈាម​កើន​ឡើង

ដោយ ផន រីណា

2011-07-16
កុមារ​រក​ស៊ី​លក់​ឈាម​នៅ​មុខ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កម្ពុជា កំពុង​មាន​ការ​កើន​ឡើង​ជា​លំដាប់។ ករណី​នេះ​កើត​ឡើង​ដោយសារ​មន្ទីរពេទ្យ​ខ្វះខាត​ឈាម​សម្រាប់​បញ្ចូល​ឲ្យ​អ្នក​ ជំងឺ។
អ្នក​សម្របសម្រួល​កម្មវិធី​មិត្ត​សំឡាញ់​ដែល​ធ្វើ​ការ​ទាក់ទង​នឹង​កុមារ​ នៅ​តាម​ចិញ្ចើម​ផ្លូវ​បាន​ឲ្យ​ដឹង​ថា ពេល​ខ្លះ​មាន​កុមារ​ធំៗ​ជា​ច្រើន​កំពុង​តែ​រក​ស៊ី​លក់​ឈាម​នៅ​មុខ​ មន្ទីរពេទ្យ ដែល​អ្នក​ទាំង​នោះ​រួម​មាន​អ្នក​ជក់​ថ្នាំ​ញៀន​ផង​ដែរ។ ពួកគេ​ដើរ​ចុះ​ឡើង​ម្ដុំ​មន្ទីរពេទ្យ​នៅ ពេល​មាន​មនុស្ស​ត្រូវ​ការ​ទិញ​ឈាម​គេ​នឹង​ទិញ​ពី​អ្នក​ទាំង​នោះ ហើយ​កុមារ​ទាំង​នោះ​អាច​រក​ប្រាក់​បាន​ពី ៥ ទៅ ១០​ដុល្លារ​ក្នុង​ការ​ផ្ដល់​ឈាម​ម្ដង។

ជន​សង្ស័យ2នាក់​បង​ប្អូន​ត្រូវ​បាន​ចាប់​ខ្លួន​ទាក់​ទិន​ការ​សម្លាប់ស្ត្រី​កាប់7កាំ​បិត

(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៦:០០
ជនសង្ស័យពីរនាក់​បងប្អូន
កោះសន្តិភាព
ជនសង្ស័យពីរនាក់​បងប្អូន

ខេត្ត​កំពង់​ស្ពឺ ៖ ករណី​កាប់​​សម្លាប់​ជាច្រើន​កាំ​បិតទៅ​លើ​ស្ត្រី​ឈ្មោះ​កែវ សុគន្ធា អាយុ​២៧​ឆ្នាំ មាន​ប្តី​ឈ្មោះ​ទី សុគន្ធូ អាយុ​៣២ឆ្នាំ ដែល​មាន​ទី​លំនៅ​ភូមិ​អង្គ​សុគន្ធា ឃុំ​មហា​ឫស្សី ស្រុក​គង​ពិសី កាល​ពី​​រំ​លង​អធ្រាត្រ​ថ្ងៃ​ទី​១១ កក្កដា ត្រូវ​សមត្ថ​កិច្ច​អះ​អាង​ថា រក​ឃើញ​ឃាត​ក​ពីរ​នាក់​ជា​បង​ប្អូនបង្កើត​នឹង​គ្នា ម្នាក់​ឈ្មោះ​ប៊ូ ប៊ុន​ថោង ភេទ​ប្រុស​អាយុ​២៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ​​ប៊ូ ប៊ុន​ថេត​ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ រស់​នៅ​ភូមិ​ច្បារ​មន ឃុំ​កុមារ​រាជា ស្រុក​បាទី​ ខេត្ត​តា​កែវ។

ប្រតិភូ​​​​វៀតណាម​​ចំនួន​​​១១​ក្រសួង​​​នឹង​មក​​​ទស្សន​កិច្ច​​សិក្សា​ពីសក្តានុ​ពល​នៅ​ខេត្តបន្ទាយមានជ័យ​

(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:១៣


ក្រុងប៉ោយប៉ែត​​ ៖ ​​ប្រតិភូ​វៀតណាម​​​ចំនួន​​១១​ក្រសួង​​បាន​​​ធ្វើ​​ទស្សនកិច្ច​​ស្តីពី​ សក្តានុ​ពល​​​លើ​​ទឹកដី​​​​ខេត្ត​បន្ទាយមានជ័យ ​នា​​ថ្ងៃ​​​​ទី​​១៦ កក្កដា ២០១១​នេះ ដើម្បី​ពិនិត្យ​មើល​ថា ​តើក្នុង​​​ខេត្ត​​នេះ មានការ​អភិវឌ្ឍ​លើ​វិស័យ​​អ្វីខ្លះ ​ដែល​អាច​​ឈាន​ទៅ​​ធ្វើ​ដៃ​គូ​ពាណិជ្ជកម្ម​​ជាមួយគ្នា​​បាន​។ ​ដំណើរ​​​ទស្ស​ន​កិច្ច​​​សិក្សា​នេះ​​ ប្រតិភូ​​វៀត​ណាម​នឹង​ប្រមើល​មើល​ផង​ដែរ អំពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​​ព្រមទាំង​​​ជួបសំណេះ​សំណាល​​ជាមួយ​មន្ត្រី​​ អ្នក​មុខអ្នកការ​ ​អាជ្ញាធរ​ខេត្ត​បន្ទាយ​​មាន​ជ័យ​ នៅ​អគារ​ច្រក​​ទ្វារ​អន្តរជាតិ​​​ប៉ោយ​ប៉ែត​​។

សង្កាត់ព្រែកលៀប​នាំ​ទៀន​វស្សា និង​ទេយ្យវត្ថុ​​អភិបាល​​រាជធានី​ទៅ​ប្រគេន​​​ដល់​វត្ត​ចំនួន3

(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១០:០០
ក្រុមការងារសង្កាត់​ប្រគេន​ទៀន​ព្រះ​វស្សា
កោះសន្តិភាព
ក្រុមការងារសង្កាត់​ប្រគេន​ទៀន​ព្រះ​វស្សា

រាជធានីភ្នំពេញ​​ ៖ ​​ទៀនវស្សា និង​ទេយ្យ​វត្ថុ​​ដែលជា​អំណោយ​​​របស់​លោក​កែប ជុតិមា ​​អភិបាលរាជធានីភ្នំពេញ ​​ត្រូវ​បាន​លោក​ព្រាប មុនី ​​​ចៅសង្កាត់​​ព្រែកលៀប និង​ជា​តំណាង​​​អភិ​បាល​រាជធានីភ្នំពេញ នាំយកទៅ​ប្រគេន​​ដល់​ព្រះ​សង្ឃ​​ចំនួន​​៣វត្ត ក្នុង​សង្កាត់​ព្រែកលៀប​គឺ​វត្ត​​ពោធិព្រឹក្ស ហៅវត្ត​ខ្ទរ ​វត្ត​​​វ៉ា​រិន ហៅវត្ត​​ព្រែក​លៀប ​​និង​វត្ត​​​បទុម​គង្គា ហៅ​វត្ត​​​​បាក់ខែង ​​ដែល​គង់ចាំ​ព្រះវស្សា​អស់​​​ត្រីមាស។

អាជ្ញាធរខណ្ឌមាន​ជ័យ​ប្រគេន​ទៀន​​វស្សា​ដល់វត្ត​​​ទូទាំងខណ្ឌ

(ប្រុសកោះ)
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១១:០០
លោកគួច ចំរើន ប្រគេន​ទៀន​ព្រះ​វស្សា​ដល់​ព្រះសង្ឃ
កោះសន្តិភាព
លោកគួច ចំរើន ប្រគេន​ទៀន​ព្រះ​វស្សា​ដល់​ព្រះសង្ឃ

រាជធានីភ្នំពេញ ៖​ កាលពី​​​​ថ្ងៃទី១៤ កក្កដា ​ឆ្នាំ២០១១ ​លោកគួច ចំរើន ​​​អភិបាល​​ខណ្ឌមាន​ជ័យ​​​ជំនួស​​មុខឱ្យ​លោក​កែប ជុតិមា ​​អភិបាល​រាជធានីភ្នំពេញ​​ បាន​នាំយក​ទៀន​​ព្រះ​វស្សា​​​និងទេយ្យវត្ថុ​​ទៅ​ប្រគេន​​​ព្រះសង្ឃ​តាម​ បណ្តា​​វត្ត​ទាំងអស់​​នៅទូទាំង​​ខណ្ឌ​​មាន​ជ័យ ។

បញ្ហា​ការ​ផាក​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​លើស​កំណត់

ដោយ កែវ និមល

2011-07-14
អ្នក​ធ្វើ​ដំណើរ​តាម​ម៉ូតូ និង​រថយន្ត​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប៉ូលិស​ចរាចរណ៍​មួយ​ចំនួន​អាង​អំណាច​ធ្វើ​បាប​អ្នក​ក្រ អ្នក​ស្រែ​ចម្ការ ប៉ូលិស​ខ្លះ​មាន​អាកប្បកិរិយា​មិន​សមរម្យ​ជា​អ្នក​បម្រើ​ប្រជាពលរដ្ឋ និង​ជា​អ្នក​អនុវត្ត​ច្បាប់​ឡើយ។
RFA Photo
ប៉ូលិស​ចរាចរណ៍​ឈរ​ជើង​នៅ​លើ​ដង​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ នា​ថ្ងៃ​ទី​៤ កញ្ញា ២០០៨។
ការ​ចោទ​ប្រកាន់​ទាំង​នេះ ដោយសារ​មាន​ប៉ូលិស​ចរាចរណ៍​ខ្លះ​មាន​សម្ដី​គំរោះគំរើយ ទារ​ប្រាក់​ចំនួន​ច្រើនៗ​ពេក​ពី​ប្រជាពលរដ្ឋ​ម្ចាស់​ម៉ូតូ ឬ​រថយន្ត ក្នុង​ពេល​អ្នក​ដំណើរ​ទាំង​នោះ​មាន​កំហុស​បន្តិចបន្តួច ដូចជា​មិន​ពាក់​មួក​ការពារ​សុវត្ថិភាព​ពេល​ជិះ​ម៉ូតូ ឬ​ពាក់​មួក​ដែរ​តែ​មិន​បាន​កិប​ខ្សែ​មួក​សុវត្ថិភាព​នោះ។ អ្នក​ខ្លះ​ជិះ​ម៉ូតូ​ដែល​មិន​មាន​កញ្ចក់​មើល​ក្រោយ អ្នក​ខ្លះ​បើក​បរ​រថយន្ត​ដោយ​មិន​មាន​ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព អ្នក​បើកបរ​ខ្លះ​មិន​បាន​ឈប់​នៅ​កន្លែង​ដែល​មាន​ភ្លើង​ស្តូប​ជា​ដើម។

សាលាឧទ្ធរណ៍​​បង្គាប់​​ឲ្យ​បន្ត​ឃុំ​ខ្លួន​បុគ្គលិក​អង្គការ​លីកាដូ

ដោយ សុខ សេរី

2011-07-14
សាលាឧទ្ធរណ៍​នៅ​កម្ពុជា ថ្ងៃ​ទី​១៤ ខែ​កក្កដា ឆ្នាំ​២០១១ បាន​ប្រកាស​សាលដីកា​បន្ត​ឃុំ​ខ្លួន​បុគ្គលិក​របស់​អង្គការ​ការពារ​សិទ្ធិ​ មនុស្ស​លីកាដូ (Licadho) លោក លាង សុខជឿន ជា​បន្ត​ទៀត ក្រោម​បទ​ចោទ​ថា មាន​ការ​ពាក់ព័ន្ធ​នឹង​ការ​បាច​ខិត្តប័ណ្ណ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា នៅ​ឆ្នាំ​២០១០ កន្លង​ទៅ។
RFA/Sok Serey
១៤-កក្កដា-២០១១៖ បុគ្គលិក​អង្គការ​លីកាដូ លោក លាង សុខជឿន ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​កាសែត​បន្ទាប់​ពី​ការ​ប្រកាស​សាលដីកា​នៅ​ សាលាឧទ្ធរណ៍ រាជធានី​ភ្នំពេញ។

ប៉ូលិសប៉ុស្តិ៍​​ផ្សារ​ដើម​គបង្ក្រាប​​អ្នក​ចែក​ចាយ​​​ និងជក់គ្រឿងញៀន​បាន​​៥នាក់​

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១០:៥០
ជនជាប់​ចោទ​មានស្រី​មាន​ប្រុស
កោះសន្តិភាព
ជនជាប់​ចោទ​មានស្រី​មាន​ប្រុស

រាជធានីភ្នំពេញ​​ ៖ ​​ប៉ូលិសប៉ុស្តិ៍​ផ្សារ​ដើម​គ​​​សហការជាមួយ​ចៅសង្កាត់ និងមេ​ភូមិ​​៩ ​បាន​ចុះ​​ឆែកឆេរ​ផ្ទះ​ជួលលេខ​​៤៦ ផ្លូវ​​២២០Z ក្រុម​​​​៥២ ភូមិ​​​៩ មណ្ឌល​៧ ​​សង្កាត់​ផ្សារ​ដើមគ ខណ្ឌ​ទួល​គោក ​

​រថយន្ត​ដឹក​សំពីង​សំពោង​​លើ​ស​ចំណុះ​នៅ​តែ​បន្ត​​មាន​លើ​​ដង​ផ្លូវ​ជាតិ​លេខ​5

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១១:០២
រថយន្ត​ដែល​ដឹក​ហួស​ចំណុះ
កោះសន្តិភាព
រថយន្ត​ដែល​ដឹក​ហួស​ចំណុះ

ខេត្ត​បន្ទាយមានជ័យ ៖ ​​មួយ​រយៈ​កន្ល​ង​មក​នេះ ទោះ​បី​​ច្បាប់​ចរាចរណ៍​​ផ្លូវគោក​​ត្រូវ​បាន​គេ​មើល​ឃើញថា សមត្ថកិច្ច​​គ្រប់​ខេត្ត​-​ក្រុង​​​ពង្រឹង​​​ការ​ទប់ស្កាត់​គ្រប់បែបយ៉ាង​ ដើម្បី​ឱ្យ​ប្រជា​ពល​រដ្ឋ​​​គ្រប់​រូប​យល់​ដឹង​ពី​ផ្លូវ​ច្បាប់​​ ពិសេស​​​បញ្ចៀស​​បានគ្រោះថ្នាក់​​​ដែល​អាច​នឹង​កើត​​ឡើង​​ជាយ​ថា​ហេតុក្តី ក៏នៅ​លើ​ដងផ្លូវជាតិ​លេខ​៥ ​​ពិសេស​ក្នុង​​​ភូមិ​សាស្ត្រ​​​ខេត្ត​បន្ទាយមានជ័យ រថ​យន្ត​​ដឹក​សំពីង​សំពោង​​​ និង​ផ្ទុកទំនិញ​ហួស​ចំណុះ ​​នៅ​តែ​បន្ត​មាននៅឡើយ ​។

លោក​សូរ ឃុន នាំ​យក​ទៀន​វស្សា​​ និង​ទេយ្យ​វត្ថុ​​ទៅ​ប្រគេន​ព្រះ​ស​ង្ឃ​ចំនួន​44​វត្ត ​ក្នុង​ស្រុក​បាទី

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៤:០៣
លោក​សូ ឃុន និងក្រុម​ការងារ​ប្រគេន​ទៀន​ព្រះ​វស្សា​
កោះសន្តិភាព
លោក​សូ ឃុន និងក្រុម​ការងារ​ប្រគេន​ទៀន​ព្រះ​វស្សា​

ខេត្តតាកែវ ៖ នៅព្រឹក​ថ្ងៃទី​១៣ កក្កដា ​កន្លង​មក​នេះ លោក​សូរ ឃុន ​រដ្ឋ​​មន្ត្រី​ក្រសួង​ប្រៃសណីយ៍​​ និង​ទូរ​គមនាគមន៍​ និង​លោក​ជំទាវ​ ព្រម​ទាំ​ង​លោក​ លោក​ស្រី​ជា​ម​ន្ត្រី​អ្នក​មុខ​អ្នក​ការ​ក្រោម​ឱវាទ​​ក្រសួង​​​បាន​នាំ​យក​ ទៀន​វស្សា​ និង​ទេយ្យ​វត្ថុ​​ទៅប្រគេន​ព្រះ​ស​ង្ឃ​គង់​ចាំ​ព្រះ​វស្សា​​អស់​កាល​ត្រី​ មាស​ក្នុង​វត្ត​អារាម​ចំនួន​៤៤​វត្ត នៅ​ស្រុក​​បាទី ខេត្តតា​កែវ ។

ស្រ្តីម្នាក់ត្រូវរន្ទះបាញ់ស្លាប់ទុកឪ្យកូនប្រុសអាយុ 4 ឆ្នាំកំព្រា

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១១:១០
សព​ស្រ្តី​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់
កោះសន្តិភាព
សព​ស្រ្តី​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់

ខេត្តស្វាយរៀង ៖ ស្ត្រី​​ម្នាក់​​​បាន​ត្រូវ​ត្រូវ​រន្ទះ​បាញ់​​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ​ និង​ស្ត្រី​ម្នាក់​ទៀត​ជា​ម្តាយ​​មីង​​សន្លប់​ស្តូក​ស្តឹង​ពេល​រត់​ទៅ​ដល់​ ផ្ទះ ធ្វើ​ឱ្យ​​អ្នក​ភូមិ​មាន​ការភ្ញាក់​ផ្អើល​ និង​ភ័យ​ខ្លាច​​យ៉ាង​ខ្លាំង ។ ​ករណី​រន្ទះ​បាញ់​នេះ​បាន​កើត​ឡើង​​កាល​ពី​​ថ្ងៃ​ទី​១៣ កក្កដា ​ឆ្នាំ​២០១១ វេលា​ម៉ោង​​២​និង​១៥​នាទី​​រសៀល នៅភូមិ​នារា​ទេន  ឃុំ​ឈើ​ទាល ស្រុក​ស្វាយ​ជ្រំ ។

ស្ត្រី​ម្នាក់​ស្លាប់​ដោយ​សារ​ខ្យល់​គរក្នុង​ទឹក​ស្រែ​ជម្រៅ​ត្រឹម​ស្មង​ជើង​

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី១៤ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៤:០៤
សព​ស្រ្តី​ដែល​តម្កល់​ទុក​ធ្វើ​បុណ្យ
កោះសន្តិភាព
សព​ស្រ្តី​ដែល​តម្កល់​ទុក​ធ្វើ​បុណ្យ

ខេត្ត​ស្វាយ​រៀង  ៖ ស្ត្រី​ម្នាក់​ត្រូវ​គេ​ប្រទះ​ឃើញដេក​ស្លាប់​នៅក្នុង​ទឹក​ស្រែ​ជម្រៅ​ត្រឹម​ ស្មង​ជើង​ កាល​ពី​យប់​ថ្ងៃ​ទី​១២ កក្កដា ហើយ​ត្រូវ​បាន​ក្រុម​គ្រួ​សារ និង​អ្នក​ភូមិ​សន្និដ្ឋាន​ថា មូល​ហេតុ​មក​ពី​ខ្យល់​គរ។ ស្ត្រី​រង​គ្រោះ​ឈ្មោះ​យ៉ោក សុខ អាយុ​៤៤​ឆ្នាំ បាន​ស្លាប់​នៅ​ក្នុង​ទឹក​ស្រែ​ខាង​មុខ​ផ្ទះ​ជន​រង​គ្រោះ​ចម្ងាយ​៥០​ម៉ែត្រ ស្ថិត​​ក្នុង​ភូមិ​ចេក សង្កាត់​ចេក ក្រុង​ស្វាយ​រៀង​ កាល​ពីវេ​លា​ម៉ោង​៩​យប់។

អ្នក​បឹង​កក់​រក្សា​ជំហរ​ដដែល

​​កម្មករខ្មែរផ្ទុះ​ចលាចល​រវាងសៀម​នៅ​មណ្ឌល​សត្តឃាត​មាន់​តំណាង​ស្ថាន​ទូត​កម្ពុជា​ទៅពិនិត្យ​ស្ថានការណ៍​ហើយ


(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:១១
ស្ថាន​ភាព​ក្រោយ​ពេល​ផ្ទុះ​ចលាចល​រវាង​កម្មករ​ខ្មែរ-សៀម
កោះសន្តិភាព
ស្ថាន​ភាព​ក្រោយ​ពេល​ផ្ទុះ​ចលាចល​រវាង​កម្មករ​ខ្មែរ-សៀម

ឈុន​បូរី ថៃ ៖ មន្ត្រី​កុង​ស៊ុល​កម្ពុជា​ប្រចាំ​ខេត្ត​ស្រះ​កែវ​បាន​ឱ្យ​ដឹង​ថា ​មាន​ការ​ផ្ទុះ​​ឡើង​នូវ​ជម្លោះ​រវាង​កម្ម​ករ​ខ្មែរ-សៀម​នៅ​មណ្ឌល​​សត្ត​ឃាត ​មាន់​ដ៏​ធំ​មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​ឈុន​បូរី​ប្រទេស​សៀម កាល​ពី​យប់​ថ្ងៃ​ទី​១០ កក្កដា។ មន្ត្រី​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឱ្យ​ដឹងថា ចលាចលនោះ​បាន​កើត​ឡើង​​ពី​ជម្លោះ​​តូច​តាច​ទេ តែ​វា​បាន​រាល​ដាល​កាន់​តែ​ធំ។ តាម​ពិត​ទៅ​ពល​ករ​ខ្មែរ​ធ្វើ​ការ​នៅ​មណ្ឌល​សត្ត​ឃាត​មាន់​នោះ មិនមាន​កំហុស​ទេ តែបានទទួល​ការ​មាក់​ងាយ ហើយ​​បាន​ព្យា​យាម​ឱ្យ​ខាង​កម្ម​ករសៀម សុំ​ទោស​ក្រោយ​ពេល​ផឹក​ស៊ី​រួម​គ្នា​ ហើយ​រឿង​នេះ​ក៏​រាល​ដាល​ជា​ចលាចល​វេលា​កណ្តាល​អធ្រាត្រ​។ មន្ត្រី​កុង​ស៊ុល​ដដែល​បាន​មាន​ប្រសាសន៍​ថា លោក​មិន​ដឹង​លំអិត​ពី​មូល​ហេតុ​ទេ តែ​លោក​បាន​ដឹង​ថា ខាង​ស្ថាន​ទូត​កម្ពុជា​នៅ​ទីក្រុង​បាង​កក​បាន​ចាត់អ្នកតំណាង​ឱ្យ​ទៅ​ពិនិត្យ ​ស្ថាន​ការណ៍​នោះ​ហើយ។

សម្ពោធ​​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ​ក្រោម​អធិបតី​ភាព​​ សម្តេច​តេជោហ៊ុន​ សែន ស្ពាន​​ឆ្លង​សមុទ្រ​ទៅកាន់​កោះពស់ ​

(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:៥៣
សម្តេច​តេជោ និង​លោក​ជំទាវ​ជាអធិបតី
កោះសន្តិភាព
សម្តេច​តេជោ និង​លោក​ជំទាវ​ជាអធិបតី

ខេត្តព្រះសីហនុ​​​ ៖ ​​វេលាព្រឹក​នេះ​​ថ្ងៃទី​​​១២ កក្កដា ​២០១១ ​សម្តេច​អគ្គមហា​សេនា​បតី​តេជោ​ហ៊ុន សែន ​នាយករដ្ឋមន្ត្រី​​នៃព្រះរាជា​ណា​ច​ក្រ​កម្ពុជា ​​អម​ដោយ​មន្ត្រី​ជាន់ខ្ពស់​រាជ​រដ្ឋាភិ​បាល ​​បាន​អញ្ជើញ​​ជាអធិបតី​ក្នុងពិធីសម្ពោធ​​បើក​​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការ ​​នូវ​ស្ពានបេ​តុង​​​ថ្មី​​​មួយ​ទៀត​​ឆ្លង​សមុទ្រ​​ទៅ​កាន់កោះពេជ្រ​ដែល​​ជា ​កោះ​​លំហែ​កាយ​​ដ៏ប្រណីត​មួយ​​។

ក្រុម​ការងារ​​​​ចុះជួយ​​​ឃុំ​កោង​កាង​​​ប្រគេន​​​ទៀន​វស្សា​​​និង​ការ​​ឧបត្ថម្ភ​នានា

(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៤:០០
ទិដ្ឋភាពក្នុងពិធីប្រគេន​ទៀន​ព្រះ​វស្សាដល់​ព្រះសង្ឃ
កោះសន្តិភាព
ទិដ្ឋភាពក្នុងពិធីប្រគេន​ទៀន​ព្រះ​វស្សាដល់​ព្រះសង្ឃ


ខេត្តកណ្តាល​​ ៖ កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ​២០១១ នៅវត្តកន្ទួត ក្រុមការងារ​ចុះជួយឃុំ​កោងកាងដឹកនាំដោយលោកសួង ម៉េង​ឡុង ប្រធានក្រុមការងារ និង​ អស់​លោកដែល​ជាក្រុម​ការងារតំណាងឱ្យលោក​​វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ និងជា​ប្រធានក្រុមការងារចុះជួយស្រុក​ពញាក្រែក បាន​ចុះ​ចំណេះសំណាលសួរសុខទុក្ខ​សមាជិកឃុំកោង​កាង​ ហើយបានធ្វើការផ្តាំផ្ញើ​សាក​សួរសុខទុក្ខ និង​​ក្តីនឹករលឹកពីសំណាក់​សម្តេចទាំងបី  គឺសម្តច​អគ្គ​​មហា​ពញា​ចក្រី​ហេង សំរិន សម្តេចអគ្គ​មហា​ធម្មពោធិសាល​ជា ស៊ីម និងសម្តេចអគ្គ​មហា​​សេនាបតីតេជោ​ហ៊ុន សែន។

ការ​ដាក់​បញ្ចូល​ឆ្នេរ​សមុទ្រ​កម្ពុជា​ជា​សមាជិក​ក្លឹប​ដែល​ស្អាត​បំផុត​ក្នុង​ពិភព​លោក


(ប្រុសកោះ)
ថ្ងៃអង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៩:១២
សម្តេច​តេជោ​ និងលោក​ជំទាវ​ប្រគល់​ទង់​ដល់​អភិបាល​ខេត្ត​មាន​ឆ្នេរ​សមុទ្រ
កោះសន្តិភាព
សម្តេច​តេជោ​ និងលោក​ជំទាវ​ប្រគល់​ទង់​ដល់​អភិបាល​ខេត្ត​មាន​ឆ្នេរ​សមុទ្រ

ខេត្តព្រះសីហនុ ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន ​នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​បាន​មាន​​ប្រសាសន៍ថា ​ការ​ចូល​ជា​សមាស​ជិក​ក្លឹប​​​លំដាប់​ពិភព​លោក​​ គឺ​ជា​ព្រឹត្តិ​ការណ៍​ប្រវត្តិ​សាស្ត្រ​ថ្មី​មួយ​ទៀត ​សម្រាប់​កម្ពុជា ​ដែល​នឹង​ផ្តល់​​កាលា​នុវត្ត​ដ៏ធំធេង​បន្ថែម​​ទៀត ក្នុងការ​ចូលរួម​​ចំណែក​​ជំរុញ​ការ​អភិវឌ្ឍ​​តំបន់​​ឆ្នេរ​​សមុទ្រ​​កម្ពុជា ​ឱ្យ​ស្ទុះ​​ងើប​ឡើង​ ស្រប​តាម​រហស្ស​នាម​ជាតំបន់​ក្បាល​នាគ​នៃ​កម្ពុជា ។

ឥណ្ឌាៈ គ្រោះថ្នាក់​រថភ្លើង​គួរឲ្យ​រន្ធត់!

ដោយ៖ ខ្មែរស្ថាបនា ថ្ងៃច័ន្ទ ទី11 ខែ​កក្កដា ឆ្នាំ2011 ម៉ោង 15:40

កាលពីយប់មិញ(១០ កក្កដា) គ្រោះថ្នាក់​រថភ្លើងដ៏ធ្ងន់ធ្ងរមួយ​​ នៅ​ភាគ​ខាង​ជើង​​នៃ​ប្រទេសឥណ្ឌា បាន​សម្លាប់​មនុស្ស​តិច​បំផុត ៥៣នាក់ និង ២០០នាក់ទៀត រងរបួស។ តែប៉ុន្មាន​ម៉ោង​ក្រោយ​មក នៅ​ភាគឦសាន​ប្រទេសនេះ រថភ្លើង​មួយ​បាន​ខ្ទាតចេញ​ពីផ្លូវ​ ដែល​គេ​សង្ស័យ​ថា ​មានការ​បន្ទុះ​គ្រាប់​បែក​ផ្លូវរថភ្លើង​ ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ​ ១០០នាក់ រងរបួស។

ថៃ​ត្រៀម​ប្រយុទ្ធ​ជំទាស់​នឹង​សាលដីកា​តុលាការ​យុត្តិធម៌

ដោយ វោហារ ជាតិ

2011-07-11
មាន​សេចក្ដី​រាយការណ៍​ថា រដ្ឋាភិបាល​ថៃ​បាន​បញ្ជូន​កងទ័ព និង​រថក្រោះ​ចូល​មក​កាន់​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា កៀក​តំបន់​ប្រាសាទ​ព្រះវិហារ។
AFP PHOTO
ទាហាន​ថៃ ជម្លៀស​ទាហាន​របួស​ដោយ​គ្រាប់​កាំភ្លើង​ពេល​បាញ់​ត​គ្នា​ជាមួយ​ទាហាន​ កម្ពុជា នៅ​ខេត្ត​សុរិន្ទ ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា ឆ្នាំ​២០១១។

សម្ពោធ​បើក​ការ​ដ្ឋាន​​សាង​សង់​​​គម្រោង​​អភិ​វឌ្ឍន៍​​ទីក្រុង​រណប​​តំបន់​ បឹង​កក់


(ប្រុសកោះ)
ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:១៩
លោក​អភិបាល​រាជធានីថ្ងៃ​បើក​សម្ពោធ
កោះសន្តិភាព
លោក​អភិបាល​រាជធានីថ្ងៃ​បើក​សម្ពោធ

រាជ​ធានីភ្នំពេញ ៖ ​គម្រោង​​​​អភិវឌ្ឍន៍​​​តំបន់​បឹង​កក់​​​​ដែល​មាន​​ទំហំ​​ប្រមាណ​​​១៣៣​ ហិកតា ​​ត្រូវ​បាន​​ដាក់​សម្ពោធ​​​គម្រោង​​​ និង​បើ​ក​ការ​ដ្ឋាន ​​សាង​សង់​​​ហើយ​កាល​​ពី​ព្រឹក​ថ្ងៃ​ទី១១ ​​កក្កដា ឆ្នាំ ២០១១ នេះ ​​ដោយ​មាន​ការ​ចូល​រួម​ជា​អធិបតី​​​ពី​លោក​កែប ជុតិមា ​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​​អគ្គ​មហា​សេនាបតី​តេជោ ហ៊ុន ​សែន ​​នាយក​រដ្ឋ​​មន្ត្រី​នៃព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​​ និង​ជា​អភិបាល​​រាជ​​ធានីភ្នំពេញ ។ ភាគី​​​ក្រុម​ហ៊ុន​​មាន​លោក​ឧកញ៉ា​ឡាវ ​ម៉េ​ងយីន  និង​លោក​ជំទាវជីង សុភាព ជា​តំណាង​​ក្រុម​ហ៊ុនស៊ូកា​គូអ៊ីន ព្រម​ទាំង​​មន្ត្រី​រាជ​​ការ​​ អ្នក​មុខ​អ្នក​ការ​ រួម​ទាំង​​​ប្រជា​ជន​​មក​ពី​តំបន់​បឹង​កក់ តំបន់ទួលគោក​​យ៉ាង​ច្រើន​កុះ​ករ​​ផង​ដែរ។

ឪពុកតិរច្ឆាន​​ចាប់កូនស្រី​​​អាយុ​​១៥​ឆ្នាំ ​​រំលោ​ភ​បន្តបន្ទាប់​​​១០ដង ​​គំរាមសម្លាប់​


(ប្រុសកោះ)
ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:៥៤
បុរសដែល​រំលោកកូន​ឯង
កោះសន្តិភាព
បុរសដែល​រំលោកកូន​ឯង

ខេត្ត​កំពង់​​​ចាម​​​ ៖ ​​​ឪពុក​តិរច្ឆាន​​ឈ្មោះ​​​អ៊ុន ​ស៊ីថូ ​អាយុ​​៤៦​ឆ្នាំ ​រស់នៅភូមិ​​ប្រធាតុ ​ឃុំស្រឡប់​​​ស្រុក​ត្បូង​ឃ្មុំ ​​ត្រូវបានកម្លាំង​​នគរបាលប៉ុស្តិ៍​រដ្ឋ​បាល​​ឃុំ​ស្រឡប់ ធ្វើការ​ឃាត់ខ្លួន​កាលពីវេលា​ម៉ោង​​​១១​ព្រឹកថ្ងៃទី​​១០ កក្កដា ​​២០១១ ​តាម​​បណ្តឹង​​​របស់ស្ត្រី​​​​ជា​ប្រពន្ធ ​ព្រោះ​តែ​​​​បានប្រព្រឹត្ត​​​​នូវអំពើ​​​ដ៏ថោក​ទាប​បំផុត ​​ចាប់​កូន​ស្រី​​របស់ខ្លួន​​បង្កើត​​រំលោភសេពសន្ថវៈ​​​បាន​សម្រេច​​​​ជា​ បន្ត​បន្ទាប់​រហូត​​ដល់ទៅ​​១០​លើក​​ឯ​ណោះ ​ព្រមទាំង​​គំរាម​​​សម្លាប់កូន​ស្រីទៀត​ផង​។

រន្ទះ​ប្រ​ល័យ​ជី​វិត​អ្នក​ឃ្វាល​គោ​ម្នាក់ និង​ម្នាក់​ទៀត​សន្លប់

(ប្រុសកោះ)

ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:១៧
សពក្មេងឃ្វាលគោម្នាក់​
កោះសន្តិភាព
សពក្មេងឃ្វាលគោម្នាក់​

ខេត្ត​កំពង់​ចាម ៖ ក្មេងឃ្វាល​គោ​១​ក្រុម​​មាន​គ្នា​ជាង​១០​នាក់ ខណៈ​​កំពុង​លេង​បាល់​ទាត់​នៅ​​ទី​វាល​ខាង​ក្រោយ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូង​ឃ្មុំ ក្រោម​ផ្ទៃ​មេឃ​ខ្មៅ​​ងងឹតរក​កល់​ភ្លៀង​ កាល​ពី​វេលា​ម៉ោង​ប្រ​ហែល​ជា​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១០ កក្កដា ស្រាប់​តែ​បាតុ​ភូត​ធម្ម​ជាតិ​ដ៏សាហាវ​បាន​កើត​ឡើង​ គឺ​រន្ទះ​បាញ់​លាន់​ឮកក្រើក​​ភូមិ បណ្តាល​ឱ្យ​ក្មេង​ឃ្វាល​គោ​ម្នាក់​ស្លាប់ និង​ម្នាក់​សន្លប់​ត្រូវ​បាន​នាំ​​មក​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​មួយ​នា​​ ក្រុង​កំពង់​ចាម។

កម្ពុជាស្នើ អង្គការ IRM ជួយសម្រួលថ្លៃ ធ្វើដំណើរជូន ពលករខ្មែរ៧នាក់ នៅម៉ាឡេស៊ី

Saturday, 09 July 2011 13:27   

ដោយ៖ សេង ផល្លាភ


ភ្នំពេញ៖ កម្ពុជាបានដាក់សំណើរសុំទៅអង្គការ IRM ដើម្បីឲ្យអង្គការនេះ ជួយសម្រួលថ្លៃធ្វើដំណើរជូនពលករខ្មែរ៧នាក់ ដែលកំពុងនៅក្នុងប្រទេសម៉ាឡេស៊ី ឲ្យឆាប់បានវិលមកប្រទេសកម្ពុជាវិញ ហើយពលករខ្មែរ៥នាក់ផ្សេងទៀត ដែលត្រូវបានថៅកែនៅប្រទេសម៉ាឡេស៊ី ធ្វើបាបរាងកាយ និងបង្ខំឲ្យធ្វើការ​ដោយឲ្យ​ប្រើថ្នាំញៀននោះ អាជ្ញាធរខ្មែរកំពុងតែស្វះស្វែងជួយអន្តរាគមន៍ ឲ្យមានសេរីភាពផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក កុយ គួង មានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័តមានដើមអម្ពិលនៅរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១១ ថា មន្រ្តីស្ថានទូតខ្មែរប្រចាំនៅប្រទេសម៉ាឡេស៊ី

អគ្គលេខាធិការ គ​.​ជ​.​ប​. ពុំ​ចាប់​អាប់​អារម្មណ៍​នឹង​សម្តី​រិះគន់​របស់​គណបក្សប្រឆាំង​

ដោយ : រតនា

ថ្ងៃទី 9 កក្កដា 2011
CEN
ភ្នំពេញ: លោក សម រង្ស៊ី ដែល​កំពុង​និរទេស​ខ្លួន នៅ​ក្រៅប្រទេស ខណៈ​ដែល​ត្រូវ​រួមរឹត​ដោយ​ទោស​ជាប់ពន្ធនាគារ​រយៈពេល​ជាង ១០ ឆ្នាំ​នោះ បាន​ធ្វើ​ការរិះគន់​ជាថ្មី​ម្តងទៀត ដល់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. មិន​មាន​ភាព​ឯករាជ្យ និង​ស្ថិត​ក្រោម​ឥទ្ធិពល​គណបក្ស​កាន់អំណាច​។ ក៏ប៉ុន្តែ​អគ្គលេខាធិការ គ​.​ជ​.​ប​. បាន​ច្រានចោល​ការរិះគន់ ហើយ​ថា ពុំ​ចាប់អារម្មណ៍​នោះទេ​។​

អ្នក​ភូមិ​នៅ​ខែត្រ​កំពង់ធំ ២០០​នាក់​បិទ​ផ្លូវ​ជាតិ​លេខ​៦​តវ៉ា​រឿង​ដី

ដោយ ទីន ហ្សាការីយ៉ា

2011-07-08
អ្នក​ភូមិ​នៅ​ឃុំ​សានគរ ស្រុក​កំពង់ស្វាយ ខែត្រ​កំពង់ធំ លើក​គ្នា​ជាង ២០០ នាក់ បិទ​ផ្លូវ​ជាតិ​លេខ ៦ អស់​រយៈពេល​ជាង៧ម៉ោង​ដើម្បី​សុំ​ឲ្យ​តុលា​ការ​ដោះ​លែង​អ្នក​ភូមិ​មួយ​រួប ដែល​តុលាការ​ចាប់​ដាក់​គុក។
RFA/Tin Zakariya
៨-កក្កដា-២០១១ ៖ អ្នក​ភូមិ​សានគរ​បិទ​ផ្លូវ​ជាតិ​លេខ ៦ ទៅ​សៀមរាប។
ក្រុម​អ្នក​ភូមិ​បាន​បើក​ឲ្យ​អ្នក​ធ្វើ​ចរាចរ​ធម្មតា​វិញ បន្ទាប់​ពី​មាន​អភិបាល​រង​ខែត្រ​បាន​ចុះ​ទៅ​សន្យា​ដោះស្រាយ តាម​សំណើ​របស់​អ្នក​ភូមិ។

កំណើន​នៃ​ការ​នាំ​អង្ករ​ចេញ​របស់​កម្ពុជា​កើន​ឡើង ៣៦៩%

ដោយ ផន រីណា

2011-07-09
សន្ទុះ​នៃ​ការ​នាំ​អង្គរ​ចេញ​នៅ​កម្ពុជា បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល ៦​ខែ​ចុង​ក្រោយ នៅ​ឆ្នាំ​២០១១​នេះ។ ការ​កើន​ឡើង​នៃ​ការ​នាំ​ចេញ​នេះ មាន​ចំនួន ៣៦៩% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​កន្លង​ទៅ។
RFA/Vohar Cheath
៣-សីហា-២០១០៖ កសិករ​ស្ទូង​ស្រូវ​នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល។

ជន​រង​គ្រោះ​ដោយសារ​ទឹក​អាស៊ីដ​និយាយ​ពី​ភាព​អយុត្តិធម៌​​ក្នុង​តុលាការ​​កម្ពុជា

ដោយ តាំង សារ៉ាដា

2011-07-09
ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​ពី​ការ​ជះ​ទឹក​អាស៊ីដ ដែល​ដឹក​នាំ​ដោយ​ភរិយា​របស់​មន្ត្រី​រដ្ឋាភិបាល​ដ៏​មាន​អំណាច​ម្នាក់​កាល​ពី ១២​ឆ្នាំ​មុន នៅ​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ចំពោះ​តុលាការ​ក្រុង​ភ្នំពេញ ដែល​ពួក​គាត់​ចាត់​ទុក​ថា បាន​កាត់​ទោស​ជន​ដៃដល់​មិន​សមស្រប​ទៅ​តាម​នីតិវិធី និង​មិន​បាន​រក​យុត្តិធម៌​ពិត​ប្រាកដ​ដល់​សាច់ញាតិ​របស់​គេ។

RFA Photo
១៩-មីនា-២០១០៖ ជន​រង​គ្រោះ​ដោយ​ទឹក​អាស៊ីដ អ្នកស្រី តាត ម៉ារីណា នៅ​ក្នុង​បន្ទប់​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​សហរដ្ឋ​អាមេរិក។

អំពាវ​នាវ​ឱ្យ​មន្ត្រី​​សង្គម​កិច្ច​បញ្ឈប់​ការ​ទិញ​លក់​សៀវ​ភៅ​របប​គោល​នយោ​បាយ

(ប្រុសកោះ)

ថ្ងៃសៅរ៏ ទី៩ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:១០


ខេត្ត​ក្រចេះ​ ៖ មន្ទីរសង្គមកិច្ច អតីត​យុទ្ធជន​និងយុវនីតិសម្បទាខេត្តក្រចេះបានរៀបចំកិច្ច ប្រជុំ​ផ្សព្វផ្សាយជុំវិញអនុសាសន៍សម្តេចអគ្គ​មហា​សេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះ​រាជាណាចក្រកម្ពុជាស្តីពីការទិញលក់សៀវភៅ​ របបគោលនយោបាយរបស់អតីតយុទ្ធជននិង​គ្រួសារយោធិន​ពលី​ ។

ប្រជា​ពល​រដ្ឋ​18​គ្រួសារ​ដាក់​ពាក្យ​ប្តឹង​មន្ត្រី​ប៉ូលិស​ថា យក​ដី​ស្រែ​ពួក​គាត់​ធ្វើ​ទី​បញ្ជា​ការ​

(ប្រុសកោះ)

ថ្ងៃសៅរ៏ ទី៩ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:២៥
ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មកតវ៉ា
កោះសន្តិភាព
ប្រជាពលរដ្ឋ​ដែល​នាំគ្នា​មកតវ៉ា

ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ផ្ទៃ​ដី​ស្រែ​របស់​ប្រជា​ពល​រដ្ឋ​ចំនួន​៥៧,៥​ហិកតា​ដែល​ស្ថិត​នៅ​ចំណុច​​អូរ ​យាង​ខាង​លិច​ក្នុង​ភូមិ​ផ្អុង​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ប្រជា​ពលរ​ដ្ឋ​ចំនួន​១៨គ្រួសារ​​បាន​ផ្តិត​មេ​ដៃ​ដាក់​ពាក្យ​ប្តឹង​ចំពោះ​​ លោក​អនុ​សេនីយ៍​​ឯក​បិុច​ វណ្ណា បញ្ជា​ការ​អង្គ​ភាព​ប៉ូលិស​វរៈ​លេខ​៧០២​ការ​ពារ​ព្រំ​ដែន​​គោក​ខ្មែរ​-សៀម​ ដោយ​ចោ​ទ​ប្រកាន់​ថា បាន​ដើរ​បោះ​បង្គោល​ និង​ដើរ​បាញ់​ថ្នាំ​កំណត់​ព្រំ​ដី​រំលោភ​យក​ដី​ស្រែ​របស់​ពួក​គាត់​ធ្វើ​ទី​ បញ្ជា​ការ​ប៉ូលិស​កាល​ពី​ថ្ងៃ​ទី​២៨ មីនា កន្លង​ទៅ​ ។​ ទោះ​បី​ជា​បែប​ណា​មន្ត្រី ប៉ូលិស​​ដែល​បាន​សាក​សួរ​ប្រាប់​ថា ជាប់​រវល់​ ហើយ​ក៏​មិន​បាន​បំភ្លឺ​ទេ តែ​មន្ត្រី​សាលា​ខេត្ត​ថា ករណី​នេះ​នឹង​មាន​ការ​ដោះ​ស្រាយ​នា​ពេល​ខាង​មុខ​នេះ​។

បក្ស សម រង្ស៊ី អំពាវ​នាវ​ឲ្យ​ប្រទេស​ក្នុង​សហគមន៍​អឺរ៉ុប​ដាក់​សម្ពាធ​លើ​ទំនិញ​​នាំ​ចេញ​ពី​ក្រុម​ហ៊ុន​ទុច្ចរិត​នៅ​កម្ពុជា

សុក្រ 08 កក្តដា 2011

ស បទុម


វា​ជា​សម្លេង រន្ថើន​តៗ​គ្នា របស់​ក្រុមម​ន្រ្តី​នៅ​ក្នុង​ប្រទេស​នៃ​សហគមន៏ ស្ដី​ពី​ផែន​ការ​ដាក់​សម្ពាធ​លើ​ទំ​និញ​ នាំ​​ចូល​​​ពី​​ក្រុម​ហ៊ុន​ដែល​រក​ស៊ី​មិន​សុច្ចរិត​ នៅ​​កម្ពុជា​មក​ក្នុង​ទី​ផ្សារ​អឺរ៉ុប​។ក្រុម​ហ៊ុន​រក​ស៊ី​មិន​សុច្ចរិត​​ ដែល​បាន​សំ​ដៅ​ជា​ដំ​បូង​ទៅ​រក​ក្រុម​ហ៊ុន ស្ករស​ដែល​គ្រប់​គ្រង​ដោយ ព្រឹទ្ធ​សមាជិក បក្ស​ប្រជាជន ​ឈ្មោះ​លី យ៉ុង​ផាត់។
លោកស្រី មូ សុខហួរ តំណាងរាស្រ្ដ បក្សសមរង្ស៊ី
លោកស្រី មូ សុខហួរ តំណាងរាស្រ្ដ បក្សសមរង្ស៊ី
លោក​ ស្រី ​មូ សុខ​ហួរ អ្នក​តំណាង​រាស្រ្ដ​របស់​គណបក្ស​សម​រង្ស៊ី​ដែល​បាន​ចំណាយ​ពេល​២​ថ្ងៃ​កាល​ពី ​ថ្ងៃ​ទី​៤-៥កក្កដា​ទៅ​កាន់​ប្រ​ទេស​ហ្វាំង​ឡង់ ដែល​ជា​ប្រ​ទេស​មួយ ក្នុង​សហគមន៍​អឺរ៉ុប ​បាន​​ថ្លែង​ថា​នៅ​​ពេល​នោះ​លោក​ស្រី បាន​ជួប​ជា​មួយ​មេ​ដឹកនាំ​សំខាន់ៗ របស់​រដ្ឋាភិបាល​ហ្វាំង​ឡង់​ ហើយ​ពួក​គេ សន្យា​ថា​នឹង​យក​បញ្ហា​ របស់​ក្រុមហ៊ុន​​ស្ករស ដែល​ដី​ដាំ​អំពៅ​ រាប់​ពាន់​ហិក​តា របស់​ក្រុមហ៊ុន​នេះ​​បាន​មក​ពី​ការ​រឹប​អូស​យក​ដីធ្លី​ របស់​ប្រជា​ពលរដ្ឋ ទៅ​ពិ​ភាក្សា​ក្នុង​ក្រប​ខណ្ឌ​រដ្ឋាភិបាល។

សម​ រង្ស៊ី​ ប្តឹង​ ហ៊ុន​ សែន​ ទៅ​តុលាការ​អន្តរ​ជាតិ ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម

មាស សុខជា

រថក្រោះ ​​កង​ក​ម្លាំង​​ស្មោះ​​ត្រង់​របស់​លោក​ ហ៊ុន សែ​ន អតីត​​នាយក​រដ្ឋ​​មន្ត្រី​​ទី​២ ក្នុង​ពេល​​ប្រយុទ្ធ​គ្នា ៥-៦ កក្កដា​ ទល់​នឹង​​កង​ទ័ព​​ព្រះ​អង្គ​ម្ចាស់ នរោត្តម​ រណឫទ្ធិ អតីត​នាយក​រដ្ឋ​​មន្រ្តី​ទី​១។ ខៀវ ភីរម្យ
មេ​ដឹក​នាំ​​គណ​បក្ស​ ​ប្រឆាំង លោក សម រង្ស៊ី បាន​ប្រកាស​​កាល​ពី​ម្សិល​មិញ​ថា គណ​បក្ស​នេះ នឹង​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ​អន្តរ​ជាតិ​ ប្រឆាំង​នឹង​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម ដែល​បាន​ប្រព្រឹត្ត នៅ​ក្នុង និង​ក្រោយ​​[​រដ្ឋ​ប្រហារ​​] ​​វាយ​ប្រយុទ្ធ​គ្នា​​ដ៏​បង្ហូរ​ឈាម នៅ​កណ្តាល​ទី​ក្រុង​ភ្នំ​ពេញ កាល​ពី​​ថ្ងៃ ទី ៥-៦ កក្ក​ដា ឆ្នាំ១៩៩៧ ។

ការ​វាយ​ស្គរ​ដាស់​ព្រលឹង​បុព្វ​បុរស​និង​វត្ថុ​សក្ដិសិទ្ធិ​នៅ​ប្រាសាទ​ព្រះវិហារ

ដោយ ហង្ស សាវយុត
2011-07-07
ប្រជា​ពលរដ្ឋ​ខ្មែរ​ដែល​កំពុង​រស់​នៅ​ជិត​ប្រាសាទ​ព្រះវិហារ ចង់​ឱ្យ​ជម្លោះ​ព្រំដែន​រវាង​ខ្មែរ-ថៃ​ បញ្ចប់​ចាប់​ពី​ពេល​នេះ​តទៅ ដើម្បី​ទុក​ឱ្យ​តំបន់​ជុំវិញ​ប្រាសាទ​ព្រះវិហារ​បាន​សុខ​សន្តិ​ភាព ​និង​​ការ​រីក​ចម្រើន។ ការ​ប្រាថ្នា​នេះ បាន​ធ្វើ​ឡើង​ក្នុង​ពេល​អបអរ​សាទរ​ចំពោះ​ការ​ចុះ​បញ្ជី​ប្រាសាទ​ព្រះវិហារ​ទៅ​ក្នុង​បេតិកភណ្ឌ​ពិភពលោក ខួប​គម្រប់ ៣ ឆ្នាំ​ ដែល​​គេ​ប្រារព្ធ​ធ្វើ​ជា​លើក​ដំបូង​នៅ​ជិត​តំបន់​ប្រាសាទ​ព្រះវិហារ​នោះ។ សំឡេង​ស្គរ​ដាស់​ព្រលឹង ត្រូវ​បាន​គេ​ប្រគំ ដើម្បី​ដាស់​ព្រលឹង​របស់​បុព្វបុរស​ខ្មែរ និង​វត្ថុ​សក្ដិសិទ្ធិ​ក្នុង​លោក ដែល​ជា​អ្នក​បាន​កសាង និង​ថែ​រក្សា​ប្រាសាទ​ព្រះវិហារ នៅ​

ជីវិតអ្នកបឹងកក់ត្រូវលំបាក់ដល់ពេលណា

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ឱ្យ​កម្ពុជា​ខ្ចី​៥០០​លាន​ដុល្លារ សម្រាប់​កាត់​បន្ថយ​ភាព​ក្រីក្រ

ដោយ សុខ សេរី

2011-07-07
ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រដ្ឋាភិបាល​កម្ពុជា ត្រូវ​បាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេឌីប៊ី (ADB) ប្រើប្រាស់ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​នៅ​កម្ពុជា ដោយ​អនុវត្តន៍​ក្នុង​ផែនការ​យុទ្ធសាស្ត្រ​រយៈ​ពេល ៣ ឆ្នាំ​របស់​ខ្លួន ផ្ដោត​លើ​វិស័យ​កសិកម្ម​ជា​សំខាន់។
RFA/Leng Maly
រូបថត ៖ ១២-មេសា-២០១១ ៖ កុមារា​នេះ​កំពុង​ខាត់​ស្បែកជើង​ឱ្យ​ភ្ញៀវ​នៅ​ហាង​គុយទាវ​មួយ នា​ក្រុង​តា​ខ្មៅ។
ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅ​កាត់​ថា អេ. ឌី. ប៊ី នៅ​កម្ពុជា នៅ​ថ្ងៃ​ទី ៧ ខែ កក្កដា ឆ្នាំ ២០១១ បាន​ប្រកាស​ថា ធនាគារ​នេះ បាន​អនុម័ត​ប្រាក់​កម្ចី​ការ​ប្រាក់​ទាប​ចំនួន ៥០០ លាន​ដុល្លារ​អាមេរិក សម្រាប់​ឲ្យ​ប្រទេស​កម្ពុជា អភិវឌ្ឍន៍​វិស័យ​សំខាន់ៗ ចំនួន ៥ ចាប់​ផ្ដើម​ពី​ឆ្នាំ ២០១១ ដល់​ឆ្នាំ ២០១៣  ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​កសិករ​ខ្មែរ។

ភ្លៀង​មួយ​​មេ​ និង​ខ្យល់​កួច

  ប៉ើង​ដំបូលស័ង្កសីនៅខណ្ឌ​មានជ័យ

កោះសន្តិភាព
ប៉ើងដំបូលស័ង្កសីនៅខណ្ឌមានជ័យ

រាជធានីភ្នំពេញ​​ ៖ ដំបូលស័ង្កសី​​មួយ​ផ្ទាំង​​​​ធំបាន​​ប៉ើង​​​ខ្ទាត​ចេញពី​រោង​លាង​រថយន្ត​​​​ -ម៉ូតូ​​​មួយ​កន្លែងទៅ​​ធ្លាក់​កណ្តាល​​​​ថ្នល់​​ហាក់មិន​​​ខ្វល់​នឹង​​អ្នក ​​ដំណើរ​​អ្វីទាំងអស់​ ចំណែក​បង្គោល​ភ្លើង​គោម​ ដើមឈើ និង​ផ្ទាំង​ប៉ាណូ ជា​ច្រើន​កន្លែង​​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បានដួល​រលំ​ផងដែរ ​ដោយសារ​ខ្យល់​កួច​​​ទាញ​​កាច់​​​ ខណៈ​​មេឃ​ធ្លាក់​ភ្លៀង​​​ និងខ្យល់​​បោក​​បក់ខ្លាំង​ៗ ព្រមជា​មួយផ្លេក​បន្ទោរ​​ឆ្វាចៗ និង​ផ្គរ​​លាន់គួរ​​ឱ្យខ្លាច​។

ម្តាយនឹងកូនត្រូវចប់ដោយរឿងដី

(ប្រុសកោះ)
ថ្ងៃព្រហស្បត្ត៏ ទី៧ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៧:៤៤
ស្រ្តីជាម្តាយ​ដែល​ចាញ់​ក្តី
កោះសន្តិភាព
ស្រ្តីជាម្តាយ​ដែល​ចាញ់​ក្តី

រាជធានីភ្នំពេញ​​ ៖ ​លោកហ៊ឹង ប៊ុនជា ព្រះរាជអាជ្ញា​​រង​តំណាង​​​ឱ្យស្ថាប័ន​អយ្យការ​​​សាលា​ដំបូងរាជ​ធានី​ ភ្នំពេញ​ ​​កាលពីព្រឹកថ្ងៃទី​​៧ កក្ក​ដា បានដឹកនាំកម្លាំង​​​ចម្រុះ​​ចុះអនុវត្ត​​​​សាល​ដីកា​​តុលាការ​​​កំពូល​ នៅផ្ទះ​​លេខ​​​១៣៣Eo ផ្លូវ​​លេខ​​២៧៤ សង្កាត់​បឹង​ព្រលឹត ខណ្ឌ​​៧​មករា ​ដែល​​សាលដីកា​​នេះបានសម្រេច​​​ឱ្យ​​ប្រគល់​ផ្ទះ​លេខ​១៣៣Eo ទៅឈ្មោះ​​ទឹម សុភាព ភេទស្រី អាយុ​​​៥៣​ឆ្នាំ ​និងតម្រូវ​​ឱ្យឈ្មោះ​​​ហែម គង់ ភេទ​ស្រី អាយុ​​៧៥​ឆ្នាំ ​ត្រូវជា​ម្តាយ​​​ ស្នាក់​នៅ​​បន្ទប់​តូច​​​​មួយ​​ខាង​ក្រោយ ​​និងពុំ​​អនុញ្ញាត​​​ឱ្យ​​​ឈ្មោះ​ទឹម សុខថូ, ឈ្មោះ​កែវ យុន, ឈ្មោះ​​​ទឹម សុធា និង​ឈ្មោះ​​ទឹម ​រម្យនា រស់​​​នៅលើ​ផ្ទះ​​នោះ​​​​ទៀត​ឡើយ​។

លោក ហ៊ុន សែន រិះគន់​បក្ស សម រង្ស៊ី ថា​យក​ចំណេញ​នយោបាយ

ដោយ សុខ សេរី

2011-07-06
លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ២០១១ បាន​រិះគន់​គណបក្ស​ប្រឆាំង សម រង្ស៊ី ថា​បាន​ឆ្លៀត​ឱកាស​រៀបចំ​ពិធី​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​អ្នក​ស្លាប់ នៅ​ក្នុង​រដ្ឋប្រហារ នៅ​ថ្ងៃ​ទី ៥ និង​ថ្ងៃ​ទី ៦ ខែ​កក្កដា ឆ្នាំ ១៩៩៧ នៅ​ក្នុង​ទីក្រុង​ភ្នំពេញ ដើម្បី​យក​ចំណេញ​នយោបាយ។

នាយករដ្ឋមន្ត្រី​ថ្មី នៅប្រទេសថៃ


យិងលក្សណ៍ ជិនវ័ត្រ នាយករដ្ឋមន្ត្រី​ថ្មី នៅប្រទេសថៃ

 យិងលក្សណ៍ ជិនវ័ត្រ ឈ្នះ​ឆ្នោតហើយមិនភ្លិចពាក្យសន្យាដែលបាននិយាយជាមួយប្រជាជន ថាបើជា នាយករដ្ឋមន្ត្រី​ថ្មី នឹងធ្វើតាមភារកិច្ច 7 យ៉ាង គឺ

ខេត្តព្រៃវែង៖ ​ប្រុស​ស្រី​ពេញវ័យ8​នាក់​មក​ពីព្រៃ​វែង​នាំគ្នា​ដើរ​សុំ​ទាន​នៅកោះ​កុង

(ប្រុសកោះ)
ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៥:៣៩
មានប្រុស​មានស្រី​ចំនួន​៨នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន
កោះសន្តិភាព
មានប្រុស​មានស្រី​ចំនួន​៨នាក់​ដែល​សមត្ថកិច្ច​ឃាត់​ខ្លួន

ខេត្ត​កោះ​កុង ៖ ​ក្រុម​បុរស -ស្ត្រីដែលពេញ​កម្លាំង​​​ចំនួន៨​នាក់ ក្នុង​នោះ​ប្រុស​២​នាក់ ​បានត្រូវ​សមត្ថកិច្ច​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ខេត្ត​ហៅមក​ធ្វើ​ការ​សាកសួរ​​ បន្ទាប់​ពី​​ឃើញ​ពួកគេ​បំបែកគ្នា​ដើរ​សុំទាន​តាម​ហាង  ឬ​​តាមទី​សា​ធា​រណៈ​នានា​ក្នុង​ទី​រួម​ខេត្ត​កោះកុង ដែល​មើល​ទៅ​​​មិន​ស័ក្តិ​សម​​ និង​​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់សណ្តាប់ធ្នាប់សា​ធារណៈ​ទៀត​ផង ។

អង្គការ​យូណេស្កូ​យក​ចិត្ត​ទុក​ដាក់​បញ្ជូន​មន្រ្តី​ជំនាញ​មក​កម្ពុជា

(ប្រុសកោះ)

ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៦:២៥
លោកឧបនាយករដ្ឋមន្រ្តី​សុខ អាន ធ្វើ​សន្និសីទ​កាសែត
កោះសន្តិភាព
លោកឧបនាយករដ្ឋមន្រ្តី​សុខ អាន ធ្វើ​សន្និសីទ​កាសែត

រាជ​ធានីភ្នំពេញ ៖ ​បន្ទាប់​ពី​បានអញ្ជើញ​​​ទៅ​ចូលរួម​ក្នុងកិច្ច​ប្រជុំ​​​​គណៈ​កម្មាធិការ​​ បេតិ​ក​ភណ្ឌ​ពិភពលោក​លើកទី​៣៥ ​នៅក្រុង​ប៉ារីស ​​លោក​​ឧប​នាយក​រដ្ឋ​មន្ត្រី​សុខ អាន ​បាន​​​ធ្វើមាតុ​ភូមិ​​​​​និវត្ត​​ន៍ត្រឡប់​​មក​ដល់កម្ពុជា​វិញ កាលពី​ព្រឹក​ថ្ងៃទី​៦ កក្កដា ​បាន​មានប្រសាសន៍​​ប្រាប់​អ្នកកា​សែតថា ស្ថាន​ភាព​​បានប្រែប្រួល​​ទៅ​ហើយ​​​លោក​​មិន​ចាំបាច់​​និយាយ​ច្រើន​ត​ទៅ​ទៀត ​ទេ។ ​លោក​គ្រាន់​តែ​ឱ្យ​​ដឹង​​ត្រួសៗ​ថា កិច្ច​ប្រជុំនោះ​កម្ពុជា ទទួល​បានលទ្ធផល​​ល្អ​​​ណាស់ ​អ្វី​ដែល​​គូ​បក្សដិ​បក្ស​របស់​​កម្ពុជា​ចង់​បាន​នោះ គឺ​​គេ​អត់​បាន​សម្រេច​ទេ ហើយ​អ្វី​ដែល​​កម្ពុជា​ចង់​បាន​ គឺ​កម្ពុជាទទួល​បានហើយ​ដោយ​សារ​តែ​គណៈកម្មា ធិការ​​បេតិកភណ្ឌ​ពិភព​លោក​បាន​ដឹង​ការ​ពិត​​អស់ទៅ​ហើយ ។

គណបក្ស​ប្រឆាំង​កុំ​កាប់​ចាក់​គ្នា​ទម្លាក់​កំហុស​លើ​គណបក្ស​កាន់​អំណាច​... ​មាន​កូន​លួច​លាក់​៧ឆ្នាំ​ពិត​ជា​មិន​ធម្មតា​( សម្តេច​អគ្គមហាសេនាបតី​តេជោ​​ហ៊ុន សែន និយាយ)

(ប្រុសកោះ)
ថ្ងៃពុធ ទី៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ១៧:១៤
សម្តេច​ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​តាខ្មៅ
កោះសន្តិភាព
សម្តេច​ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ស្ពាន​តាខ្មៅ

ខេត្តកណ្តាល​​​ ៖ ​​សម្តេច​អគ្គមហាសេនាបតី​តេជោ​​ហ៊ុន សែន ​​នាយករដ្ឋ​មន្ត្រី​​​នៃព្រះរាជា​ណា​ចក្រ​កម្ពុជា ​បាន​​​រិះគន់​​​​បក្ស​​ប្រឆាំង​ដែល​​បាន​ប្រើ​​​ពាក្យ​​​​សំដី​ដាក់​ ផ្លែផ្កា​​​ថា ​​សុំ​ឱ្យ​លោកហ៊ុន សែន ​ធ្វើ​តាម​​​​រដ្ឋាភិបាលថៃ​...​។ សម្តេច​​​បាន​ព្រលយ​ថា ខ្ញុំធ្វើ​​​តាម​ហើយ តែ​​​​ចាំ​ថ្ងៃ​​ទី​២៨ កក្កដា ឆ្នាំ​២០១៣ សម្រេច​ចិត្ត​​​នៅពេល​នោះ​ទៅ។