ក្រុមអ្នកភូមិបឹងកក់នៅព្រឹកថ្ងៃទី១៦កក្កដានេះ
បានបរាជ័យក្នុងការស្វះស្វែងរកអន្តរាគមន៍ពីសាលាខណ្ឌដូនពេញ
ដើម្បីឲ្យជួយទប់ស្កាត់កុំឲ្យក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់
ព្រឹទ្ធសមាជិកពីបក្សប្រជាជនឡាវ ម៉េងឃីន
បូមដីចាក់លប់ផ្ទះរបស់ពួកគេ។ប៉ុន្តែបានព្រមានថា នៅថ្ងៃចន្ទដើម
សប្ដាហ៏ក្រោយពួកគាត់នឹង លើកគ្នាទៅធ្វើការតវ៉ានៅមុខសាលាក្រុង
តែម្ដង។
អ្នកស្រី ទេព វន្នី តំណាងមួយរូប របស់អ្នកភូមិបាននិយាយថា
គាត់បានព្យាយាមទូរស័ព្ទជាច្រើនលើក ទៅកាន់លោក សុខ ពេញវុធ
ចៅហ្វាយរងខណ្ឌ
ដូនពេញ។ប៉ុន្តែទូរស័ព្ទចូលច្រើនដងពុំព្រមទទួលសោះ។
ថ្ងៃសៅរ៏ ទី១៦ ខែកក្កដា ឆ្នាំ២០១១ ម៉ោង ០៦:០០
ខេត្តកំពង់ស្ពឺ ៖
ករណីកាប់សម្លាប់ជាច្រើនកាំបិតទៅលើស្ត្រីឈ្មោះកែវ សុគន្ធា
អាយុ២៧ឆ្នាំ មានប្តីឈ្មោះទី សុគន្ធូ អាយុ៣២ឆ្នាំ
ដែលមានទីលំនៅភូមិអង្គសុគន្ធា ឃុំមហាឫស្សី ស្រុកគងពិសី
កាលពីរំលងអធ្រាត្រថ្ងៃទី១១ កក្កដា ត្រូវសមត្ថកិច្ចអះអាងថា
រកឃើញឃាតកពីរនាក់ជាបងប្អូនបង្កើតនឹងគ្នា ម្នាក់ឈ្មោះប៊ូ
ប៊ុនថោង ភេទប្រុសអាយុ២៦ឆ្នាំ និងម្នាក់ទៀតឈ្មោះប៊ូ ប៊ុនថេត
ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមាររាជា ស្រុកបាទី
ខេត្តតាកែវ។





































